ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សំណាង សម្រេច​បំណងដណ្ដើម​ខ្សែក្រវាត់​តម្លៃ​6​ពាន់​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ដែល​មាន​បំណង​ចង់​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​អន្តរជាតិ​ZORUS​ដើម្បី​បាន​ប្រាក់​រង្វាន់​៦០០០​ដុល្លារ​យក​ទៅ​ជួយ​សងបំណុល​ម្ដាយ​នោះ ទីបំផុត​គេ​ធ្វើ​បាន​សម្រេច​ហើយដោយ​យកឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​Phit Say Fa​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃអាទិត្យ​ទី​៣១ មីនា​។…

រាជធានី​ភ្នំពេញ ៖ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ដែល​មាន​បំណង​ចង់​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​អន្តរជាតិ​ZORUS​ដើម្បី​បាន​ប្រាក់​រង្វាន់​៦០០០​ដុល្លារ​យក​ទៅ​ជួយ​សងបំណុល​ម្ដាយ​នោះ ទីបំផុត​គេ​ធ្វើ​បាន​សម្រេច​ហើយដោយ​យកឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​Phit Say Fa​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃអាទិត្យ​ទី​៣១ មីនា​។

ទោះបី​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ជុំ​កន្លង​មក ឡុ​ង សំណាង ធ្លាប់​ឈ្នះ​Phit Say Fa​ដោយ​ពិន្ទុ​ទាំង​ប្រផិត​ប្រផើយ​(៣-២) ប៉ុន្តែ​លើក​នេះ គេ​ពិតជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ ដោយ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ផ្ដល់​ពិន្ទុ​ឱ្យ​ឈ្នះ​ជា​ឯកច្ឆ័ន្ទ​ទាំង​៥​ទឹកតែ​ម្ដង ។ ឡុ​ង សំណាង​ប្រាប់​ថា គេ​ក៏​មានការ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់​ដែរ មិន​ហ៊ាន​មើល​ស្រាល​គូប្រកួត​បន្តិច​ណា​ឡើយ​ទើប​ជ័យជម្នះ​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​គេ​បែប​នេះ​។

តាម​រយៈ​ជ័យជម្នះ​នេះ ឡុ​ង សំណាង ទទួល​បាន​ពាន​១ ខ្សែក្រវាត់​១ និង​ប្រាក់​រង្វាន់​ចំនួន​៦០០០​ដុល្លារ ។ ចំណែក​កីឡាករ​ថៃ​Phit Say Fa​ទទួល​បាន​ពាន​១ និង​ប្រាក់​រង្វាន់​៤០០០​ដុល្លារ ។ ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​កីឡាករ ផា​ន់ គ្រាន់ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ទទួល​បាន​ពាន​១ និង​ប្រាក់​រង្វាន់​៣​ពាន់​ដុល្លារ និង​លេខ​៤​ទទួល​បាន​ពាន​១​និង​ប្រាក់​រង្វាន់​១៥០០​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ