ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនយូរ​ទេ ឆាប់​ៗ​នេះ​ស្ពាន​ជ្រោយចង្វារ​ចាស់​នឹង​ដំណើរការ​ឡើង​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គម្រោង​កែ​លម្អ​ស្ពាន​ជ្រោយចង្វារ​ចាស់ មិត្តភាព​កម្ពុជា​-​ជប៉ុន មក​ដល់​ពេល​នេះ​ស្ថាបនា​សម្រេច​បាន​១០០​ភាគរយ​ហើយ នៅឡើយ​រង់​ចាំតែ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣ ខែមេសា​នេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​។ កាលពី​រសៀល​ថ្ងៃ​ទី​១ ខែមេសា…

រាជធានី​ភ្នំពេញ​ ៖ គម្រោង​កែ​លម្អ​ស្ពាន​ជ្រោយចង្វារ​ចាស់ មិត្តភាព​កម្ពុជា​-​ជប៉ុន មក​ដល់​ពេល​នេះ​ស្ថាបនា​សម្រេច​បាន​១០០​ភាគរយ​ហើយ នៅឡើយ​រង់​ចាំតែ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣ ខែមេសា​នេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​។

កាលពី​រសៀល​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ពាន​ជ្រោយចង្វារ​ចាស់ ដែល​ទើប​ជួសជុល​រួច ។ ក្នុង​ឱកាស​នៃ​ការ​ចុះ​ពិនិត្យ​នោះ​ផង​ដែរ លោក​ឃួ​ង ស្រេង​ក៏​បាន​ធ្វើការ​ណែនាំ​ឲ្យ​មន្ត្រី​ និង​អាជ្ញាធរ​រៀបចំ​សណ្តាប់ធ្នាប់​អោយ​បាន​ល្អ​ប្រសើរ​។

មន្ត្រី​ក្រសួង​សាធារណការ​បាន​ឲ្យ​ដឹង​ថា ស្ពាន​ជ្រោយចង្វារ​ចាស់ មិត្តភាព​កម្ពុជា​-​ជប៉ុន គ្រោង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣ ខែមេសា ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជា
ណាចក្រ​កម្ពុជា ។ ក្រុមការងារ​ជំនាញ​ទាំង​ជប៉ុន និង​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​សម្រុក​ការ​ជួសជុល​គម្រោង​កែ​លម្អ​ស្ពាន​ជ្រោយចង្វារ​ចាស់​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​អោយ​ហើយ​មុន​ផែនការ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ខណៈ​ស្ពាន​ជ្រោយចង្វារ​ថ្មី​មាន​ចរាចរណ៍​មមាញឹក​ខ្លាំង​ប្រឈម​ការ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ពិសេស​ការ​សម្រួល​ចរាចរណ៍​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ចរ​ចរណ៍​ចេញ​ទៅ​ស្រុក​កំណើត​មិន​ប្រឈម​ការ​កកស្ទះ​។

លោក​បន្ត​ថា តាម​បច្ចេកទេស គម្រោង​កែ​លម្អ​ស្ពាន​នេះ​បាន​សាងសង់​ទម្រ​ស្ពាន​ថ្មី ជួសជុល​ផ្នែក​កណ្តាល​ស្ពាន​ឆ្លងកាត់​ទន្លេ និង​កែ​លម្អ​គល់​ស្ពាន​ទាំង​សងខាង​។ ស្ពាន​នេះ​មាន​ប្រវែង​៧០៩​ម៉ែត្រ ឆ្លងកាត់​ទន្លេសាប ត្រូវ​បាន​សាងសង់​ឡើង​កាលពី​ឆ្នាំ​១៩៦៣ ប៉ុន្តែ​ដោយសារ​សង្គ្រាមស៊ីវិល​ក្នុង​កំឡុង​ទស្ស​វត្ស​ទី​៧០ ទើប​ស្ពាន​នេះ​ត្រូវ​បាន​ទទួល​រង​ការ​ខូចខាត​ទាំងស្រុង ហើយ​រហូត​ដល់​ឆ្នាំ​១៩៩២ ទើប​ជួសជុល​ស្តារ​ឡើង​វិញ​។
សូម​បញ្ជាក់​ថា គម្រោង​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់​មិត្តភាព​កម្ពុជា​-​ជប៉ុន​ឡើង​វិញ​នេះ ប្រើ​រយៈពេល​ពេល​២២​ខែ ដោយ​ត្រូវ​ចំណាយ​ថវិកា​រហូត​ដល់​ជាង​៣០​លាន​ដុល្លារ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ