ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ថ្មី​ធន មក​រា មាន​វាសនា​ប៉ះ​ជើង​ខ្លាំង​ថៃ​​ស្ទង់​សមត្ថភាព​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​5

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​៦ មេ​សា ស្អែក​នេះ សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ នឹង​បើក​ឱ្យ​កីឡាករ​កម្ពុ​ជាមួយ​រូប​ប៉ះ​គ្នា​ជាមួយ​ជើង​ខ្លាំង​ថៃ ខណៈ​ដែល​ជំនួប​ប្រកួត​នេះ ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​បង្ហើប​ថា​ធ្វើ​ឡើង​ដើម្បី​ស្ទង់​មើល​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​ដែល​ជា​ជើង​ថ្មី​ទើប​ឡើង​កូដ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​។ ប្រភព​ពី​អ្នក​រៀបចំ​កម្មវិធី​ព្រឹត្តិការណ៍…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​៦ មេ​សា ស្អែក​នេះ សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ នឹង​បើក​ឱ្យ​កីឡាករ​កម្ពុ​ជាមួយ​រូប​ប៉ះ​គ្នា​ជាមួយ​ជើង​ខ្លាំង​ថៃ ខណៈ​ដែល​ជំនួប​ប្រកួត​នេះ ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​បង្ហើប​ថា​ធ្វើ​ឡើង​ដើម្បី​ស្ទង់​មើល​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​ដែល​ជា​ជើង​ថ្មី​ទើប​ឡើង​កូដ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​។

ប្រភព​ពី​អ្នក​រៀបចំ​កម្មវិធី​ព្រឹត្តិការណ៍ ប្រដាល់​ជើងឯក TV5 Boxing Knock Out Series By K-Cement រដូវ​កាល​ទី​៥ បាន​អះអាង​ថា កីឡាករ​វ័យក្មេង ធន មក​រា​(​តា​ញ់ មក​រា​) ត្រូវ​បាន​គេ​កត់​សម្គាល់ថា ទើបតែ​ឡើង​កូដ​មួយ​រយៈ​ចុង​ក្រោយ​នៅ​ក្នុង​ពិភព​ប្រដាល់​ទើប​ក្លាយជា​គូ​ឯក​នៅ​ក្នុង​ការ​ប្រកួត​មួយ​នេះ ។

ធន មក​រា ទើបតែ​ទទួល​បានការ​ចាប់អារម្មណ៍​ក្រោយ​ពី​បាន​ចូល​ប្រកួត​ជើងឯក​របស់​ប៉ុស្តិ៍​លេខ​៥​មុន​នេះ​ប៉ុណ្ណោះ ដោយ​ទោះជា​គេ​បរាជ័យ​តំណែង​ជើងឯក ប៉ុន្តែ​សន្ទុះ​ឡើង​កូដ​ក៏​នៅ​តែ​មាន​។

កីឡាករ​កម្ពុជា​រូប​នេះ ហាក់​មិនសូវ​ធ្វើ​ឱ្យ​អ្នក គាំទ្រ​ទុកចិត្ត​ទាំងស្រុង​នោះ​ទេ ទើប​ការ​ដាក់​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​ថ្ងៃ​សៅរ៍​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​មួយ​ថ្មី ដើម្បី​ចង់​ដឹង​ថា តើ​កីឡាករ​រូប​នេះ​នៅ​ខ្លាំង​ក្រោយ​ពេល​ឡើង​កូដ ឬ​ក៏​បណ្ដោយ​ឱ្យ​ធ្លាក់ដៃ​ក្នុង​ប៉ុន្មាន​ស​ប្ដា​ហ៍​នេះ​បាត់​ទៅ ហើយ​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ពី​ម៉ោង​៦​ល្ងាច​ស្អែក​នេះ កីឡាករ​កម្ពុជា​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ហួស​ប្រមាណ​ក្រោយ​ពី​មានការ​ប្រកាស​ថា តម្រូវ​ឱ្យ​ស្វាគមន៍​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ Yorth Katangou ដែល​អ្នក​ណា​ៗ ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង​វ័យក្មេង​ហើយ​ធ្លាប់​ប្រកួត​ឈ្នះ​កីឡាករ​កម្ពុជា​កន្លង​មក ។ វត្តមាន​កីឡាករ​ទាំង​កម្ពុជា និង​ថៃ ក្នុង​ស​ប្ដា​ហ៍​នេះ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​​មិត្តភាព​ក្នុងស្រុក​ទេ​ត្រូវ​បាន​គេ​អះអាង​ថា​មានការ​សម្រាំង​យ៉ាង​ពិសេស ដើម្បី​ឱ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍ ក្នុង​ពេល​ដែល ស​ប្ដា​ហ៍​នេះ​គឺជា​ការ​ប្រកួត​រវាង​អ្នកមាន​ឈ្មោះ​ប្រកួត​ទាំង​៤​នាក់​ក្នុង​វគ្គ​ជម្រុះ​លើក​ដំបូង​សម្រាប់​ស​ប្ដា​ហ៍​ទី​៤ ក្នុង​ចំណោម​បេក្ខភាព​ទាំង​៣២​រូប ដែល​ជ្រើស​យក​មក​ឱ្យ​ប្រកួត​វគ្គ​ថ្មី​នោះ​ផង​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត បាន​បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ ធន មក​រា ដោយសារ​តែ​កីឡាករ​រូប​នេះ​ស្ថិត​ក្នុង​ការ​តាមដាន​ធំ​មួយ​ដើម្បី​ប្រាកដ​ថា ក្រោយ​ពេល​គេ​ឡើង​គូ​ឯក​អន្តរជាតិ តើ​គេ​ខ្លាំង​បន្ថែម​ទៀត ឬ​ធ្លាក់ដៃ ។ លោក​សម្រេច​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​ស​ប្ដា​ហ៍​ប្រកួត​ជម្រុះ​រវាង​កីឡាករ​ខ្លាំង​ៗ​លើក​នេះ​ព្រោះតែ​ចង់​ដឹង​តើ​កីឡាករ​នេះ​ល្អ ឬ​មិនល្អ ។

មុន​ពេល​ផ្គូផ្គង លោក​ក៏​បាន​កំណត់​ឱ្យ​កីឡាករ​កម្ពុជា​រូប​នេះ ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ ទើប​លោក​យល់​សមាសភាព​របស់​កីឡាករ​កម្ពុ​ជាមួយ​នេះ គ្រប់គ្រាន់​សម្រាប់​ឱ្យ​ប៉ុស្តិ៍​លេខ​៥​ដាក់​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ​បាន ។ លោក​ថា កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះ​អាង​ថា ​មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។

មួយគូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន ថា​នឹង​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជក់ចិត្ត ដោយសារ​ជា​បទ​ពិសោធន៍ កីឡាករ​កម្ពុជា​ធន មក​រា ត្រូវ​បាន​គ្រូបង្វឹក​ធានា​ថា មិនសូវ​មាន​ទម្លាប់​ឡើង​វ៉ៃ​លាក់​ដៃ ទើប​លោក​ផ្ដល់​ឱកាស​ដោយ​ពេញចិត្ត ។

លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឱ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាង​កីឡាករ​ទាំង​២​លោក​ជឿជាក់​ថា​នឹង​ទទួល​បានការ​គាំទ្រ​ខ្ពស់ ដោយសារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់​ហើយ​ថា មិនធម្មតា ហើយ​សម្រាប់​កីឡាករ​កម្ពុជា វិញ ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​លោក​តាំងពី​មុន​ផ្គូផ្គង ។

យ៉ាងណាមិញ លោក​ថា កីឡាករ​កម្ពុជា​ដ្បិតថា​រូប​លោក និង​អ្នកគាំទ្រ​ទុកចិត្ត​ពី​សមត្ថភាព​យ៉ាងហ្នឹង តែបើ​គេ​ប្រកួត​មិនល្អ ឬ​មិន​អស់ពី​សមត្ថភាព ក៏​ពិតជា​រង​ការ​រិះគន់​មិន​តិច​ដែរ ។ ដោយឡែក​សម្រាប់​គូប្រកួត​ជម្រុះ​ដណ្ដើម​យក​កៅអី​២​នាក់​ក្នុងស​ប្ដា​ហ៍​នេះ ត្រូវ​បាន​គេ​អះអាង​ថា​សុទ្ធតែ​ត្រៀមខ្លួន​រួចរាល់​មុន​ការ​ឡើង​រេញ ដែល​ក្នុង​វគ្គ​កន្លង​មក​គឺ​ល្អមើល​រួច​ស្រេច​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ