ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ហាម​ដាច់ខាត់​មិន​ឲ្យ​មានការ​ដោះ​ដូរ ឬ​លក់​ទីតាំង CDRI ដែល​ប្រៀប​ដូច​ជា​កូន បង្កើត​សម្តេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា មិន​ឲ្យ​មានការ​លក់ ឬ​ដោះ​ដូរ​ទីតាំង​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា មិន​ឲ្យ​មានការ​លក់ ឬ​ដោះ​ដូរ​ទីតាំង​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា (CDRI) ឡើយ ។ មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី​១៣ ឆ្នាំ​២០១៩ ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ The Great Duke (InterCon) រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា រយៈពេល​ប៉ុន្មាន​ខែ​មកនេះ​មានកា​រៀបចំ​ស្នើ​សុំ​ប្តូរ​ទីតាំង CDEI បច្ចុប្បន្ន​នេះ​ធ្វើ​ជា​វិស័យ​ឯកជន​រួច​ហើយ យក​កន្លែង​ធ្វើ​ជាទី​តាំង​ថ្មី ឬ​មួយ​ផ្នែក​កសាង​អគារ​សម្រាប់ CDRI និង​មួយ​ផ្នែក​ទៀត​សម្រាប់​វិស័យ​ឯកជន ។

សម្តេច​បាន​បញ្ជាក់​ថា «​ខ្ញុំ​សូម​បញ្ជាក់​ថា ខ្ញុំ​សូម​បដិសេធន៍​រួច​ហើយ ក៏​ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ថា ដី​នៅ​កន្លែង​នេះ​ដាច់ខាត​មិន​ត្រូវ​ប្រគល់​ឲ្យ​អ្នក​ណា​ទេ ក្រៅពី​ទុក​ប្រើប្រាស់​ទៅ​លើ​បញ្ហា ស្រាវជ្រាវ​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ទីតាំង​របស់ CDEO នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ប្រវត្តិ​វែង​ឆ្ងាយ ដោយ​កាលពី​ឆ្នាំ​១៩៩០ ដែល​មាន​លោកស្រី​អី​វ៉ា និង​លោក​ជា ចាន់​តូ យើង​បាន​ប្រឹង ប្រែង​ធ្វើ​កន្លែង​នេះ ដើម្បី​បង្កើត​ធនាគារ​ខួរក្បាល ដែល​មាន​រហូត​មក​ដល់​ពេល​នេះ បើ​គិត​ទៅ​មាន​អាយុ​២៩​ឆ្នាំ​ហើយ ដូច្នេះ​បើ​ទោះបីជា​កន្លែង​នេះ​ត្រូវ​បាក់បែក​ខ្ញុំ​សុខចិត្ត​ប្រមូល​ធនធាន ដើម្បី​ជា​កន្លែង​នេះ​សម្រាប់​ធ្វើការ​នៃ​វិទ្យាស្ថាន​នេះ​បន្ត​ទៀត ។

សម្តេច​ថា ចាត់​ទុក​កន្លែង​នេះ គឺជា​កូនបង្កើត​ដែល​ខ្ញុំ​បាន​បង្កើត​វា​ឡើង​ដោយ​ផ្តល់​ដី និង​ថែម​ទាំង​វាត​តាំងពី​ពេល​នោះ​រហូត​មក​ពេល​នេះ ។ អី​ញ្ចឹ​ង​សូមកុំ​ឲ្យ​អ្នក​ណាមួយ​ផ្តួចផ្តើម​គំនិត​ទាក់ទិន​នឹង​ដី​នេះ​ឲ្យ​សោះ ។ ប្រសិនបើជា​មន្ត្រី​រាជរដ្ឋាភិបាល ខ្ញុំ​មិន​អាច​ប្រាប់​នឹង​ណែនាំ​ពួក​គេ​ទៀត​ទេ ។ យើង​បាន​ធ្វើ​អំពី​កិច្ចការ​មួយ​ចំនួន​ពី​ការ​ដោះ​ដូរ​អគារ​នេះ​អគារ​នោះ​នៅ​ពេល​យើង​គ្មាន​ប្រាក់ ។ ឥឡូវ​កន្លែង​ដែល​យើង​ដោះ​ដូរ​នោះ​ក្លាយជា​ក្រសួង​ស្ថាប័ន​ធំ​ៗ​រួច​ទៅ​ហើយ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ក៏​ប៉ុន្តែ CDRI មាន​ប្រវត្តិ​ជិត​៣០​ឆ្នាំ​មក​ហើយដោយ​គ្មាន​ការ​ដោះ​ដូរ​ទីតាំង​នោះ​ទេ ។ អី​ញ្ចឹ​ង​សូម​បញ្ជាក់​ឲ្យ​បាន​ជ្រាប​សម្រាប់​ទីតាំង​នេះ ហើយ​នេះ​មិនមែន​ជា​រឿង​ថ្មី​សម្រាប់​ហ៊ុន សែន ទេវា​ជា​រឿង​ចាស់​របស់​ហ៊ុន សែន ដែល​បាន​បង្កើត​ស្ថាប័ន​ខួរក្បាល គឺ​CDRI តាំងពី​លោកស្រី អី​វ៉ា និង​លោក​ជា ចាន់​តូ ហើយ​ខ្ញុំ​ទៅ​កន្លែង​នេះ​មុនគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ