ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ខំ​ឱ្យ​បង្ហាញ​ប្រដាប់​ភេទ​…​ក្រោយ​ជាប់​សង្ស័យ​«​ធំ​ពេក​ទើប​ប្រពន្ធ​ស្លា.ប់​»

5 ឆ្នាំ មុន

តាម​ប្រភពពីMetro បានឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ត្រូវ​បង្ខំចិត្ត​បង្ហាញ​ប្រដាប់​ភេទ ​ឱ្យ​ម្តាយ​ឪពុក​ខាង​ស្រី​មើល ព្រោះតែ​ឪពុក​​ខាង​ស្រីបាន​​ចោទប្រកាន់​ថា ​កូន​របស់​គាត់​ស្លាប់​ដោយសារ​តែ​ប្រដាប់​ភេទ​ខាង​ប្រុស​ធំ​ពេក​ ។ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ​ឈ្មោះ Barsah…

តាម​ប្រភពពីMetro បានឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ត្រូវ​បង្ខំចិត្ត​បង្ហាញ​ប្រដាប់​ភេទ ​ឱ្យ​ម្តាយ​ឪពុក​ខាង​ស្រី​
មើល ព្រោះតែ​ឪពុក​​ខាង​ស្រីបាន​​ចោទប្រកាន់​ថា ​កូន​របស់​គាត់​ស្លាប់​ដោយសារ​តែ​ប្រដាប់​ភេទ​ខាង​ប្រុស​
ធំ​ពេក​ ។ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ​ឈ្មោះ Barsah ត្រូវ​បាន​គេ​នាំ​ទៅ​សួរ​ចម្លើយ ក្រោយ​ពី​ការ​ស្លាប់​របស់​​ប្រពន្ធ​ដែលមាន​អាយុ​២៣​ឆ្នាំ ​។

ឪពុកក្មេក​ មាន​ឈ្មោះ Nedi Sito បាន​អះអាង​ថា នាង​ស្លាប់​ដោយសារ​តែ​បុរស​ជា​ប្តី​មាន​ប្រដាប់​ភេទ​ធំ​ពេក នៅ​ពេល​រួម​ភេទ ​កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ​ ។ ក្រុមប៉ូ​លិស​​នៅ​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រាប់​ឱ្យ​បុរស​ម្នាក់​នោះ ឱ្យ​បង្ហាញ​ប្រដាប់ភេទ​​ដល់​ម្តាយ​ឪពុកក្មេក សាច់ញាតិ​ខាង​ស្រី និងមន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​បញ្ជាក់​ការ​​ពិតទាំងអស់គ្នា ​។

លទ្ធផលនោះ ​គឺប្រដាប់​ភេទ​របស់​គាត់​មិនធំ ដូច​​ការ​អះអាង​របស់​ឪពុកក្មេកនោះ​​ទេ​ ។ នាង​ជា​ប្រពន្ធ​បាន​ស្លាប់​នៅ​លើ​គ្រែ​លើ​កោះ​ជ្វា ដោយសារ​តែ​ជំងឺ​ឆ្កួតជ្រូក​ទៅវិញ ។ តែ​គេ​នាំ​គ្នា​ថា នាង​​ស្លាប់​ពេល​រួម​ភេទ​ជាមួយនឹង​ប្តី​របស់​នាង ​។ ក្រោយ​ពី​បានឃើញ​ទំហំ​លិង្គ​របស់​កូនប្រសា​រហើយ ឪពុកក្មេក​បាន​សម្រេចចិត្ត​ដក​ពាក្យបណ្តឹង ហើយ​សុំ​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ ។

អត្ថបទសរសេរ ដោយ