ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចឹម​គោ​មាន​ទីផ្សារ​ច្រើន​ជាង​ការ​ចិញ្ចឹម​ជ្រូក

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ការ​ចិញ្ចឹម​គោ​មាន​ទីផ្សារ​ច្រើន​ជាង​ការ​ចិញ្ចឹម​ជ្រូក លោក​ខាន់ កែវ ជា​មេបញ្ជាការ​រង​វរៈ​សេនា​តូច​លេខ​២ ការពារ​ព្រំដែន​គោក ខេត្តកំពត ។ លោក​មេបញ្ជាការ​រង​រូប​នេះ​បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន…

ខេត្តកំពត ៖ ការ​ចិញ្ចឹម​គោ​មាន​ទីផ្សារ​ច្រើន​ជាង​ការ​ចិញ្ចឹម​ជ្រូក លោក​ខាន់ កែវ ជា​មេបញ្ជាការ​រង​វរៈ​សេនា​តូច​លេខ​២ ការពារ​ព្រំដែន​គោក ខេត្តកំពត ។ លោក​មេបញ្ជាការ​រង​រូប​នេះ​បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មីនា​ថា លោក​ជា មន្ត្រី​យោធា​ការពារ​ដែន​គោក​មួយ​រូប ប៉ុន្តែ​លោក​ងាក​មក​ចិញ្ចឹម​គោ​យក​សាច់​លក់​វិញ​ម្ដង ។

លោក ខាន់ កែវ បាន​ថ្លែងប្រាប់​អោយ​ដឹង​ថា យើង​បាន​មើល​ស្ថានភាព​ជាក់ស្ដែង​ថា បច្ចុប្បន្ន​នេះ​នៅ​លើ​ទីផ្សារ ឬ​នៅ​តាម​ជនបទ​ឃើញ​ថា ការ​ចិញ្ចឹម​ជ្រូក​មានការ​ធ្លាក់​ថ្លៃ​ចុះ​ជាង​សាច់​គោ​ទើប​គាត់​ងាក​មក​ចិញ្ចឹម​គោ​យក​សាច់​វិញ​ម្ដង ។ លោក​ខាន់ កែវ បាន​ថ្លែងប្រាប់​ថា លោក​បាន​សិក្សា​ថា ការ​ចិញ្ចឹម​គោ​មានការ​ស្រួល​ជាង​ការ​ចិញ្ចឹម​ជ្រូក ព្រោះ​គោ​មាន​ចំណី​អោយ​ស៊ី​ខ្លះ និង​ចម្បើង​ស្រស់ និង​ងៀត​ជាដើម ។

លោក ខាន់ កែវ បាន​ថ្លែងប្រាប់​បន្ត​ថា ការ​ចិ​ញ្ជឹ​ម​គោ​ចំនួន​៥០​ក្បាល​នេះ ជា​ការ​សាក​ល្បងមើល​ទេ បើ​មានការ​ជោគជ័យ​លោក និង​ពង្រីក​មុខរបរ​នេះ​អោយ​ច្រើន​ជាង​ហ្នឹង​ទៅ​ទៀត ។ ទោះជា​បែប​ណា កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មីនា តម្លៃ​សាច់​គោ​នៅ​ផ្សារ​ស្រុក​កំពង់ត្រាច ក្នុង​១​គីឡូក្រាម​៣​ម៉ឺន​៥​ពាន់​រៀល តែ​សាច់​ជ្រូក​១​គីឡូ​ម៉ឺន​៩​ពាន់​រៀល ។

ដោយឡែក​ការ​ចិញ្ចឹម​សត្វពាហនៈ​មាន​គោ ក្របី នៅ​តាម​បណ្ដា​ស្រុក​ទាំង​២​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម គឺ​មានស្រុក​បន្ទាយមាស និង​ស្រុក​កំពង់ត្រាច​នោះ មិន​ទាន់​មាន​កសិដ្ឋាន​ចិ​ញ្ជឹ​ម​គោ ក្របី​ជា​ទ្រុងទ្រាយ​ធំ​ទេ មាន​តែ​លោក ខាន់ កែវ មួយ​គត់​ចិញ្ចឹម​សត្វពាហនៈ​ចំនួន​៥០​ក្បាល​ជា​ការ​សាកល្បង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ