ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើយ៉ាងណា ​ឱ្យ​​មានសុខសន្តិភាព​​​តាម​ក្រវាត់​​​ព្រំដែន​…!

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ អភិបាលខេត្ត​ក្រចេះ​លោក វ៉ា ថន បាន​ថ្លែង​ដោយ​ជម្រុញ​ឱ្យ​នគរបាលវរ​ការពារ​ព្រំដែន ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី​ភារកិច្ច​ការពារ​សន្តិសុខ​តាម​ខ្សែ​ក្រ​វ៉ា​ត់ព្រំដែន​ ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ព្រំដែន​មាន​សុខ​សន្តិភាព​​ជាមួយ និង​ប្រទេស​ជាប់​​ព្រំដែន ។…

ខេត្តក្រចេះ ​៖ អភិបាលខេត្ត​ក្រចេះ​លោក វ៉ា ថន បាន​ថ្លែង​ដោយ​ជម្រុញ​ឱ្យ​នគរបាលវរ​ការពារ​ព្រំដែន ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី​ភារកិច្ច​ការពារ​សន្តិសុខ​តាម​ខ្សែ​ក្រ​វ៉ា​ត់ព្រំដែន​ ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ព្រំដែន​មាន​សុខ​សន្តិភាព​​ជាមួយ និង​ប្រទេស​ជាប់​​ព្រំដែន ។ មាន​ប្រសាសន៍​​បែប​នេះ​ ស្ថិត​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​​នាយ​-​នាយ​រង​ ព្រមទាំង​មន្ត្រី​នគរបាល​ទាំងអស់​នៃ​​វរ​ការពារ​ព្រំដែន​គោក​លេខ​៦១៩ ចំណុះ​ឱ្យ​​ស្នង​ការដ្ឋាន​នគរបាលខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា នេះ ​។

បើ​តាម​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្តបាន​ថ្លែងឱ្យ​​ដឹង​ថា ព្រំដែន​ប្រទេស​កម្ពុជា​ ខេត្តក្រចេះ​មាន​ព្រំដែន​ជាប់​និង​ប្រទេស​វៀតណាមចំងាយ​៧៤​គីឡូ​៥០០​ម៉ែ​ត្រ ​។ ចំណែកសភាព​ការ​ព្រំដែន​ សម្រាប់​ខេត្តក្រចេះ​និង​ខេត្តប៊ិ​ញ​ភឿ​ក ប្រទេស​វៀតណាម ក៏​មិន​ធ្លាប់​កើត​មាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​ ។ ដោយឡែក​ចំពោះ​បង្គោល​ខណ្ឌ​សីមា​ព្រំដែន កសាង​ដោយ​ក្រុម​បច្ចេក​ទេស​ព្រំដែន​ថ្នាក់​ជាតិ អនុវត្តសាងសង់​បាន​១២​បង្គោល និង​បង្គោល​ខណ្ឌ​សី​មា​ព្រំដែន​តូច​ៗ ដែល​កំណត់​បន្ថែម​ដោយទ្វេភាគី​ថ្នាក់​ជាតិបាន​ចំនួន​១៣០​បង្គោល​ ។

អភិបាលខេត្ត​ក្រចេះ​លោក​វ៉ា​ន ថន បាន​សម្តែង​នូវ​ការ​កោត​ស​សើរ​និង​លើកទឹកចិត្ត​ដល់ កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន ដែល​កន្លង​មក​មានការ​យកចិត្តទុកដាក់​និង​ភារកិច្ច​ការងារ បាន​សហការ​គ្នា​ជាមួយ​ប្រទេស​ជាប់​ព្រំដែន ដើម្បី​រួម​គ្នា​រក្សា​បាន​ល្អ​នូវ​សន្តិសុខ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​។ បន្ថែម​ពីលើ​នេះ​លោក​អភិ​បាល​ខេត្ត​បាន​ជម្រុញ​ឲ្យ​នគរបាល​ខិតខំ​បម្រើសេវា សាធារណៈ​ជូន​ប្រជា​ព​រដ្ឋ​ដែល​រស់​តាម​ខ្សែបន្ទាត់​ព្រំដែន និង​ការ​រឹត​បន្តឹង​សាមគ្គីភាព​ផ្ទៃក្នុង ពង្រឹង​វិន័យ និង​ក្រមសីលធម៌ ការ​រួម​គ្នា​បង្ករ​បង្កើន​ផល ​។

ជាមួយ​និង​ពិធី​ចុះ​សួរសុខទុក្ខ​នា​ថ្ងៃ​នោះ​ លោក វ៉ា ថន អភិបាលខេត្ត បាន​ផ្តល់​ថវិកា​ជូនអង្គភាព​នគរបាល​វរ​​ការពារ​ព្រំដែន​ចំនួន​៥​លាន​រៀល និង​ផ្តល់​ជូន​នគរបាល​វរ​ការពារ​ព្រំដែនចំនួន​១៣០​នាក់ ក្នុង​១​នាក់​៣​ម៉ឺន​រៀល និង​ផ្តល់​ជូន​នូវ​គ្រឿង​ឧបភោគ បរិភោគ​មួយចំនួន​ធំ​ទៀត​។

អត្ថបទសរសេរ ដោយ