ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម​ម្នាក់​ស្លា.ប់​ចោល​ប្រពន្ធ​កូន​គួរ​ឱ្យ​រន្ធត់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​អ្នកបើកបរ​រថយន្ត​របស់​ក្រុមហ៊ុន​ដឹក​ថ្ម​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ខណៈ​ពេល​ជន​រង​គ្រោះ​បើក​កាប៊ី​ន​ភ្លើង​បូម​ខ្ស​ល់បាញ់​អ៊ែ​រ​រថយន្ត ស្រាប់តែ​ឆ្លង​ចរន្ត​អគ្គី​ស​នី បណ្តាល​ឱ្យ​ឆក់​ស្លាប់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា​ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រុមហ៊ុន​កិន​ថ្មភ្នំ​រូង…

ខេត្តបន្ទាយមានជ័យ ៖ ​អ្នកបើកបរ​រថយន្ត​របស់​ក្រុមហ៊ុន​ដឹក​ថ្ម​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ខណៈ​ពេល​ជន​រង​គ្រោះ​បើក​កាប៊ី​ន​ភ្លើង​បូម​ខ្ស​ល់បាញ់​អ៊ែ​រ​រថយន្ត ស្រាប់តែ​ឆ្លង​ចរន្ត​អគ្គី​ស​នី បណ្តាល​ឱ្យ​ឆក់​ស្លាប់ ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា​ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រុមហ៊ុន​កិន​ថ្មភ្នំ​រូង ស្ថិត​ក្នុង​ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ឯក​បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ និ​ន រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម រស់​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

​លោក​អធិការ​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដោះ​សំបុក​អ៊ែ​រ​ចេញពី​រថយន្ត ដើម្បី​បាញ់​ធូលី​ដី​ក្នុង​សំបុក​អ៊ែ​រ​រថយន្ត ពេល​ទៅ​បើក​កាប៊ី​ន​ភ្លើង ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឱ្យ​ឆក់​ស្លាប់​ចោល​ប្រពន្ធ និង​កូន​តូច​ៗ​ចំនួន​២​នាក់​។

​លោក​អធិការ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ លោក​បាន​ចាត់តាំង​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​បឹង​បេង​សហការ​ជាមួយ​បុគ្គលិក​មណ្ឌល​សុខភាព លោក​មេ​ភូមិ ក្នុង​នោះ​ក៏​មាន​បងប្រុស​របស់​ជន​រង​គ្រោះ​ឈ្មោះ និ​ន នេ​ត ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ បាន​ចូលរួម​ក្នុង​ការ​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​សព​ជន​រង​គ្រោះ​ផង​ដែរ ។ តាម​ការ​ពិនិត្យ​បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆ្លង​ចរន្ត​អគ្គី​ស​នី​បណ្តាល​ឱ្យ​ឆក់​ប្រាកដ​មែន ។

ក្រោយ​ពី​ពិនិត្យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ