ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​បា.ញ់​សាក​ដោយ​ជោគជ័យ​មី​ស៊ី​ល​កម្ទេច​ផ្កាយ​រណប

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​២៧​មីនា បាន​ចូល​ក្នុង​ក្រុម​ប្រទេស​ដែល​អាច​ប្រើ​មី​ស៊ីល​កម្ទេច​ផ្កាយ​រណប​មួយ​ក្នុង​ទី​អវកាស​។ នេះ​ជា​ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី​ដែល​បញ្ជាក់​ថា ប្រទេស​លោក​ពុំ​បង្កើត​បរិយាកាស​នៃ​សង្គ្រាម​មួយ​ឡើយ​។ ទីភ្នាក់ងារ​ស្រាវជ្រាវ​យោធា​ឥណ្ឌា កាលពី​ថ្ងៃ​ទី​២៧​មីនា បាន​បាញ់​កម្ទេច​ផ្កាយ​រណប​ឥណ្ឌា​មួយ​ដែល​កំពុង​ស្ថិត​ក្នុង​តារាវិថី​ទាប…

ប្រទេស​ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​២៧​មីនា បាន​ចូល​ក្នុង​ក្រុម​ប្រទេស​ដែល​អាច​ប្រើ​មី​ស៊ីល​កម្ទេច​ផ្កាយ​រណប​មួយ​ក្នុង​ទី​អវកាស​។ នេះ​ជា​ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី​ដែល​បញ្ជាក់​ថា ប្រទេស​លោក​ពុំ​បង្កើត​បរិយាកាស​នៃ​សង្គ្រាម​មួយ​ឡើយ​។

ទីភ្នាក់ងារ​ស្រាវជ្រាវ​យោធា​ឥណ្ឌា កាលពី​ថ្ងៃ​ទី​២៧​មីនា បាន​បាញ់​កម្ទេច​ផ្កាយ​រណប​ឥណ្ឌា​មួយ​ដែល​កំពុង​ស្ថិត​ក្នុង​តារាវិថី​ទាប តាម​រយៈ​ការ​បាញ់​មី​ស៊ីល​មួយ ចេញពី​កោះ​មួយ​នៃ​រដ្ឋ​អូ​ឌី​សា ធ្វើ​ឲ្យ​ឥណ្ឌា​ក្លាយជា​ប្រទេស​ទី​៤​លើ​ពិភពលោក ដែល​សម្រេច​បាន​បច្ចេកវិទ្យា​នេះ​។ ប្រតិបត្តិការ​បាញ់​កម្ទេច​ផ្កាយ​រណប​នោះ មានឈ្មោះ​ថា​ប្រតិបត្តិការ​SHAKTI ជា​ភាសា​ហិណ្ឌូ​គឺ​កម្លាំង មាន​រយៈពេល​៣​នាទី​។

លោក​ម៉ូ​ឌី​ថ្លែង​ថា​មុន​នេះ​បន្តិច​បណ្ដា​អ្នក​វិទ្យាសាស្ត្រ​របស់​យើង បាន​បាញ់​ទម្លាក់​ផ្កាយ​រណប​មួយ​ក្នុង​តារាវិថី​ទាប​កម្ពស់​៣០០​គីឡូម៉ែត្រ​។ គោលបំណង​របស់​យើង​គឺ​បង្កើត​សន្តិភាព​ហើយ​ពុំ​បង្កើត​បរិយា​កាស​នៃ​សង្គ្រាម​មួយ​ឡើយ​។ ការ​សាក​បាញ់​មី​ស៊ីល​កម្ទេច​ផ្កាយ​រណប​នេះ​ពុំ​មែន​សំដៅ​ប្រឆាំង​ប្រទេស​ណាមួយ​ឡើយ​។ ពេល​នេះ​វា​ជា​មោទនភាព​សម្រាប់​ឥណ្ឌា ដោយ​លោក​វាយតម្លៃ​ថា ប្រទេស​របស់​លោក​មាន​ប្រជាជន​១,២៥​ពាន់​លាន​នាក់ ក្លាយជា​មហាអំណាច​អវកាស​មួយ​ដែរ​ហើយ​។ មុន​នេះ​មាន​តែ​សហរដ្ឋអាមេរិក រុ​ស្ស៊ី ​និង​ចិន​ទេ​ដែល​មាន​រួច​ហើយ​បច្ចេកវិទ្យា​ប្រហាក់ប្រហែល​គ្នា​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ