តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា អតីតកីឡាករក្លិបអធិរាជស McManaman បានឱ្យតម្រុយថា គ្រូបង្វឹករបស់ Real Madrid ដែលចេញចូលក្លិបពីរដង Zinedine Zidane អាចនឹងដឹងថា Cristiano Ronaldo នឹងចាកចេញពី Real Madrid ហើយក្លិបមិនបានគ្រោងនឹងជំនួស Ronaldo ទេ ទើបបានជាសុខចិត្តចាកចេញពីក្លិបកាលពីរដូវកាលមុន នៅឆ្នាំ២០១៨ ។
គ្រូបង្វឹករូបនេះ បានបញ្ចេញស្នាដៃយ៉ាងល្អ ដែលបាននាំ Real Madrid ឱ្យឈ្នះ Champions League ដល់ទៅ៣ដងជាប់ៗគ្នាក្នុងសម័យកាលរបស់ខ្លួនដឹកនាំ ។ ការសម្រេចចិត្តចាកចេញរបស់គាត់ គឺធ្វើឡើងក្រោយពីម្ចាស់ពាន Ballon d’Or ប្រាំលើក Ronaldo ប្រាប់ថា ចាកចេញពី Real ទៅកាន់ Juventus ។
McManaman ប្រាប់សារព័ត៌មាន La Galerna ថា«ប្រាកដណាស់គេ (Zidane) មានអ្វីមកភ្ញោចឱ្យចេញ។ ខ្ញុំមិនដឹងទេ ប្រសិនបើគេបានដឹងថា Cristiano កំពុងចង់ចាកចេញនាពេលនោះ ហើយគ្មាននរណាអាចជំនួស Ronaldo បាន ។ ប្រសិនបើគេដឹងមុន ប្រាកដណាស់គេនឹងចាកចេញ។ នេះដោយសារតែ គ្មាននរណាម្នាក់មានថ្វីជើងដូច Cristiano ហើយគ្មាននរណាអាចជំនួសគេបាន។ ដូចនេះ គ្រូបង្វឹកនឹងមានបញ្ហា»៕
ចែករំលែកព័តមាននេះ