ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo នឹង​ងើបពីឈឺ​ទៅ​ចូល​លេង​ក្នុង​ការ​ប្រកួត​ជាមួយនឹង Ajax

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា ក្លិប​សេះបង្កង់ Juventus នឹង​ទទួល​បានការ​ឈានមុខ​មួយ​មុន​ការ​ប្រកួត​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League…

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា ក្លិប​សេះបង្កង់ Juventus នឹង​ទទួល​បានការ​ឈានមុខ​មួយ​មុន​ការ​ប្រកួត​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ជាមួយ​ក្រុម Ajax ខណៈ​ដែល​កីឡាករ Cristiano Ronaldo បានជា​សះស្បើយ​ទាន់​ពេលវេលា ។

កីឡាករ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​បាន​រង​របួស​ភ្លៅ កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ប៉ុន្តែ​នឹង​វិល​ត្រឡប់​មក​កាន់​ទីលាន Johan Cruyff Arena វិញ​នៅ​ថ្ងៃ​ទី​១០ ខែមេសា ខាង​មុខ​នេះ បើ​ទោះជា​កំពុង​តែ​សម្រាក​ព្យាបាល​ក៏​ដោយ​។

នៅ​ពេល​ដែល​កីឡាករ​លេខ​៧ ទទួល​រង​របួស​ភ្លាម​នៅ​ក្នុង​ការ​ប្រកួត​ឱ្យ​ក្រុម​ជម្រើស​ព័រ​ទុ​យ​ហ្កា​ល់ ក្លិប​សេះបង្កង់ Juventus មានការ​ព្រួយបារម្ភ​ថា​ខ្លាច​កីឡាករ​រូប​នេះ មិន​អាច​ចូល​ប្រកួត​បាន ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​នៃ​ក្របខ័ណ្ឌ Champions League ជាមួយនឹង Ajax ។

ប៉ុន្តែ Cristiano បានជា​សះស្បើយ​វិញ​មិន​គួរ​ឱ្យ​ជឿ ហើយនឹង​មាន​វត្ត​មាននៅ Amsterdam ខណៈ​ដែល​រូបគេ​កំពុង​តែ​ស្វែងរក​ពាន​ជើងឯក Champions League លើក​ទី​៦ របស់​គេ ។

Juventus ត្រូវ​ប្រឈម​នឹង AC Milan នៅ​ក្នុង​ក្របខ័ណ្ឌ Serie A នា​ថ្ងៃ​សៅរ៍​ខាង​មុខ ដែល Ronaldo អាច​នឹង​ចូល​លេង​បាន​វិញ ដើម្បី​ជួយ​សង្គ្រោះ​ក្រុម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ