ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ល្អ​បំផុត​អ្នកជំងឺ​សន្លាក់​គួរ​ទទួល​ទាន

5 ឆ្នាំ មុន

អ្នក​មិន​អាច​ព្យាបាល​ជំងឺ​រលាក​សន្លាក់ឆ្អឹង​ឲ្យ​ជា​សះស្បើយ​តែ​ម្ដង​បាន ដោយ​គ្រាន់តែ​ទទួលទាន​អាហារ ឬ​ផ្លាស់​ប្ដូរ​របប​អាហារ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី​អាហារ​មួយ​ចំនួន​មាន​ប្រសិទ្ធភាព​ប្រយុទ្ធ​ប្រឆាំង​ការ​រលាក​ក្នុង​រាង​កាយ រួម​ទាំង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ឆ្អឹង គឺ​មាន​មែន ! ប្រសិនបើ​អ្នកមាន​ជំងឺ​រលាក​សន្លាក់ ប្រភេទ​នៃ​អាហារ​ដ៏​ល្អ​បំផុត​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ជួយ​សម្រាល​ស្ថានភាព​ឈឺចាប់​នៃ​ជំងឺ​នេះ…

អ្នក​មិន​អាច​ព្យាបាល​ជំងឺ​រលាក​សន្លាក់ឆ្អឹង​ឲ្យ​ជា​សះស្បើយ​តែ​ម្ដង​បាន ដោយ​គ្រាន់តែ​ទទួលទាន​អាហារ ឬ​ផ្លាស់​ប្ដូរ​របប​អាហារ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី​អាហារ​មួយ​ចំនួន​មាន​ប្រសិទ្ធភាព​ប្រយុទ្ធ​ប្រឆាំង​ការ​រលាក​ក្នុង​រាង​កាយ រួម​ទាំង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ឆ្អឹង គឺ​មាន​មែន ! ប្រសិនបើ​អ្នកមាន​ជំងឺ​រលាក​សន្លាក់ ប្រភេទ​នៃ​អាហារ​ដ៏​ល្អ​បំផុត​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ជួយ​សម្រាល​ស្ថានភាព​ឈឺចាប់​នៃ​ជំងឺ​នេះ ៖

១. ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សមាសធាតុ​សំខាន់ រួម​ទាំង​សារធាតុ sulforaphane ដែល​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​បាន​យ៉ាង​ប្រសើរ ។

២. ផ្លែក្រូច ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​មាន​ប្រសិទ្ធភាព​ជួយ​ពង្រឹង​សុខភាព​ឆ្អឹងខ្ចី និង​ទប់ស្កាត់​ការ​រលាក​សន្លាក់ឆ្អឹង ក៏​ដូច​ជា​ជំងឺ​ពុក​ឆ្អឹង ។ ប្រសិនបើ​រាង​កាយ​ខ្វះ​នូវ​ជាតិ​វីតាមីន C នោះ​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​លូតលាស់​នៃ​ឆ្អឹង​, ឆ្អឹងខ្ចី និង​ធ្មេញ ។

៣. ត្រី​សម្បូរ​ខ្លាញ់ ៖ រួម​បញ្ចូល​ទាំង​ត្រី​ធូ​ណា​, ត្រី​សាល​ម៉ុ​ន​, ត្រី mackerel និង​ត្រី trout មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំង​ការ​រលាក​ក្នុង​រាង​កាយ​សំខាន់​ណាស់​សម្រាប់​អ្នកជំងឺ​រលាក​សន្លាក ់​។ អ្នក​អាច​បន្ថែម​ត្រី​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។ ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​ត្រី ចូរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ទទួលទាន​ថ្នាំ​គ្រាប់​ជាតិ​អូ​មេ​ហ្គា​៣ ។

៤. ខ្ទឹមស ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សមាសធាតុ​ម្យ៉ាង​ហៅ​ថា diallyl disulfide ដែល​ជួយ​ទប់ទល់​នឹង​ជំងឺ​ជា​ច្រើន រួម​បញ្ចូល​ទាំង​ជំងឺ​រលាក​សន្លាក់ ។

៥. តែ​បៃតង ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ polyphenols ដែល​ជួយ​កាត់​បន្ថយ​ការ​រលាក និង​ពន្យឺតការ​បំផ្លាញ​ឆ្អឹងខ្ចី ។ ប្រសិនបើ​អ្នកមាន​ជំងឺ​រលាក​សន្លាក់ អ្នក​គួរ​ទទួលទាន​តែ​បៃតង​ជា​ប្រចាំ ខណៈ​ដែល​ភេសជ្ជៈ​នេះ​មាន​ផ្ទុក​នូវ​សារធាតុ​កម្ចាត់​ប្រឆាំង​ការ​រលាក ដោយ​ការ​រារាំង​អង់ស៊ីម​ដើម្បី​ទប់ស្កាត់​ការ​បាត់បង់ និង​ខូចខាត​នៃ​ឆ្អឹងខ្ចី ។

៦. សណ្ដែកសៀង ឬ​តៅហ៊ូ ៖ ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​ញ៉ាំ​ត្រី​ទេ អ្នក​ក៏​នៅ​តែ​អាច​ទទួល​បាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​មាន​ប្រសិទ្ធភាព​ទប់ស្កាត់ និង​កាត់​បន្ថយ​អាការ​នៃ​ការ​រលាក​បាន​ដែរ​តាម​រយៈ​ការ​ទទួលទាន​សណ្ដែកសៀង ឬ​តៅហ៊ូ ។ សណ្ដែកសៀង មាន​ផ្ទុក​ជាតិ​ខ្លាញ់​ទាប ប៉ុន្តែ​ជាតិ​សរសៃ និង​ប្រូតេអ៊ីន​ខ្ពស់ ។ ដូច្នេះ​ហើយ​ទើប​វា​ជា​ប្រភេទ​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ​សម្រាប់​អ្នកជំងឺ​រលាក​សន្លាក់ឆ្អឹង ក៏​ដូច​ជា​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ