ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្អូនប្រុស​ប្រាប់​ថា …​បង​ចេញ​មក​ក្រៅ​ស្ងាត់បាត់​ឈឹង ដល់​ប្អូន​ទៅ​បត់ជើង​ឃើញ​រកតែ​ពុទ្ធោ​!

1 ឆ្នាំ មុន
  • Ratanakiri Province

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ចង​.​ក សម្លាប់​ខ្លួន​នៅ​និង​ដើម​ប័​រ​ខាងក្រោយ​ផ្ទះ​ប្អូនបង្កើត​របស់​ខ្លួន បន្ទាប់​ពី​ផឹកស្រា​ស្រវឹង ហើយ​ចង់ទៅ​លេង​ផ្ទះ​កូន​នៅ​ឆ្ងាយ​ឯ​ស្រុក​កូន​មុំ ត្រូវ​គេ​ហាម​មិន​ឱ្យទៅ ។ ហេតុការណ៍​ចង​.​ក ធ្វើ​អត្តឃាត​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១៨​នាទី​យប់…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ចង​.​ក សម្លាប់​ខ្លួន​នៅ​និង​ដើម​ប័​រ​ខាងក្រោយ​ផ្ទះ​ប្អូនបង្កើត​របស់​ខ្លួន បន្ទាប់​ពី​ផឹកស្រា​ស្រវឹង ហើយ​ចង់ទៅ​លេង​ផ្ទះ​កូន​នៅ​ឆ្ងាយ​ឯ​ស្រុក​កូន​មុំ ត្រូវ​គេ​ហាម​មិន​ឱ្យទៅ ។ ហេតុការណ៍​ចង​.​ក ធ្វើ​អត្តឃាត​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១៨​នាទី​យប់ ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រោយ​ផ្ទះ​លោកស្រី យ៉ែ​ម ស្រី​ណុ​ច ស្ថិត​ក្នុងភូមិ​សា​យ៉ស់​លើ​ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ យ៉ែ​ម សីហា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ប្រភព​ថា មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​ប្រហែល​៨​និង​៤៥​នាទី​យប់ នោះ​ជន​រង​គ្រោះ​បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​ខ្លាំង​ណាស់ ក្បាល​ល្ងាច ហើយ​ក៏​បាន​ចូល​សម្រាក​នៅផ្ទះ​លោក​យ៉ែ​ម វាសនា ដែល​ត្រូវជា​ប្អូនបង្កើត ។

ក្រោយ​ពី​បាន​ចូល​សម្រាក​បន្តិច​ជន​រង​គ្រោះ​ក៏​សុំ​ប្អូន (​វាសនា​) ថា ចង់ទៅ​លេង​កូន​នៅ​ស្រុក​កូន​មុំ តែ​ប្អូន​របស់​គាត់​ប្រាប់​ថា បង​ស្រវឹង​ហើយ​ចាំ​ព្រឹក​ចាំ​ទៅ​ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ដើរ​ចេញ​មក​ក្រៅ​ផ្ទះ​បាត់​ឈឹង​មួយសន្ទុះ​រហូត​ដល់​ម៉ោង​ប្រហែល​៩​យប់ ឈ្មោះ យ៉ែ​ម វាសនា ដើរទៅ​បត់ជើង​ក៏​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចង​.​ក ក្រោម​ដើម​ប័​រ​នោះ​តែ​ម្តង ហើយ​ក៏​ស្លាប់​បាត់​ទៅ​ហើយ​ដែរ ។

ក្រោយ​ពេល​មាន​ហេតុការណ៍​បែប​នោះ​កើតឡើង​សាច់ញាតិ​ក៏​រាយ​ការ​ជូន​សមត្ថកិច្ច​ពេល​នោះ កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​កា​ឡែ​ង​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​រួច​បាន​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព​បាន​សន្និដ្ឋាន​ថា ករណី​នេះ​ពិតជា​ករណី​ធ្វើ​អត្តឃាត​ចងក សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ។ ហើយ​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សាកសព​ឱ្យ​បងប្អូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕