ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ហើយ​ញាក់សាច់​…​ហើយ​ឡាន​នេះ​ក៏​ប្រើ​ល្បឿន​មិន​តិច​ទេ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់បំផុតមួយ ដោយរថយន្តមួយគ្រឿង​​បើក​​មាន​ល្បឿន​យ៉ាង​​​​​លឿន​ស្រាប់តែ​ជ្រុល​រេ​ចង្កូត​​​បុក​ចូល​ក្រោមផ្ទះ​​​អ្នក​ភូមិ ​ស្ថិត​ក្បែរ​​​ចិញ្ចើម​ផ្លូវបណ្តាលឱ្យ​​មនុស្ស​​២នាក់​ស្លាប់​ភ្លាមៗ​យ៉ាង​​អាណោច​អាធ័ម ដែលហេតុការណ៍​កើតឡើង​ កាលពីវេលាម៉ោងរសៀលថ្ងៃទី០៣ មេសា ស្ថិត​លើ​ផ្លូវលេខ៧ ត្រង់​ចំណុចភូមិ​អូរ​តា​ណឹ​ង…

ខេត្តក្រចេះ​ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់បំផុតមួយ ដោយរថយន្តមួយគ្រឿង​​បើក​​មាន​ល្បឿន​យ៉ាង​​​​​លឿន​ស្រាប់តែ​ជ្រុល​រេ​ចង្កូត​​​បុក​ចូល​ក្រោមផ្ទះ​​​អ្នក​ភូមិ ​ស្ថិត​ក្បែរ​​​ចិញ្ចើម​ផ្លូវបណ្តាលឱ្យ​​មនុស្ស​​២នាក់​ស្លាប់​ភ្លាមៗ​យ៉ាង​​អាណោច​អាធ័ម ដែលហេតុការណ៍​កើតឡើង​ កាលពីវេលាម៉ោងរសៀលថ្ងៃទី០៣ មេសា ស្ថិត​លើ​ផ្លូវលេខ៧ ត្រង់​ចំណុចភូមិ​អូរ​តា​ណឹ​ង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ហើយនគរបាល​ចរាចរណ៍​កំពុង​សន្និដ្ឋាន​​ថា ​គឺ​បង្ក​ឡើង​ដោយ​ខ្លួនឯង​ក្នុងពេល​​អ្នកបើកបររូប​នេះ​​ងងុយដេកខ្លាំង ។

សេចក្តីរាយការណ៍បន្តថា ករណី​នេះ គឺ​​​បង្ក​ឱ្យ​មាន​បុរស​ពីរ​នាក់​បាន​ស្លាប់ ម្នាក់ឈ្មោះ ឌិន ឌី​ណា ជា​អ្នក​បើក​ និង​ម្នាក់​ទៀត​ឈ្មោះ ឌិន ម៉េ​ង​ហ៊ា​ង ។ ហើយមាន​អ្នករួម​​ដំណើរ​ប្រុស-​ស្រី​ពីរ​នាក់​ផ្សេង​ទៀត​ តែរង​របួស​ធ្ងន់ ​។ ជន​រង​គ្រោះ​ទាំង​បួន​នាក់ មានទីលំនៅ​​ក្នុង​​សង្កាត់​ឡាបាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ។

ប្រភពបន្តថា រថយន្ត​ខាងលើ​​ធ្វើ​ដំណើ​រ​ចេញ​​ពី​ខេត្ត​រតន​គិរី បំណង​ទៅ​ធ្វើបុណ្យ​សែន​ផ្នូរ​​(​ឆេ​ង​ម៉េ​ង​)នៅ​ក្រុង​​សួង ខេត្ត​ត្បូងឃ្មុំ ដោយ​​រថយន្ត​ធុន​បា​ឡែ​ន មនុស្ស​​​ជិះ​​៤​នាក់ (​ស្រី​១​នាក់) ​។ នគរបាល​ចរាចរណ៍​និយាយ​ថា តាម​អ្នក​ឃើញ​ហេតុការណ៍​នេះ​ប្រាប់​​ថា រថយន្ត​មួយ​គ្រឿង​នេះ ​បាន​បើក​បោះពួយ​លឿន
និង​បានរ​ចង្កូត​ធ្លាក់​ទៅ​ចិញ្ចើម​ផ្លូវ បុកចូលទៅ​​ក្រោមផ្ទះ​អ្នក​ភូមិ​ ដែល​លក់​គ្រឿងទេស​នៅ​ក្បែរចិញ្ចើម​ផ្លូវ ​កៀប​​រថយន្ត​នៅ​ក្រោមផ្ទះ​ឈើ ហើយ​ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​ពីរ​នាក់​ គឺ​ត្រូវ​ឈើបាក់​បុក​កៀង​ជាប់​
ក្នុង​រថយន្តស្លាប់​បាត់បង់​ជីវិត​ភ្លាម​។

គួររំលឹកដែរ​​ថា ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើត​មាន​ឡើង​ក្នុង​អំឡុង​រយ ៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះត្រូវ​​មើលឃើញ​ថា បាន​កើតឡើងជា​​ញឹកញាប់​ណាស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ​ក្នុង​ស្រុក​​សំបូរនេះ ​។ ហើយរាល់​​​គ្រោះថ្នាក់​ចរចា​រណ៍​ ​គឺ​តែងតែ​​មាន​មនុស្ស​ស្លាប់ជានិច្ច ​។

ដូច្នេះ សូមបងប្អូន​ជាអ្នកដំណើរទាំងអស់ចូលរួមប្រុងប្រយ័ត្ន ដើម្បីការពារជីវិតយើង និងជីវិត​អ្នកដទៃ
ផង ។

អត្ថបទសរសេរ ដោយ