ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ថា​កីឡាករ​៥​នាក់​នេះ ខ្លាំង​ជាង​ខ្លួនឯង និង Ronaldo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា Lionel Messi ដែល​ជា​កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប Barcelona បាន​ប្រាប់​ពី​កីឡាករ​ដែល​ខ្លួន​គិត​ថា​ខ្លាំង​ផ្តាច់​គេ​ក្នុង​វិស័យ​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន ដោយ​មិន​មាន​រូប​ខ្លួន និង…

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា Lionel Messi ដែល​ជា​កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប Barcelona បាន​ប្រាប់​ពី​កីឡាករ​ដែល​ខ្លួន​គិត​ថា​ខ្លាំង​ផ្តាច់​គេ​ក្នុង​វិស័យ​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន ដោយ​មិន​មាន​រូប​ខ្លួន និង គូប្រជែង Cristiano Ronaldo ឡើយ ។

កីឡាករ​អាវ​លេខ​១០​រូប​នេះ ជ្រើសរើស​យក កីឡាករ Kylian Mbappe, Neymar, Eden Hazard, Luis Suarez និង Sergio Aguero​។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង​វិទ្យុ 94.7 Messi មិន​បាន​លើក​ពី​ឈ្មោះ​របស់ Ronaldo សោះឡើយ ពេល​និយាយ​ពី​ឈ្មោះ​កីឡាករ​ដែល​ខ្លួន​គិត​ថា​ខ្លាំង​ពេល​នេះ​។

រូបគេ​បាន​និយាយ​ថា​៖ «​វា​ពិតជា​ប្រសើរ​ណាស់​ដែល​បាន​លេង​ជាមួយនឹង Ronaldo នៅ​ក្នុង​ការ​ប្រកួត LaLiga នា​ពេល​កន្លង​មក​។ ដោយ​ដក​ខ្ញុំ និង Ronaldo ចេញ កីឡាករ​ខ្លាំង​ពេល​នេះ គឺ Mbappe, Hazard, Suarez, Aguero និង Neymar»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ