ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រូចថ្លុង​កោះ​ប៉ែន​រសជាតិ​ផ្អែម​ល្បី ត្រូវ​ឈ្មួញ​​ប្រមូល​ទិញ​យក​ទៅ​២​ខេត្ត

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រូចថ្លុង​ដែល​ប្រជាពលរដ្ឋ​បាន​ដាំ​ដុះ​ក្នុងភូមិ​កោះ​ប៉ែន «​ក​» ឃុំ​កោះមិត្ត ស្រុក​កំពង់​សៀម រាល់ថ្ងៃ​មាន​ភាព​ល្បី​ដោយ​មាន​រសជាតិ​ឆ្ងាញ់​មិន​មាន​សារធាតុ​គីមី ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ជាតិ​គ្រប់​ទិស​ទី​។ ដោយ​មាន​ក្រុម​ឈ្មួញ​នៅ​ឆ្ងាយ​ៗ​បាន​នាំ​គ្នា​ចុះ​មក​ប្រមូល​ទិញ តាម​ខ្នង​ផ្ទះ​ដឹក​យក​ទៅ​លក់…

ខេត្តកំពង់ចាម ៖ ក្រូចថ្លុង​ដែល​ប្រជាពលរដ្ឋ​បាន​ដាំ​ដុះ​ក្នុងភូមិ​កោះ​ប៉ែន «​ក​» ឃុំ​កោះមិត្ត ស្រុក​កំពង់​សៀម រាល់ថ្ងៃ​មាន​ភាព​ល្បី​ដោយ​មាន​រសជាតិ​ឆ្ងាញ់​មិន​មាន​សារធាតុ​គីមី ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ជាតិ​គ្រប់​ទិស​ទី​។ ដោយ​មាន​ក្រុម​ឈ្មួញ​នៅ​ឆ្ងាយ​ៗ​បាន​នាំ​គ្នា​ចុះ​មក​ប្រមូល​ទិញ តាម​ខ្នង​ផ្ទះ​ដឹក​យក​ទៅ​លក់ បាន​ធ្វើ​ឲ្យ​អាជីវ​ភាព​របស់​ពួក​គាត់​បាន​ធូរស្រាល​មួយ​កំរិត​ផង​ដែរ​។

លោកតា យូ ម៉ុង​ស្រេង វ័យ​៧៤​ឆ្នាំ​នៅ​ភូមិ​-​ឃុំ​ខាងលើ​មាន​ប្រសាសន៍​ឲ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មីនា ឲ្យ​ដឹង​ថា ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​៧ មក​រា ១៩៧៩ នៅ​ពេល​ដែល​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​ភូមិ​កោះ​ប៉ែន «​ក​» គាត់​បាន​ចាប់ផ្តើម​ដាំ​ក្រូចថ្លុង​នៅ​ក្រោយ​ផ្ទះ ដោយ​ត្រូវ​ប្រើ​ពេល​៥​ឆ្នាំ ទើប​ក្រូច​ចាប់ផ្តើម​ហុច​ផល​ជា​បណ្តើរ​ៗ ហើយ​ក៏​ចេះ​តែ​ដាំ​ពង្រីក​កើន​ដល់​ទៅ​២០​ដើម មិន​បាន​ប្រើប្រាស់​ជីគីមី​នោះ​ទេ គឺ​គ្រាន់តែ​ស្រោច​ទឹកតែ​ប៉ុណ្ណោះ​។

​លោកតា​ម៉ុង ស្រេង មាន​ប្រសាសន៍​បន្ត​ថា ដោយសារ​តែ​ដើម​ក្រូច​ចាស់​ពេក ក្នុង​នោះ​មាន​ដើម​ខ្លះ​បាន
ងាប់ ហើយ​កាប់​ចោល និង​ដោយ​មានការ​ទទួល​នូវ​របៀប​ដាំ​ដុះ​ប្រើ​បច្ចេកទេស គឺ​តាម​រយៈ​ការ​បំបៅ​មែ
ក ហើយ​កាត់​យក​មក​ដាំ ប្រើ​ពេល​តែ​៣​ឆ្នាំ​និង​ហុច​ផល ដោយសារ​តែ​ការ​ប្រើ​ប​ច្ចេស​ទេស​ងាយ​បែប
នេះ ក៏​បាន​ប្រើ​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ ។ បើ​ក្រូច​ណា​ដើម​ធំ​ទទួល​បាន​ផ្លែ​ច្រើន​នូវ​ពេល​ដែល​មាន
ឈ្មួញ​ចុះ​មក​បេះ​ម្តង​បាន​ប្រហែល​ជាង​១០​ឡូត៍ ក្នុង​នោះ​ពូជ​ផ្អែម​ក្នុង​១​ឡូត៍ លក់​បាន​៥​ម៉ឺន​រៀល បើ​ក្រូច​ជូ​អែម​វិញ​លក់​បាន​១​ឡូត៍​តំលៃ​២៥០០០​រៀល ។

​សព្វថ្ងៃ​ក្រូចថ្លុង​នៅ​កោះ​ប៉ែន​ល្បី​ត្រូវ​បាន​ក្រុម​ឈ្មួញ​បាន​ចុះ​មក​ប្រមូល​ទិញ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ យក​ទៅ​លក់​នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​ជាដើម ដោយសារ​តែ​ក្រូច​ដាំ​បែប​ធម្មជាតិ​មិន​ប្រើ​ជីគីមី ។ ក្នុង​រដូវប្រាំង​២០១៩ មេឃ​មិន​បាន​បង្អុរ​ភ្លៀង​ធ្លាក់​ជា​ច្រើន​ខែ ដោយ​ធ្វើ​ឲ្យ​ក្រូច​មិនសូវ​ផ្លែ​ច្រើន ទើបតែ​នៅ​យប់​ថ្ងៃ​ទី​២៤ មីនា មេឃ​បាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ដែល​ធ្វើ​ឲ្យ​គាត់​បាន​ធូរស្រាល មិន​ពិបាក​ស្រោច​ទឹក​ទៀត ម្យ៉ាងទៀត​ជីវភាព​សព្វ​ថ្ងៃនេះ​ពឹង​ទៅ​លើ​ដំណាំ​ក្រោយ​ផ្ទះ​មាន​ក្រូចថ្លុង​និង​ក្រូចឆ្មារ កំពុង​តែ​ព​ង្រី​ការ​ដាំ​ដុះ​បន្ថែម ។

លោក វ៉ែន នាង មេឃុំ​កោះមិត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​កោះមិត្ត​ទាំ
ង​មូល​មាន​ចំនួន​ពី​៧០​ទៅ​៨០​ភាគរយ បាន​នាំ​គ្នា​ដាំ​ក្រូចថ្លុង​ដើម្បី​លក់​ដោះស្រាយ​ជីវភាព​គ្រួសារ
កាលពីមុន​ផ្លូវ​ក្នុងភូមិ​មិន​ទាន់​សាងសង់​ហើយ ប្រជាពលរដ្ឋ​ត្រូវ​បាន​នាំ​គ្នា​ដឹក​ឆ្លង​ប្រដឹស​មក​លក់​នៅ
ត្រើយ​ក្រុង​កំពង់ចាម ហើយ​តំលៃ​ក៏​មិន​បាន​ថ្លៃ​ដែរ ។ លុះ​ពេល​ដែល​មាន​ស្ពានបេតុង​កាត់​ទន្លេ​ឆ្លង​ពី
ត្រើយ​ក្រុង​កំពង់ចាម មក​កោះមិត្ត​គួប​ផ្សំ​និង​ផ្លូវ​បេតុង​ខ្វាត់ខ្វែង​សង់​រួច ក្រុម​ឈ្មួញ​បាន​នាំ​គ្នា​ចុះ​មក
ទិញ​ក្រូចថ្លុង​ដល់​ខ្នង​ផ្ទះ​ក្នុង​មួយ​ថ្ងែ​ៗ មាន​ចំនួន​៤​ទៅ​៥​រ៉ឺ​ម៉ក​ម៉ូតូ ដើម្បី​យក​ទៅ​លក់​នៅ​ខេត្តព្រៃវែង
ហើយ​ក្រូច​កោះ​ប៉ែន​មិន​មាន​ជាតិ​គីមី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ