ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនោរ​ហាត់​ក្បាច់គុន​តេ​ក្វា​ន់​ដូរ​បស់​នារី​វ័យ​ក្មេង​កាន់តែ​កើនឡើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ទ្រឹស្ដី​កីឡា បាន​និយាយ​ថា ការ​ហាត់​កីឡា​គឺជា​ផ្នែក​មួយ យ៉ាង​សំខាន់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស ដោយសារ​វា​ជួយ​ទ្រទ្រង់​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត ធ្វើ​ឱ្យ​អ្នក​ហាត់​កាន់តែ​មាន​​ប្រាជ្ញា ឈ្លាសវៃ…

រាជធានី​ភ្នំពេញ ៖ តាម​ទ្រឹស្ដី​កីឡា បាន​និយាយ​ថា ការ​ហាត់​កីឡា​គឺជា​ផ្នែក​មួយ យ៉ាង​សំខាន់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស ដោយសារ​វា​ជួយ​ទ្រទ្រង់​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត ធ្វើ​ឱ្យ​អ្នក​ហាត់​កាន់តែ​មាន​​ប្រាជ្ញា ឈ្លាសវៃ គិត​អ្វី​បាន​លឿន​ជាង​អ្នក​មិន​បាន​ហាត់​។ កីឡា​តេ​ក្វា​ន់​ដូ​ក៏​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​ទ្រឹស្ដី​កីឡា​នេះ​ដែរ​ទើប​ធ្វើ​ឱ្យ​កីឡា​មួយ​នេះ​កាន់តែ​ទទួល​បាន​នូវ​ការ​ពេញ​និយម​ហ្វឹកហាត់​ពី​​សំណាក់​​យុវវ័យ​ជា​ពិសេស​នារី​វ័យក្មេង​កាន់តែ​មាន​ទំនោរ​ចូល​ហ្វឹកហាត់​ច្រើន​ឡើង​នា​ពេល​ប​ច្ចុ​ប្បន្ន ។ តើ​ការ​ហាត់​កីឡា​មួយ​នេះ​ផ្ដល់​ផលប្រយោជន៍​អ្វីខ្លះ​ដល់​នារី​វ័យក្មេង​ទាំងនោះ?

កញ្ញា​ឈឿ​ម អា​លី​ហ្សា អាយុ​១៨​ឆ្នាំ ជា​ប្អូនស្រី​បង្កើត​របស់​កីឡាការិនី ឈឿ​ម ពុទ្ធា​រី​ម បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​ហាត់​តេ​ក្វា​ន់​ដូ​មិន​ត្រឹមតែ​ជួយ​ធ្វើ​ឱ្យ​សុខ​ភាពរឹងមាំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ការពារ​ខ្លួន​និង​បង្កើន​សម្រស់​ថែម​ទៀត​ផង ។ នាង​បាន​ចូល​ហាត់​តេ​ក្វា​ន់​ដូ​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយដោយ​ទទួល​បានការ​គាំទ្រ​និង​លើកទឹកចិត្ត​ពី​ក្រុម​គ្រួសារ របស់​នាង​ទៀត​ផង​ហើយ​មក​ដល់​បច្ចុប្បន្ន​នាង​បាន​ជាប់​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ឈុត ធំ​ទៀត​ផង ។

នាង​ថា ការ​ហាត់​តេ​ក្វា​ន់​ដូ បាន​ជួយ​ឱ្យ​នាង​មាន​សុខភាព​ល្អ មាន​កម្លាំង មាំមួន ប្រាជ្ញា​ឈ្លាសវៃ គិត​អ្វី​ក៏​បាន​លឿន​ដែរ ។ ជាង​នេះ​ទៀត វា​ជួយ​បង្កើន​សម្រស់​ដែល​នារី​ទាំងអស់​ប្រាថ្នា​ចង់បាន​សូ​ម្បី​រាង​កាយ​ក៏​ស្រ​ឡូ​ន បើ​ប្រៀបធៀប​ពេល​មិន​ទាន់​ហាត់​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់ ។ នាង​ចំណាយពេល​ហាត់​១​ថ្ងៃ​ត្រឹមតែ​១​ម៉ោង​ប៉ុណ្ណោះ គឺ​ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​រហូត​ដល់​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ។

ចំណែក​កញ្ញា ស៊ឹ​ម រចនា និង​ស៊ឹ​ម វ​ឌ្ឍ​នា ជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​នឹង​កញ្ញា​ឈឿ​ម អា​លី​ហ្សា​ដែរ ។ កញ្ញា ទាំង​ពីរ​បាន​និយាយ​ថា ពួក​នាង​ស្រឡាញ់​ចូល ចិត្ត​កីឡា​តេ​ក្វា​ន់​ដូ​តាំងពី​នៅ​តូច​ម្លេ​៉ះ ។ ដំបូង​ឡើយ​នាង​បាន​លួច​មើល​គេ​ហ្វឹកហាត់​ក្នុង​ក្លិប មួយ​នៅ​ក្បែរ​ផ្ទះ​ដោយ​ពួក​នាង​បាន​ប៉ង​ទុក ក្នុង​ចិត្ត​ថា ពេល​នាង​មានឱកាស​នឹង​ចូល​ហ្វឹក ហាត់​ឱ្យ​ទាល់តែ​បាន​ហើយ​គោលបំណង​នេះ ក៏​បាន​សម្រេច​។

ស៊ឹ​ម រចនា ដែល​មាន​អាយុ​ជាង​២០​ឆ្នាំទៅ​ហើយ​នោះ បាន​ប្រាប់​ថា នាង​ចូល​ហាត់​តេ​ក្វា​ន់​ដូ​បាន​ប្រហែល​៥​ឆ្នាំ ហើយ​សព្វថ្ងៃ​នាង​ជា​កីឡាការិនី​ក្នុង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​ដែល កំពុង​ទទួល​ការ​បង្ហាត់​ផ្នែក​បង្ហាញ​កា​តា​ពី​លោក គ្រូ​ជនជាតិ​កូរ៉េ​ដោយ​ផ្ទាល់ ។

នាង​បាន​បង្ហើប ពី​គោលបំណង​ចូល​ហាត់​តេ​ក្វា​ន់​ដូ​ថា គឺ​ដើម្បី​មុខមាត់​គ្រួសារ​និង​ប្រទេស​ជាតិ​នៅ​ពេល​ប្រកួត​ដណ្ដើម​បាន​មេដាយ​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​អ្វី​ដែល​សំខាន់​ជាងគេ​គឺ​ដើម្បី​សុខភាព​តែ​ម្ដង​។​នាង​ថា ពេល​នាង​មិន​ទាន់​មក​ហាត់​តេ​ក្វា​ន់​ដូ សុខភាព​របស់​នាង​មិនសូវ​ល្អ​ទាល់តែ​សោះ ហើយ​សម្រស់​ក៏​មិនសូវ​ស្អាត​ដូច​សព្វ​ថ្ងៃនេះ​ដែរ​។

ចំណែក​កញ្ញា​ស៊ឹ​ម វ​ឌ្ឍ​នា​វិញ មិន​បាន​និយាយ​ច្រើន​ទេ​គ្រាន់តែ​នាង​ប្រាប់​ថា អ្វី​ដែល​បងស្រី​នាង​បាន​និយាយ​គឺ​មិន​ខុស​ពី​នាង​គិត​ប៉ុន្មាន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ