តាមប្រភពព័ត៌មាន Tuko បានឱ្យដឹងថា មិត្តស្រីរបស់កីឡាករព័រទុយហ្កាល់ Cristiano Ronaldo នាង Georgina Rodriguez បានបដិសេធមិនទទួលស្គាល់ការលើកឡើងថា នាងមានផ្ទៃពោះ។

យោងតាមសម្តីរបស់តារាបង្ហាញម៉ូដជនជាតិអាហ្សង់ទីនអាយុ២៥ឆ្នាំរូបនេះ បានឱ្យដឹងថា ដោយសារតែការឡើងទម្ងន់របស់នាង បានធ្វើឱ្យគ្រប់គ្នាមានការយល់ច្រលំថានាងមានផ្ទៃពោះ។ ការឡើងទម្ងន់នេះ គឺបង្កឡើងដោយសារតែការបរិភោគ Pasta ច្រើនពេក។
មានព័ត៌មានជាច្រើន បានរាយការណ៍ថា នាងកំពុងតែមានកូនទីពីរជាមួយនឹងកីឡាករប្រយុទ្ធរបស់ក្លិប Juventus។ ពេលនិយាយនៅក្នុងបទសម្ភាសន៍ជាមួយនឹងទស្សនវដ្តីអេស្ប៉ាញ Hola នាងបាននិយាយថា៖«ខ្ញុំកន្លងមក បានធ្វើដំណើរតាមយន្តហោះចុះឡើងៗ ហើយត្រូវញ៉ាំ Pasta នៅលើនោះរហូត»។

គួរបញ្ជាក់ផងដែរថា Georgina បានផ្តល់កំណើតឱ្យកូនស្រីរបស់ Ronaldo ឈ្មោះ Alana Martina នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាមួយនឹងការបង្ហោះរូបថតលើ Instagram ថា៖«Alana Martina ទើបតែកើត! ទាំង Geo និង Alana គឺមានភាពប្រសើរណាស់! ពួកយើងទាំងអស់គ្នាសុទ្ធតែសប្បាយចិត្ត»៕
ចែករំលែកព័តមាននេះ