ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូធំ Juventus សង្ឃឹម​តារា​ឆ្នើម Ronaldo នឹង​មក​ធ្វើ​ព្យុះ​ភ្លៀង​ពេល​ប៉ះ Ajax

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Yahoo Sports បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​សេះបង្កង់ Cristiano Ronaldo អាច​មាន​ភាគរយ​ខ្លះ​ចូល​មក​លេង​ឱ្យ Juventus ទាន់​ពេលវេលា​ពេល​ប្រកួត​ជាមួយនឹង…

តាម​ប្រភព​ព័ត៌មាន Yahoo Sports បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​សេះបង្កង់ Cristiano Ronaldo អាច​មាន​ភាគរយ​ខ្លះ​ចូល​មក​លេង​ឱ្យ Juventus ទាន់​ពេលវេលា​ពេល​ប្រកួត​ជាមួយនឹង Ajax ក្នុង​ការ​ប្រកួត Champions League នៅ​ស​ប្តា​ហ៍​ក្រោយ​ ។

គ្រូបង្វឹក​លោក Massimiliano Allergri បាន​ប្រាប់​ថា​៖«Ronaldo កំពុង​តែ​ខិតខំ​ប្រឹងប្រែង ដើម្បី​អាច​មក​ប្រកួត​នៅ​ពេល​ខាង​មុខ​ជាមួយនឹង Ajax ។ ការ​ពិនិត្យ​របស់​គ្រូពេទ្យ​នៅ​ព្រឹក​មិ​ញ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ជើង​របស់​គេ​មាន​ភាព​ប្រសើរ​ឡើង​ហើយ ។ វា​គឺ​អាស្រ័យ​ទៅ​លើ​អារម្មណ៍​របស់​គេ និង​ភាព​ឈឺចាប់​របស់​គេ​ដែល​កំពុង​មាន​»​។

កាលពី​ស​ប្តា​ហ៍​មុន Ronaldo មាន​របួស​សាច់ដុំ​នៅ​ភ្លៅ​ខាងស្តាំ ខណៈ​ដែល​ប្រកួត​ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់ ក្នុង​ការ​ប្រកួត European Championship ។ នៅ​ថ្ងៃ​ទី​១០ មេ​សា ខាង​មុខ​នេះ Juventus នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ Ajax ជើង​ទី​មួយ ហើយ​ជួប​ម្តងទៀត​នៅ​ស​ប្តា​ហ៍​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ