ចង់​ចំណេញ ប្រយ័ត្ន​ដាច់​ចំណង ! មេខ្យល់​ប៉ុន្មាន​នាក់​កំពុង​នាំ​ប្រជាពលរដ្ឋ​អុកឡុក​តំបន់ហាមឃាត់


ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ជុំវិញ​ការ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់ នៅ​តំបន់​មួយ​ចំនួន​របស់​ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស​នៅ​តំបន់​កោះ​ថ្មី និង តំបន់​ឧស្សា​ន​ជាតិ​ព្រះ​សីហ​នុ​រាម នា​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៩ លោក ម៉ួ ឆាយ នាយក​ឧស្សា​ន​ជាតិ​ព្រះ​សីហ​នុ​រាម បាន​ដឹកនាំ​កំលាំង​ចម្រុះ​ពិនិត្យ និង​អប់រំ​ដោយ​ស្នើ​អោយ​បញ្ឈប់​សកម្មភាព​ទាំងនេះ​ជា​បន្ទាន់ បើ​ពុំ​ដូច​នោះ​ទេ មន្ត្រី​ជំនាញ​នឹង​កសាង​និ​តិ​វិធី​អនុវត្ត​ន៏​ទៅ​តាម​ផ្លូវច្បាប់ ។

ថ្លែង​ក្នុង​ពី​ធី​ចុះ​ពិនិត្យ​ទីតាំង​មួយ​ចំនួន​ដែល​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​សកម្មភាព​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​នៅ​តំបន់ តំបន់​កោះ​ថ្មី ស្ថិត​ក្នុងភូមិ​កោះ​ខ្ស​ង ឃុំ​អូ​ជ្រៅ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ លោក ម៉ួ ឆាយ នាយក​ឧស្សា​ន​ជាតិ​ព្រះ​សីហ​នុ​រាម បាន​គូស​បញ្ចា​ក់ថា ក្នុង​ការ​ចុះ​ពិនិត្យ​ជា​បន្ទាន់​ជុំវិញ​ស្ថាន​ការ​ណ៏​ក្នុង​តំបន់​ឧស្សា​ន​ជាតិ​ព្រះ​សីហ​នុ​រាម ចំណុច​កោះ​ថ្មី​ដែល​កំពុង​រង​នូវ​ហានិភ័យ​ខ្ពស់​ដោយសារ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​មេ​ខ្ស​ល់​ប្រមាណ​៥​ទៅ​៨​ដាក់​បាន​ដើរ​កៀងគរ​ប្រជាពលរដ្ឋ​តំបន់​ផ្សេង​មក​កាប់​ទន្ទ្រាន​យ៉ាង​អនាធិបតេយ្យ​ដោយ​ពុំ​មានការ​ខ្លាច​សមត្ថកិច្ច​ឡើយ ។

បើ​តាម​លោក សា​មុត សុធា​រិ​ទ្ឋ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ និង​លោក ស កក្កដា អភិ​បាល​ស្រុក​ព្រៃ​នប់​បាន​អះអាង​ថា ក្រុម​ជន​អនាធិបតេយ្យ​នៅ​តាម​តំបន់​មួយ​ចំនួន ជា​ពិសេស​តំបន់​​ឧស្សា​ន​ជាតិ​ព្រះ​សីហ​នុ​រាម នឹង​ត្រូវ​អនុ វត្ត​ទៅ​តាម​ផ្លូវច្បាប់ ប្រសិនបើ​នៅ​តែ​បន្តសកម្មភាព​កាប់​​រុករាន​ទន្ទ្រាន​ដី​ខុសច្បាប់​បែប​អនាធិបតេយ្យ បន្ទាប់​ពី​អាជ្ញាធរ​បាន​ចុះ​អប់​រំជា​ច្រើន​លើក​មក ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ