ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ក៏​ខ្លាំង ចិន​ក៏​មិន​ថយ ចុង​ក្រោយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​គឺ «​គ្មាន​សល់​» !

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ យោង​តាម​របាយការណ៍​មួយ​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​បង្ហាញ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ មក​ថា ការ​ធ្ងន់ធ្ងរ​ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​នឹង​ប៉ះពាល់​ដល់​វិស័យ​ផលិតកម្ម​របស់​ប្រទេស​ទាំង​ពីរ និង​បង្ក​ឲ្យ​មានការ​កាត់​បន្ថយ​បុគ្គលិក​ផង​ដែរ ។ IMF…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ យោង​តាម​របាយការណ៍​មួយ​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​បង្ហាញ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ មក​ថា ការ​ធ្ងន់ធ្ងរ​ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​នឹង​ប៉ះពាល់​ដល់​វិស័យ​ផលិតកម្ម​របស់​ប្រទេស​ទាំង​ពីរ និង​បង្ក​ឲ្យ​មានការ​កាត់​បន្ថយ​បុគ្គលិក​ផង​ដែរ ។

IMF បាន​និយាយ​ក្នុង​របាយការណ៍​ខាងលើ​ថា សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​នឹង​មើលឃើញ​មានការ​ខាតបង់​ក្នុង​វិស័យ​ផលិតកម្ម ខណៈ​ដែល​មានការ​ងា​រក​ទៅ​កាន់​ប្រទេស​ម៉ិ​ក​ស៊ិ​ក កា​ណា​ដា និង​អាស៊ី​ខាងកើត​វិញ​ប្រសិនបើ​ពន្ធ​លើ​ផលិតផល​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​បង្កើន​ដល់ ២៥%​។

ប្រទេស​ទាំង​ពីរ​កំពុង​តែ​ព្យាយាម​ចរចា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ចប់សង្គ្រាម ។ លោក Robert Steven Mnuchin ដែល​ជា​រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក​នឹង​បន្ត​ការ​ចរចា​ជាមួយនឹង​លោក​ឧ​បុ្ប​នាយក​រដ្ឋមន្ត្រី​Liu He របស់​ប្រទេស​ចិន​។

IMF បាន​ឲ្យ​ដឹង​ទៀត​ថា វិស័យ​គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច និង​ផលិតកម្ម​ផ្សេង​ៗ​ក្នុង​ប្រទេស​ចិន​នឹង​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ហើយ​វិស័យ​កសិកម្ម​អា​មេ​រិ​ក​ក៏​នឹង​មានការ​ធ្លាក់​ចុះ​ខ្លាំង​ដែរ​បើ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ។ IMF បាន​ព្យាករណ៍​ថា​វិស័យ​ធំ​ៗ​អាច​នឹង​បាត់បង់​ការងារ​ជា​ច្រើន ខណៈ​ដែល​ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​នឹង​មានការ​អន់​ថយ​។

កាលពី​ថ្ងៃ​អង្គា​រ៍ អ្នកស្រី Christine Lagarde ដែល​ជានា​យក​គ្រប់គ្រង​របស់ IMF បាន​និយាយ​ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​សហរដ្ឋអាមេរិក​អាច​នឹង​ធ្លាក់​ចុះ​ដល់​ទៅ ០.៦% ហើយ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ចិន​នឹង​ធ្លាក់​ចុះ​ដល់​ទៅ ១.៥%​ផង​ដែរ ។

IMF​បាន​បន្ត​ថា រាល់​ការ​ខិតខំ​ដោះស្រាយ​បញ្ហា​ឱនភាព ឬ​អតិរេក​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​មួយទៀត​ដោយ​ប្រើប្រាស់​ពន្ធ​នឹង​ជំរុញ​ឲ្យ​មានការ​ងាក​ទៅ​កាន់​ប្រទេស​ដទៃ ។ ឧទាហរណ៍​ដូច​ជា ការ​នាំ​ចូល​គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច​និង​ម៉ាស៊ីន​ពី​ប្រទេស​ចិន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នឹង​ធ្លាក់​ចុះ​មក​ស្មើ ១១.៥% បន្ទាប់​ពី​មានការ​ដាក់​ពន្ធ ខណៈ​ដែល​ការ​នាំ​ចូល​ពី​ប្រទេស​ដទៃ​នឹង​កើនឡើង​វិញ ។

គួរ​បញ្ជាក់​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធ​២៥%​លើ​ផលិតផល​ចិន​ប្រមាណ ៥០​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ និង​បាន​ដាក់​ពន្ធ​១០%​ទៀត​លើ​ផលិតផល​ចិន ២០០​ប៊ី​លាន​ដុល្លារ ។ ប្រទេស​ចិន​បាន​ឆ្លើយ​តប​វិញ​ដោយ​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ដែល​រួម​មាន​កសិផល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ