ពុទ្ធោ! កិនមនុស្សស្លាប់ទៀតហើយ(មានវីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានរថយន្តម៉ាកសាំងយ៉ុងមួយគ្រឿងបានបើកបុកម៉ូតូឆ្លងផ្លូវ បណ្តាលឲ្យកិនអូសមនុស្សស្លាប់ក្រោមរថយន្ត ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី០៥ ខែមេសានេះ តាមផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

សេចក្តីរាយការណ៍បានបន្តថា ជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ជិះម៉ាក់ហុងដាដ្រីម ពាក់ស្លាកលេខកំពង់ធំ១H-៣៤៣៣ ។ ចំណែករថយន្តបង្ក គឺម៉ាកសាំងយ៉ុង ពណ៌លឿន ស្លាកលេខកំពង់ធំ២A-២៣៨៤ ។

មុនពេលកើតហេតុរថយន្តសាំងយ៉ុងធ្វើដំណើរតាមផ្លូវជាតិលេខ១ ពីជើងទៅត្បូង ពេលកើតហេតុក៏បានបើកជែងរថយន្តជាបន្តបន្ទាប់ ខណៈនោះស្រាប់តែម៉ូតូកំពុងតែឆ្លងផ្លូវក៏បានកិនបណ្តាលឲ្យស្លាប់តែម្តង បន្ទាប់ពីបង្កគ្រោះថ្នាក់ហើយរថយន្តខាងលើ និងអ្នកបើកបររត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដែលមានឈ្មោះ តុង ដេត អាយុ៣៦ឆ្នាំ រស់នៅខេត្តកំពង់ធំ ។ ដោយឡែកសពត្រូវបានបញ្ជូនទៅវត្តទឹកថ្លា ដើម្បីរងចាំបងប្អូនមកយកទៅបូជា ៕







ចែករំលែកព័តមាននេះ