អធិការស្រុកស្អាងស្នើកងកម្លាំងទាំងអស់រក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ (មានវីដេអូ)
- កណ្តាល
ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅអធិការដ្ឋាននគរបាលស្រុកស្អាង មានរៀបចំពិធីសំណេះសំណាលជាមួយកងកម្លាំងទូទាំងស្រុកស្អាង ក្រោមវត្តមានលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រកស្អាង បានស្នើដល់កងកម្លាំងទាំងអស់ត្រូវរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ។

នាឱកាសនោះផងដែរ លោកអធិការ បានសួរសុខទុក្ខដល់កងកម្លាំង និងបានផ្តាំផ្ញើ អោយកងកម្លាំងទាំងអស់ យកចិត្តទុកដាក់ ការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥-១៦ ខែ មេសា ឆ្នាំ២០១៩ អោយបានល្អប្រសើរ ។

លោកអធិការបានជួយឧបត្ថម្ភថវិកាដល់កងកម្លាំងចំនួន១៦៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០០០០រៀល ហើយថវិកាទាំងនេះទទួលបានការឧបត្ថម្ភពីសប្បុរជនក្នុងស្រុក និងក្រៅស្រុក តាមរយៈលោក អធិការនគរបាលស្រុកស្អាង៕
ចែករំលែកព័តមាននេះ