ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! ស្រី​ស្អាត​ម្នាក់​លេង​មួយ​ក្បាច់​ផ្អើល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង​បោះពួយ​លឿន​ដូច​ហោះ​ទៅ​ប្រ​ឡះ​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​ខូចខាត​មួយ​កង់ ចំណែក​រថយន្ត​ខ្ទេច​មួយ​កំណាត់​ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង​បោះពួយ​លឿន​ដូច​ហោះ​ទៅ​ប្រ​ឡះ​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​ខូចខាត​មួយ​កង់ ចំណែក​រថយន្ត​ខ្ទេច​មួយ​កំណាត់​ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម​ទល់មុខ​នឹង​ក្រសួងមហាផ្ទៃ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

រថយន្ត​បង្ក​ម៉ាក​អូ​ឌី A7 ពណ៌​ស ពាក់​ស្លាក​ភ្នំពេញ 2AR-2303 បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​បើកបរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ចំពាក់​កណ្ដាល​រថយន្ត​ពេញទំហឹង​តែ​ម្តង បណ្តាល​អោយ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​ទាំងស្រុង ហូរ​ប្រេងម៉ាស៊ីន​ពេញ​ផ្លូវ ចំណែក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​បាក់​មួយ​កង់ ។

ភ្លាម​ៗ​នោះ​គេ​ក៏​ឃើញ​នារី​រូប​ស្រស់​ជា​អ្នក​បើករថយន្ត​បង្ក​បាន​បើកទ្វារ​រថយន្ត​ចេញ​មក​ទាំង​ស្ថានភាព​ស្រវឹង​ទ្រេតទ្រោត​ដើរទៅ​កៀន​ចិញ្ចើម​ផ្លូវ​មួយសន្ទុះ​ក្រោយ​ក៏​មាន​រថយន្ត​មិត្តភក្ដិ​របស់​នាង​មក​ដឹក​នាង​ចេញ​ទៅ​បាត់​បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ រួច​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​។

ក្រោយ​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​នឹង​ស្ទូច​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ