ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មុខ​យូរហើយ តែ​ពេល​នេះ Neymar វិល​មក​វិញ​ហើយ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ប្រេ​ស៊ី​ល​បាន​ឈាន​ជើង​ចូល​មក​ហ្វឹកហាត់​លើ​តារាង​វិញ​នៅ​ថ្ងៃ​ពុធ នេះ​ក្រោយ​ពី​សម្រាក​អស់​រយៈពេល​ជា​ច្រើន​ខែ (​តាំងពី​ខែមករា​) ដោយសារ​តែ​របួស​ប្រអប់ជើង ។ Neymar បាន​ចូល​មក​ហ្វឹកហាត់​នៅ…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ប្រេ​ស៊ី​ល​បាន​ឈាន​ជើង​ចូល​មក​ហ្វឹកហាត់​លើ​តារាង​វិញ​នៅ​ថ្ងៃ​ពុធ នេះ​ក្រោយ​ពី​សម្រាក​អស់​រយៈពេល​ជា​ច្រើន​ខែ (​តាំងពី​ខែមករា​) ដោយសារ​តែ​របួស​ប្រអប់ជើង ។

Neymar បាន​ចូល​មក​ហ្វឹកហាត់​នៅ PSG វិញ​នៅ​ថ្ងៃ​ពុធ ក្រោយ​ពី​បាន​ធូរស្រាល​ពីរ​បួស​ប្រអប់ជើង​។ គេ​មិន​បាន​ចូល​លេង​ទាល់តែ​សោះ​តាំងពី​ថ្ងៃ​ទី​២៣ ខែមករា ក្រោយ​របួស​ប្រអប់ជើង​ក្នុង​ការ​ប្រកួត​ជាមួយនឹង Strasbourg​។

PSG បាន​បង្ហោះ​សារ​នៅ​ថ្ងៃ​អង្គា​រថា​៖«​ការ​ធូរស្រាល​របស់ Neymar ពីរ​បួស​កំពុង​តែ​មាន​ភាព​ប្រសើរ ហើយ​គេ​នឹង​ត្រឡប់​មក​ហ្វឹកហាត់​នៅ​ថ្ងៃ​ពុធ ទៅ​តាម​កាលវិភាគ​របស់​ក្លិប ។ អ្នកជំនាញ​នៅ​ក្លិប​របស់​យើង នឹង​ធ្វើការ​ពិនិត្យ​ពេញលេញ​ទៅ​លើ​ស្ថានភាព​របស់ Neymar ក្នុង​កំឡុង​ពេល​២​ស​ប្តា​ហ៍​»​។

ប្រធាន​គ្រូបង្វឹក Thomas Tuchel បាន​បញ្ជាក់​ផង​ដែរ​ថា គេ​មិន​ទាន់​ដឹង​ថា ពេល​ណា Neymar អាច​ប្រកួត​បានជា​ផ្លូវការ​នៅឡើយ​ទេ ដោយសារ​តែ​គាត់​មិន​ចង់​កំណត់ពេល​ជាក់លាក់​មួយ ហើយ​វា​ពិបាក​ដល់​រូប​លោក និង Neymar​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​១៣​គ្រាប់ នៅ​ក្នុង Ligue 1 ខណៈ​ដែល​រកបាន​៥​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត Champions League និង ២​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត​ក្នុងស្រុក មុន​ពេល​ត្រូវ​របួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ