ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​យក​ជីវិត​ជី​ដូន​ក្នុង​ពិធី​មង្គលការ​កូនកំលោះ​និង​កូនក្រមុំ​គួរ​ឱ្យ​អាសូរ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ជីដូន ជរា​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​កូនកំលោះ និង​កូនក្រមុំ​បាន​រង​របួស​រលាក​ពេញ​ខ្លួន ដោយសារ​ករណី​រន្ទះបាញ់​ក្នុង​ពិធី​មង្គលការ​មួយ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣១ ​ខែមីនា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ជ្រៃក្រឹម…

ខេត្តពោធិ៍សាត់ ៖ ជីដូន ជរា​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​កូនកំលោះ និង​កូនក្រមុំ​បាន​រង​របួស​រលាក​ពេញ​ខ្លួន ដោយសារ​ករណី​រន្ទះបាញ់​ក្នុង​ពិធី​មង្គលការ​មួយ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣១ ​ខែមីនា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ជ្រៃក្រឹម ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ជីដូន​ដែល​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ ជួប ចេ​ត អាយុ​៨៤​ឆ្នាំ ចំណែក​ជន​រង​គ្រោះជា​ចៅ​ៗ​ដែល​ជា​កូនកំលោះ​និង​កូនក្រមុំ​ក្នុង​ពិធី​មង្គលការ​ខាងលើ រួម​មានឈ្មោះ ណ​ន នៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ឈ្មោះ កែវ ជី​វ័​ន្ត ភេទ​ស្រី​អាយុ​២១​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ត​ថា មុន​ពេល​កើតហេតុ ភ្ញៀវ​បាន​មក​ចូលរួម​ក្នុង​ពិធី​មង្គលការ​ជា​បន្តបន្ទាប់​តាំងពី​ម៉ោង​១១​ព្រឹក​រហូត​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០១៩ លុះ​ពិសា​អាហារ​រួច ភ្ញៀវ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​បណ្ដើរ​ៗ នៅ​សល់​តែ​ភ្ញៀវ​ប៉ុន្មាន​តុ​ប៉ុណ្ណោះ ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ផ្គរ និង​ផ្លេកបន្ទោរ​គួរ​ឲ្យ​ភ័យ​ខ្លាច ខណៈនោះ​ស្រាប់តែ​មាន​រន្ទះបាញ់ បណ្តាល​ឲ្យ​ស្លាប់​ជីដូន​ម្នាក់​ដែល​កំពុង​អង្គុយ​ក្រោមផ្ទះ ចំណែក​កូនកំលោះ និង​កូនក្រមុំ​បាន​រង​របួស​រលាក​ពេញ​ខ្លួន​ទាំង​២​នាក់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​បន្ត​ពី​ពិធី​មង្គលការ ដោយឡែក​កូនកំលោះ និង​កូនក្រមុំ​ដែល​រង​របួស​រលាក​ពេញ​ខ្លួន​ទាំង​២​នាក់​នោះ​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​របស់​ខ្លួន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ