ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២នាក់​បងប្អូនជិះម៉ូតូដេញ​តាម​ឃាត់រថយន្ត ផ្អើលស្តុបស្ពានអាកាសផ្សារ​ដីហុយ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង​ត្រូវបាន​ភាគី​ខាង​ម៉ូតូមួយគ្រឿង​ជិះគ្នា​​២នាក់​ដេញ​តាមឃាត់​ ខណៈ​ភាគី​ខាង​ម៉ូតូ​អះអាង​ថា ភាគី​ខាង​​​រថយន្ត​ក្រឡុកស៊ីម៉ង់ត៍​បើកបរបំរុងបំ​​បុក​ បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើលកាលពីវេលាម៉ោង​៣និង​​៥១នាទី​រសៀលថ្ងៃទី​​៣ មេសា ឆ្នាំ​​​២០១៩ ​ស្ថិត​នៅ​ចំណុច​ខាងត្បូងស្តុបស្ពានអាកាស​ផ្សារ​ដីហុយ…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង​ត្រូវបាន​ភាគី​ខាង​ម៉ូតូមួយគ្រឿង​ជិះគ្នា​​២នាក់​ដេញ​តាមឃាត់​ ខណៈ​ភាគី​ខាង​ម៉ូតូ​អះអាង​ថា ភាគី​ខាង​​​រថយន្ត​ក្រឡុកស៊ីម៉ង់ត៍​បើកបរបំរុងបំ​​បុក​ បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើលកាលពីវេលាម៉ោង​៣និង​​៥១នាទី​រសៀលថ្ងៃទី​​៣ មេសា ឆ្នាំ​​​២០១៩ ​ស្ថិត​នៅ​ចំណុច​ខាងត្បូងស្តុបស្ពានអាកាស​ផ្សារ​ដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។​

ភាគី​ខាង​​រថយន្ត​ក្រឡុកស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៥A-២៣៨៤ បើកបរ​ដោយ​ឈ្មោះអែល ហាយ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ​ក្រសាំង ឃុំច្រេស ស្រុកមេសា ខេត្តព្រៃវែង ។ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយគ្រឿង​ម៉ាកស្គូពី ពណ៌លឿង ជិះដោយ​​បុរស២នាក់​ត្រូវ​ជា​បងប្អូន​នឹង​គ្នា មិនត្រូវបាន​ស្គាល់​អត្ត​សញ្ញាណ ។​

តាមប្រភព​ពីអ្នក​បើកបរ​រថយន្ត​ក្រឡុកស៊ីម៉ង់​ត់បាន​អះអាង​​ថា គាត់​គ្មាន​ចេតនា​បើកបរ​រថយន្ត​បុកនោះទេ ហើយ​​មុនពេលកើតហេតុ គាត់បានធ្វើ​ដំណើរ​តាម​ផ្លូវ​ណតប្រ៊ីដ ក្នុងទិសដៅពី​ត្បូងទៅជើង ហើយក៏បាន​វ៉ា​​រថយន្ត​ធុនធំ​មួយគ្រឿង​ទៀត​​ រួច​ក៏ជ្រុល​បំរុង​បុកម៉ូតូម៉ាកមួយគ្រឿង​ម៉ាកស្គូពី​​ដែលជិះ​ដោយ​បុរស​២នាក់​​ លុះ​ក្រោយ​មកត្រូវ​បុរស​ទាំង​២នាក់​នោះជិះម៉ូតូ​ដេញ​តាម​រថយន្ត​គាត់ រហូត​មកដល់ត្រង់​ចំណុច​ស្តុប​ខាងលើ​ក៏​ប្តឹង​សមត្ថកិច្ច​​ឱ្យជួយឃាត់ ​ដោយ​​បុរស​២នាក់បងប្អូននោះ​​បាន​ចោទប្រកាន់​ថា រថយន្តក្រឡុកស៊ីម៉ង់ត៍បើក​បរប៉ុនប៉ងបើកបំបុក ។

តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា គិតមក​ត្រឹម​វេលាម៉ោង​៤និង​​៣នាទីរសៀលថ្ងៃ​ដដែល ភាគីទាំង​សង​ខាង​កំពុង​តែ​ប្រកែកគ្នាយក​ត្រូវរៀងៗខ្លួន​ ដោយ​មាន​ខាង​តំណាង​រថយន្ត​ក្រឡុកស៊ីម៉ង់ត៍ ព្រមទាំង​ឪពុក​របស់​បុរស២នាក់​បង​ប្អូនជា​​ភាគី​ខាង​ម៉ូតូ​ដែលចោទប្រកាន់​ថា រថយន្ត​​ក្រឡុកស៊ីម៉ង់ត៍បំរុង​បើកបំបុក ​ចំណែក​​ភាគី​ខាងរថយន្ត​និយាយថា គាត់គ្មាន​បំណងបើកបំបុកនោះទេ ហើយ​ក៏មិនទាន់បុក និងមិនទាន់​បង្ករបួសស្នាមអ្វី​ដែរ ហេតុអ្វីក៏មក​​ឃាត់​រថយន្ត​គាត់? ចំណែកភាគី​ខាងម៉ូតូបាន​អះអាង​ថា បើកបរថយន្តធ្វេសប្រហែស ទោះបីមិនបានបុក​ក៏ជា​សុជីវ​ធម៌​មួយ​ក្នុងការបើកបរ​ផង​ដែរ​។

តាមសេចក្តីរាយការណ៍បាន​បន្តទៀត​ថា មក​ដល់​វេលាម៉ោង​​​៤និង​​​២៦នាទីថ្ងៃ​ដដែល​នេះ បន្ទាប់ពីមានការ​ជជែកគ្នាយ៉ាង​តឹង​សរសៃករវាង​ភាគី​ទាំង​​​សងខាងរួចមក គោលបំណង​ភាគី​ខាង​ម៉ូតូ​បាន​សំណូម​ដល់សមត្ថកិច្ច​ឱ្យ​នាំយក​រថយន្ត និង​អ្នកបើកបរ​ទៅ​ពិនិត្យជាតិអាកុល​ និង​ពិនិត្យរកសារធាតុ​ញៀន និង​ធ្វើការ​សុំទោសជា​លាយលក្ខណ៍អក្សរ ព្រោះតែការបើកបរថយន្តនោះគ្មានសុជីវធម៌ បើកបរ​ក្នុងល្បឿនលឿន ហើយ​វ៉ាជែង​បង្កការភ័យខ្លាច​ដល់​អ្នក​ដំណើរ ។ ចំណែកភាគីខាង​រថយន្តក្រឡុកស៊ីម៉ង់ត៍​ក៏បាន​ឯកភាព​ឱ្យ​យករថយន្ត​​ក្រឡុកស៊ីម៉ង់ត៍ទៅ​ខណ្ឌសែនសុខ​ហើយដែរ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ