ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​សួរសុខទុក្ខ​កងទ័ព

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ ការ​ស្វាគមន៍​ដំណើរចុះសួរសុខទុក្ខ​របស់​គណៈប្រតិភូសម្ព័ន្ធមេត្រីភាព​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ពិធី​ចុះ​សួរសុខទុក្ខ​កងទ័ព​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាង​មុខ​នេះ នៅ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧ ស្ថិត​នៅ​ភូមិ​សែន​ជ័យ…

ខេត្តបាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ ការ​ស្វាគមន៍​ដំណើរចុះសួរសុខទុក្ខ​របស់​គណៈប្រតិភូសម្ព័ន្ធមេត្រីភាព​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ពិធី​ចុះ​សួរសុខទុក្ខ​កងទ័ព​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាង​មុខ​នេះ នៅ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧ ស្ថិត​នៅ​ភូមិ​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​បាន​បញ្ចុះ​បឋមសិលា​កសាង​សាល​ប្រជុំ​ក្នុង​ទី​បញ្ចា​ការដ្ឋាន​កងពល ក្រោម​អធិបតីភាព​លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ និង​លោក​ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧ ព្រមទាំង​មន្ត្រី​ក្រសួង ប្រធាន​មន្ទីរ និង​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​គ្រប់​តាម​បណ្តា​ខេត្ត និង​កងទ័ព​ចំណុះ​តាម​បណ្តា​អង្គភាព​សរុប​ប្រមាណ​ជិត​២០០០​នាក់​បាន​មក​ចួ​ល​រួម​។

លោក​ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧ បាន​មាន​មតិ​ស្វាគមន៍​និង​រាយការណ៍​អំពី​លក្ខណៈ​ភូមិសាស្ត្រ ដែល​កងកម្លាំង​គ្រប់​អង្គភាព​ចំណុះ​ឲ្យ​កងពល បាន​រៀបចំ​ពង្រឹងគុណភាព​កងទ័ព ធានា​ជីវភាព​ការ​រស់នៅ ពង្រឹង​ការ​ហ្វឹកហ្វឺន ត្រៀមលក្ខណៈ​អន្តរាគមន៍ ដោយ​ទទួល​បាន​ភាពល្អ​ប្រសើរ សំខាន់​ការ​ចុះ​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​គ្រោះ​មហន្តរាយ ក្នុង​គ្រោះ​ធម្មជាតិ​ដែល​មាន​ខ្យល់​កន្ត្រាក់ ដួល​រលំ​ផ្ទះសម្បែង​បាន​ទាន់​ពេលវេលា បន្ទាប់​ពី​មាន​ភារកិច្ច​ការពារ កសាង​ប្រទេស​ជាតិ​រួច​មក ។

លោក​ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ការងារ តំណាង​ឲ្យ​លោក អុិត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ថ្លែង​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​កំពុង​មានការ​អភិវឌ្ឍ ក្នុង​ការ​កែប្រែ​ពី​ភាព​ខ្ទេចខ្ទាំ​ពី​ភ្នក់ភ្លើងសង្គ្រាម​មក​រក​ការ​រីក​ចំរើន​ដែល​មាន​សុខ​សន្តិភាព​ពិតប្រាកដ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​នោះ គឺ​ក្នុង​នាម​សមរភូមិ​ក្រោយ​ជួយ​សមរភូមិ​មុខ គឺជា​កាតព្វកិច្ច​របស់​យើង​គ្រប់​ៗ​គ្នា ដោយ​បាន​អនុវត្តន៍​តាម​ពាក្យស្លោក ការពារ​ជាតិ ដើម្បី​ទាំងអស់​គ្នា ទាំងអស់​គ្នា​ដើម្បី​ការពារ​ជាតិ តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ចា​ប្រចាំ​ជួយ​ដោះស្រាយ​រាល់​តម្រូវការ​របស់​កងទ័ព​មិន​ឲ្យ​ជួប​ការ​លំបាក​ឡើយ ពីព្រោះ​រាល់​ការងារ រកស៊ី មានបាន និង​ការ​អភិវឌ្ឍ​សុខ​សប្បាយ​បាន​រហូត​កន្លង​មក ក៏​ព្រោះតែ​មាន​កងទ័ព​បាន​ជួយ​ថែរ​រក្សា សុវត្ថិភាព សុខ​សន្តិភាព​ដល់​ប្រជាជន និង​ប្រទេស​ជាតិ​យើង​មាន​ក្តី​សុខ​ផង​ដែរ ។

លោក​ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ការងារ បាន​ថ្លែង​បន្ត​ថា ទោះ​យើង​បាន​ចែករំលែក​ការ​លំបាក​ខ្លះ​ៗ​សម្រាប់​ក្តី​សុខ​យើង​ទទួល​បាន​ទាំងអស់​គ្នា ដោយ​កំណើនសេដ្ឋកិច្ច​បាន​កើនឡើង​ប្រចាំឆ្នាំ​៧% និង​បាន​ឆ្លង​ផុត​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម ពី​ឆ្នាំ​២០១៥​មក ហើយ​វិស័យ​ការងារ​នៅ​កម្ពុជា​បន្ត​អភិវឌ្ឍន៍​រីក​ចំរើន​ដោយ​អត្រា​មានការ​ងារ​ធ្វើ​៩៩,៣% មាន​កម្លាំង​ពលិកម្ម​សរុប​ប្រមាណ ១០​លាន​នាក់ ក្នុង​សហគ្រាស​គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ជិត​១​ម៉ឺន​៣​ពាន់ ដែល​មានកម្មរ​និយោជិត​១​លាន​៥​សែន​នាក់ សហគ្រាស​គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជិត​៦​សែន ដែល​មាន​កម្មករនិយោជិត ២​លាន ៤​សែន​នាក់ វិស័យ​កសិកម្ម​ប្រមាណ​ជាង​៤​លាន​នាក់ ពលករ​ធ្វើការ​ក្រៅប្រទេស​ចំនួន​ប្រមាណ​១​លាន ២​សែន​នាក់ និង​មន្ត្រី​សា​ធារ​ណៈ​ចំនួន​ជាង​៥​សែន​នាក់ ។

លោក​រដ្ឋលេខាធិការ​បាន​ថ្លែង​ទៀត​ថា ក្នុង​ការ​ខិតខំ​អនុវត្តន៍​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ ឆ្នាំ​២០១៩-២០២៣ បាន​ផ្តោត​ទៅ​លើ​អ​ទិ​ភាព​ចំនួន​៥ មាន ១/​ការ​អភិវឌ្ឍន៍​លក្ខខណ្ឌ​ការងារ និង​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជា​ជី​វះ​, ២/ ការ​អភិវឌ្ឍ ការ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជា​ជី​វះ​, ៣/ ការ​អភិវឌ្ឍ​មុខរបរ និង​ការងារ​, ៤/ ការ​អភិវឌ្ឍ​របប​សន្តិសុខ​សង្គម​សម្រាប់​ជន​ទាំងឡាយ ដែល​ស្ថិត​ក្រោម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តី​ការងារ​, និង​៥/​ការ​ពង្រីក​អភិបាលកិច្ច​ល្អ សំដៅ​បង្កើន​ប្រ​សិ​ទ្ថិ​ភាព​ការងារ ឲ្យ​សម​ស្រប​ទៅ​នឹង​កំណែទំរង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​និ​តិ​កាល​ទី​៦ ក្នុង​ផែនការ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ស្តី​ពីមុខ​របរ និង​ការងារ​ឆ្នាំ​២០១៥-២០២៥ និង​គោលនយោបាយ​ជាតិ ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជា​ជី​វះ​ឆ្នាំ​២០១៧-២០២៥ ។

ចុង​ក្រោយ​ក្នុង​នាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វៈ បាន​នាំ​អំណោយ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ចំពោះ​កងទ័ព​តំណាង​កងពលតូច​អន្តរាគមន៍​លេខ​៧​មាន តំណាង​កងពលធំ​អន្តរ​គម​ន៍​លេខ​៣ ថវិកា​១​លាន​រៀល​, មេបញ្ជាការ​កងពល​១​នាក់​១​លាន​រៀល​, មេបញ្ជាការ​រង​១៧​នាក់ ក្នុង​ម្នាក់​២០​ម៉ឺន​រៀល​, នាយ​រង​សេនាធិការ​១០​នាក់ ក្នុង​ម្នាក់​២០​ម៉ឺន​រៀល​, មេ​បញ្ចា​ការ​វ​រៈ​សេនា​តូច​៤​នាក់​ក្នុង​ម្នាក់​៤០​ម៉ឺន​រៀល​, មេ​បញ្ជាករ​រង​វ​រះ​សេនា​តូច​១៥​នាក់ ក្នុង​ម្នាក់​២០​ម៉ឺន​រៀល​, កងកិត្តិយស​១​លាន​រៀល​, យុទ្ធ​ជន​ក្នុង​ជួរ​មាន​១៦០០​នាក់​ក្នុង​ម្នាក់​ទទួល​បាន​ថវិកា ១​ម៉ឺន​រៀល ឃី​ត​១​កញ្ចប់ (​អំបិល ប៊ី​ចេ​ង ឆៃប៉ូវ​ផ្អែម​) សម្រាប់​អង្គភាព ត្រាក់ទ័រ​១​គ្រឿង​, ប្រេង​ឥ​ន្ធ​នះ​២​ពាន់​លី​ត្រ​, ស័ង្កសី​២​ពាន់​សន្លឹក​, គ្រឿង​ឧបភោគ បរិភោគ​មាន ត្រីខកំប៉ុង ៣០​កែស​, ស្រា​បៀរ​១០០​កែស​, ទឹក​សុទ្ធ​៣០០​កែស​, ទឹ​ក​ក្រូច ទឹក​ផ្លែ​ឈើ​១២០​កេស មី​កញ្ចប់​៨៣០​កែស​, នំ​កញ្ចប់​១៤​កែស បារី​២០០​សុង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ