ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ​នៃ​កម្ពុជា​-​ធនាគារកណ្តាល​ថៃ បន្ត​ពង្រឹង​ផ្នែក​ទូទាត់ និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ

5 ឆ្នាំ មុន
  • ភ្នំពេញ

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កា​រត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ក្នុង​អាស៊ាន ៖ កម្ពុជា និង ថៃ កិច្ចប្រជុំ​ថ្នាក់​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៩ ខេត្ត​ឈាង​រ៉ៃ ប្រទេស​ថៃ…

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កា​រត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ក្នុង​អាស៊ាន ៖ កម្ពុជា និង ថៃ កិច្ចប្រជុំ​ថ្នាក់​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៩ ខេត្ត​ឈាង​រ៉ៃ ប្រទេស​ថៃ ធនាគារ ជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​ថៃ បាន​បន្ត​ពង្រឹង​ចំណងមិត្តភាព ក្នុង​ផ្នែក​ទូទាត់ និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។

កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លង​ទៅ ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​ឯកឧត្តម Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាល​ថៃ បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់ ស្តី​ពី កិច្ច​សហប្រតិបត្តិការ​ក្នុង​ផ្នែក​ន​វា​នុ​វត្ត​ភាព​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ទូទាត់​នៅ​រាជធានី​ភ្នំពេញ​។ អនុស្សរណៈ​យោគយល់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង ធ្វើ​ឱ្យ​ការ​ទូទាត់ សង​ប្រាក់​ក្នុងស្រុក និង​ឆ្លង​ដែន កាន់តែ​មាន​ប្រសិទ្ធភាព ចំណាយ​ទាប​សមរម្យ និង​មាន​សុវត្ថិភាព ព្រមទាំង​គាំទ្រ​ដល់​ការ​ប្រើប្រាស់ រូបិយ​វត្ថុ​ក្នុងស្រុក​។

នា​ថ្ងៃនេះ នៅ​ខេត្ត​ឈាង​រ៉ៃ ទេសាភិបាល នៃ​ធនាគារកណ្តាល​ទាំង​ពីរ​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ឱកាស​នៃ​ការ​បង្ហាញ​ពី «​អន្តរ​ប្រតិបត្តិការ​នៃ​ការ​ទូទាត់​តាម​ប្រព័ន្ធ QR (Interoperable QR Payment)» រវាង Siam Commercial Bank (SCB) របស់​ប្រទេស​ថៃ និង​សាខា​របស់​ខ្លួន​នៅ​កម្ពុជា ដើម្បី​បន្ត​ការ​សហការ​ដ៏​រឹង​មាំ​ក្នុង​កា​រត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​រវាង​ប្រទេស​ទាំង​ពីរ​។ អន្តរ​ប្រតិបត្តិការ​នៃ​ការ​ទូទាត់​សង​ប្រាក់​តាម​ប្រព័ន្ធ QR នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ស្តង់ដា EMV ដែល​នឹង​អាច​សម្រួល​ដល់​ការ​ទូទាត់​រាយ​ឆ្លង​ដែន​រវាង​បុគ្គល និង​ពាណិជ្ជករ​ក្នុង​ប្រទេស​ទាំង​ពីរ​។

ជាមួយនឹង​សេវាកម្ម​នេះ ភ្ញៀវ​ទេសចរ​ថៃ​នឹង​អាច​ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត​ក្នុង​ទូរស័ព្ទ​ដៃ ដើម្បី​ស្កេ​ន QR code និង​ធ្វើការ​ទូទាត់​សង​ប្រាក់​ទៅ​កាន់​ពាណិជ្ជករ​កម្ពុជា​។ ខណៈ​ដែល​ការ​បង្ហាញ​នៅ​ថ្ងៃនេះ​ជា​ការ​បង្ហាញ​សាកល្បង​អំពី​ការ​ទូទាត់​តាម​រយៈ​ការ​ផ្ទេរ​ប្រាក់​ក្នុង​ប្រព័ន្ធ​ធនាគារ ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ធ្វើការ​ជាមួយ​គ្នា​ក្នុង​ការ​ពង្រីក​បណ្តាញ​ទូទាត់​សង​ប្រាក់ និង​ធ្វើ​ឱ្យ​ការ​ទូទាត់​ឆ្លង​ដែន​តាម​ប្រព័ន្ធ QR អាច​ធ្វើ​ឡើង​ដោយ​ធនាគារ​ភាគច្រើន​នៅ​ប្រទេស​កម្ពុជា និង​ថៃ​បាន​យ៉ាង​រលូន​ជាមួយនឹង​ការ​អភិវឌ្ឍ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​អន្តរ​ប្រតិបត្តិការ​នេះ​។

ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «​ការ​បង្កើត​នូវ​ប្រព័ន្ធ​ទូទាត់​តាម​រយៈ QR code គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​ទាំង​ពីរ ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​សង​ប្រាក់​ឆ្លង​ដែន និង​កាត់​បន្ថយ​ហានិភ័យ និង​ការ​ចំណាយ​ក្នុង​ការ​ទូទាត់ ព្រមទាំង​ពង្រឹង​ប្រសិទ្ធភាព​ការ​ទូទាត់​រវាង​ប្រទេស​ទាំង​ពីរ​»​។

ឯកឧត្តម Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាល​ថៃ បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ពិនិត្យ​ឃើញ​ពី​វឌ្ឍនភាព​នៃ​ន​វា​នុ​វត្ត​ភាព​ហិរញ្ញវត្ថុ​នៅ​ក្នុង​សេវា​ទូទាត់​ឆ្លង​ដែន​រវាង​កម្ពុជា និង​ថៃ ជា​ពិសេស​ផ្តោត​លើ​ការ​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ នៃ​អន្តរ​ប្រតិ បត្តិការ​។

កា​រវិ​វត្ត​នេះ​មាន​សារៈសំខាន់​ណាស់ ដោយសារ​កម្ពុជា​ជា​ទិស​ដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ថៃ និង​ការ​ដែល​អាច​ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត​តាម​ទូរស័ព្ទ​ដៃ​ក្នុង​ការ​ទូទាត់​ជា មួយ​ពាណិជ្ជ​ករ​កម្ពុជា នឹង​អាច​ពង្រឹង​ដល់​ប្រសិទ្ធភាព​នៃ​ការ​ទូទាត់​ឆ្លង​ដែន ក៏​ដូច​ជា ជំរុញ​ដល់​ការ​ប្រើប្រាស់​ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និករ​វាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។

លើស​ពី​នេះ ការ​បង្ហាញ​នា​ថ្ងៃនេះ​គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង​នៃ​អន្តរ​ប្រតិបត្តិការ​នៃ​ការ​ទូទាត់​សង​ប្រាក់​តាម​ប្រព័ន្ធ QR រវាង​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​។ ដើម្បី​បន្ត​ឈាន​ទៅ​មុខ​ទៀត ការ​អនុវត្ត​កាន់តែ​ទូលំទូលាយ​នូវ​យន្តការ​អន្តរ​ប្រតិបត្តិការ នៃ​ការ​ទូទាត់​សង​ប្រាក់​តាម​ប្រព័ន្ធ QR នឹង​អនុញ្ញាត​ឱ្យ​ការ​ទូទាត់​សង​ប្រាក់ ឆ្លង​ដែន​តាម​ប្រព័ន្ធ QR អាច​ធ្វើ​ឡើង​បាន​ដោយ​ធនាគារ​ភាគច្រើន​នៃ​ប្រទេស​ថៃ​និង​កម្ពុជា​»​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ