ច្រើន​សែន​នាក់​ទាមទារ​រំលាយ​គណៈ​កម្មាធិការ​បោះ​ឆ្នោត


ប្រទេស​ថៃ ៖ មនុស្ស​ប្រមាណ​ជា​ជាង​៤០០.០០០​នាក់ និង​អាច​មាន​កាន់តែ​ច្រើន​ថែម​ទៀត បាន​ចុះហត្ថលេខា​លើ​លិខិត​ទាមទារ​ឲ្យ​រំលាយ​ចោល​គណៈកម្មាធិការ​បោះ​ឆ្នោត ព្រោះ​ពុំ​មាន​វិជ្ជាជីវៈ​ក្នុង​ការ​បំពេញ​បេស​កម្ម​ដែល​ធានា​ដល់​ការ​បោះ​ឆ្នោត ដោយ​សេរី​និង​ស្មើភាព​។

គណៈកម្មាធិការ​បោះ​ឆ្នោត​ថៃ​រង​ការ​រិះគន់​កាន់តែ​ខ្លាំង ចំពោះ​ការ​គ្រប់គ្រង​លើ​ការ​រាប់​សន្លឹក​ឆ្នោត​និង​លើ​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​។ តាម​បណ្ដាញ​សង្គម​និង​សារព័ត៌មាន​ថៃ​នានា អ្នកបោះឆ្នោត​ជា​ច្រើន​ចាប់​សូរ​ថា តើ​ការ​រាប់​សន្លឹក​ឆ្នោត​ធ្វើ​ត្រឹមត្រូវ​និង​ស្មើភាព​ដែរ​ឬ​យ៉ាងណា​។ គណៈកម្មាធិការ​បោះ​ឆ្នោត​នោះ​រង​ការ​រិះគន់​កាន់តែ​ខ្លាំង ពី​ការ​ចេញផ្សាយ​លទ្ធផល​ច្របូកច្របល់​មិន​ច្បាស់លាស់​។ ម្ដង​ថា​គណបក្ស​ពួក​យោធា​PHALANG PRACHARAT ទទួល​បាន​សំឡេង​ច្រើន​លើស​គណបក្ស​ភឿ​ថៃ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល​។

គណៈកម្មាធិការ​បោះ​ឆ្នោត​ហាក់​ពុំ​មាន​ភាព​ប្រាកដប្រជា​។ ម្ដង​ថា​គណបក្សប្រឆាំង​ភឿ​ថៃ​ទទួល​បាន​កៅអី​ភាគច្រើន​ដល់​១៣៧ ហើយ​ពួក​យោធា​បាន​ត្រឹម​៩៧​។ ប៉ុន្តែ​បន្ទាប់​មក​បែរជា​ថា គណបក្ស​ពួក​យោធា​មាន​សំឡេង​នាំមុខ​គណបក្សប្រឆាំង​ដល់​៥០០.០០០​សំឡេង​។ ពួក​ប្រឆាំង​បាន​បដិសេធ​ការ​អះអាង​នោះ​ដោយ​ថា មានការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត​យ៉ាងច្រើន​ស្ទេ​ី​រ​គ្រប់កន្លែង​ក្នុង​ប្រទេស​។

គណបក្ស​ទាំង​២​សុទ្ធតែ​ទាមទារ​បង្កើត​រដ្ឋាភិបាល ដោយ​ពឹង​លើ​ការ​ធ្វើ​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ឯទៀត​ៗ​ដែល​មាន​គោលនយោបាយ​ប្រហាក់ប្រហែល​គ្នា​។ គណបក្ស​ភឿ​ថៃ​អាច​ធ្វើ​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​សេដ្ឋី​វ័យក្មេង ដែល​ទទួល​បាន​សំឡេង​ច្រើន​គួរសម ព្រមទាំង​គណបក្ស​BHUMJAI THAI (​មោទនភាព​ថៃ​)​ដែល​ក៏​ទទួល​បាន​សំ​ឡើង​ច្រើន​ដែរ ដោយសារ​ការ​ឃោសនា​ពី​ការ​ធ្វើ​សេរីភាវូបនីយកម្ម​កញ្ឆា សម្រាប់​ជួយ​បង្កើន​ចំណូល​របស់​ប្រជា​កសិករ​៕

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ