ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​សំឡេងលាន់​ដូច​រន្ទះហើយ…​មនុស្ស​និងឡានខ្ទេចលើស្ពានគីហ៊្សុណា

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សំឡេង​រថយន្ត​២​គ្រឿង​បុក​គ្នា​នៅ​លើ​ស្ពាន​គី​ហ្សុ​៊​ណា បាន​លាន់ឮ​ដូច​រន្ទះ​នៅ​វេលា​រំលង​អធ្រាត្ររវាង​រថយន្ត FORD ពាក់​ស្លាក​លេខ​ភ្នំពេញ​២AK-៣៥១៧ និង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ ៣A-០១៥៣ ស្ថិត​នៅ​ភូមិ​ទី​៣…

ខេត្តកំពង់ចាម ៖ សំឡេង​រថយន្ត​២​គ្រឿង​បុក​គ្នា​នៅ​លើ​ស្ពាន​គី​ហ្សុ​៊​ណា បាន​លាន់ឮ​ដូច​រន្ទះ​នៅ​វេលា​រំលង​អធ្រាត្ររវាង​រថយន្ត FORD ពាក់​ស្លាក​លេខ​ភ្នំពេញ​២AK-៣៥១៧ និង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ ៣A-០១៥៣ ស្ថិត​នៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម វេលា​ម៉ោង​១២​និង​៥០​នាទី

ឈាន​ចូល​ព្រឹក ថ្ងៃ​ទី​២ មេ​សា បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​កៀប​ជាប់​ក្នុង​រថយន្ត និង​រង​របួសធ្ងន់ ស្រាល​ចំនួន​៧​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ នេះ​ជា​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយទៀត​ដែល​បាន​បង្ក​ឡើង​ដោយ​ការ​បើកបរ​ធ្វេសប្រហែស ដោយ​ម្នាក់​ៗ​អាង​យប់​ស្ងាត់ ផ្លូវ​ទូលាយ បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ។

លោក​វរ​សេនី​យ៏​ទោ ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ថា រថយន្ត​ម៉ាក​Ford​បើកបរ​ដោយ​ឈ្មោះ រិ​ទ្ធី មុនី​រៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​លេខ​៥ ឃុំ​អំពិល​តា​ពក ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ដោយ​បាន​រួម​ដំណើរ​ជាមួយនឹង​មនុស្ស​៣​នាក់ ក្នុង​នោះ​មាន ១-​ឈ្មោះ ឡុ​ង បូ​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ២-​ឈ្មោះ ម៉េ​ង អ៊ា​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​៣-​ឈ្មោះ តុង ស៊ា​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ឃុំ​ស្រុក​ជាមួយនឹង​អ្នក​បើករថយន្ត ដោយ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ឡើង​មក​លើ​ស្ពាន​គី​ហ្ស៊ុ​ណា ។

លោក​អធិការរង​បាន​ប្រាប់​បន្ត​ថា ចំណែក​រថយន្ត​ដឹក​មាន់​វិញ​បើកបរ​ដោយ​ឈ្មោះ សូម សូ​ទី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ភូមិ​ជំនីក ឃុំ​ជំនី​ត ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​រួម​ដំណើរ​ជាមួយនឹង​មនុស្ស​ចំនួន​៣​នាក់ មាន​១-​ឈ្មោះ ហ៊ា​ត សំ​រី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ២-​ឈ្មោះ អ៊ី សាវ៉ា​និ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​៣-​ឈ្មោះ ហ៊ា​ត ទ្រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ដោយ​បាន​បើកបរ​ច្រាសទិស​គ្នា ។

ស្រប​ពេល​បើកបរ​មក​ដល់​លើ​ស្ពាន​គី​ហ្ស៊ុ​ណា​នោះ ក៏​ស្រាប់តែ​គ្រោះថ្នាក់​កើតឡើង បណ្តាល​ឲ្យ​រថយន្ត​ម៉ាក​Ford​រង​ការ​ខូចខាត​យ៉ាងដំណំ និង​បាន​កៀប​អ្នកបើកបរ​ឈ្មោះ មុនី​រៈ ជាប់​ក្នុង​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​យក​សព​ចេញ​មិន​បាន ព្រោះ​កម្លាំង​បុក​ខ្ទេច​តួ​រថយន្ត​រួញ ។ រថយន្ត​ទាំង​២​គ្រឿង ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ។

លោក​វរ​សេនី​យ៏​ទោ ស៊ា​ម យូ​សេង បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ​នគរបាល​បាន​ជួយ​សំរួល​ចរាចរ​ណ៏​នៅ​លើ​ស្ពាន តាម​បញ្ជា​របស់​លោក​អធិការ​នគរបាល​ក្រុង​កំពង់ចាម និង​លោកស្នងការ​នគរបាល​ខេត្ត ដើម្បី​កុំ​ឲ្យ​កកស្ទះ តែ​សំណាង​ពេល​យប់​មិនសូវ​មាន​ចរាចរណ៍ ។

សព​អ្នកបើកបរ​រថយន្ត​ហ្វ​ត​ត្រូវ​បាន​គាស់​យក​ចេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា និង​បាន​ដឹក​តាម​រថយន្ត​សា​មុ​យ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុក​អូរ​រាំង​ឪ​ខេត្ត​ត្បូងឃ្មុំ ។ គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារ​តែ​អ្នកបើកបរ​រថយន្ត Ford មិន​ប្រកាន់​ស្តាំ ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​នៅ​លើ​ស្ពាន ។

អត្ថបទសរសេរ ដោយ