ដើមឆ្នាំ​នេះ សណ្ឋាគារ​និង​ផ្ទះសំណាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​កើន​ជាង​១​ម៉ឺន​បន្ទប់


ខេត្តព្រះ​សីហ​នុ ៖ បញ្ហា​ប្រឈម​នៃ​កង្វះ​បន្ទប់​សណ្ឋាគារ​នៅ​ក្រុងព្រះសីហនុ ដោយសារ​តែ​កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ លែង​ចោទ​ជា​បញ្ហា​ចោទ​ទៀត​ហើយ ដោយ​ចំនួន​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​បាន​កើនឡើង​ដល់​ជាង ១០,០០០ បន្ទប់​ហើយ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ថ្នាក់ដឹកនាំ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ លោក​តាំង សុចិត្រ​គ្រឹះ​ស្នា បាន​មាន​ប្រសាសន៍ ក្នុង​ពេល​ក្រុម​ការងារ​បច្ចេកទេស​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ និង​មន្ទីរ​ពាក់​ព័​ន្ឋ រួម​ជាមួយ​ក្រុមការងារ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ បាន​រៀបចំ​និង​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​ការ​រៀបចំ​ព្រឹត្តិការ​សង្ក្រាន្ត​សមុទ្រ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​៣​ថ្ងៃ សម្រាប់​បុណ្យចូលឆ្នាំ​ខ្មែរ នា​ព្រឹក​ថ្ងៃ​ទី​១៩ មីនា​កន្លង​មក​ថា នា​ពេល​ប​ច្ចប្ប​ន្ន​នេះ នៅ​ទូ​ទាំង​ក្រុងព្រះ​សីហនុ មាន​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​ចំនួន​ជាង​១​ម៉ឺន​បន្ទប់​សម្រាប់​ភ្ញៀវ​ជួល​ស្នាក់​នៅ អំឡុង​ពេល​ពួក​គាត់​មក​កម្សាន្ត​នៅ​ទី​នេះ​។ បន្ថែម​លើស​ពី​កន្លែង​ស្នាក់​នៅ ខេត្ត​ព្រះ​សីហ​នុ ក៏​សម្បូរ​ទៅ​ដោយ​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ជាង​៣០០​កន្លែង សម្រាប់​ទទួល​ផ្គត់ផ្គង់​ម្ហូបអាហារ​ជូន​ភ្ញៀវ​ទូទៅ​ផង​ដែរ។

លោកស្រី ខែ​ក ខេ​ម​រ៉ាត អគ្គ​នាយិការ ក្រុមហ៊ុន​ប្ល៊ូ​មេ​ឌា (Blue Media) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន បាន​សហ​ការ​ជាមួយ​រដ្ឋបាល​ខេត្ត ដើម្បី​ត្រៀម​រៀបចំ​កម្មវិធី​សង្ក្រាន្ត​សមុទ្រ​សម្រាប់​អបអរ​សារ​ទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ នា​ពាក់កណ្តាល​ខែមេសា​ខាង​មុង​នេះ​។

លោកស្រី​បន្ត​ថា យើង​នឹង​រៀបចំ​ជា​ឆាក​វេទិកា​ធំ​មួយ​សម្រាប់​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ការ​សម្តែង​របាំ​ត្រុដិ ពិធីរាប់បាត្រ​ព្រះសង្ឃ​១១៩​អង្គ ពិធី​ស្រង់​ព្រះ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ទី​៣ ការ​លេងល្បែង​ប្រជាប្រិយ​ផ្សេង​ៗ (​បោះ​ឈូង អ​ង្គុ​ញ ទាញព្រ័ត្រ​ជាដើម​) មានការ​ប្រគុំ​ត​ន្រី្ត​សម្រាប់​រាំ​លេង​កម្សាន្ត ការ​សម្តែង​សិល្បៈ​ប្រពៃណី​និង​សហ​សម័យ ពិធី​បណ្តែត​គោម​ទឹក​និង​បង្ហោះគោម​ជាដើម និង​កម្មវិធី​តាំង​ពិ​ព័ណ៌​ផលិតផល​ផ្សេង​ៗ​ចំនួន​ជិត ៣០០​ស្តង់​។

បន្ថែម​លើស​ពី​នោះ​ទៀត យើង​ក៏​ត្រៀម​រៀបចំ​ឲ្យ​មាន​ទីកន្លែង​សម្រាប់​បាញ់​ទឹក (​គឺ​បន្ទាប់​ពី​ពិធី​ស្រង់​ព្រះ​រួច​ហើយ​)​នា​ពេល​ណា​ថ្ងៃ​មាន​កម្តៅ​ខ្លាំង​ផង​ដែរ​។

លោកស្រី​បន្ត​ថា កម្មវិធី​នេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ថ្ងៃ​សម្រាប់​កម្ម​វី​ធី​សង្ក្រាន្ត​សមុទ្រ ប៉ុន្តែ​ដោយ​ឡែក​សម្រាប់​កម្មវិធី តាំង​ពិ​ព័ណ៌​លក់​ផលិតផល​នានា​នោះ គណៈកម្មការ​រៀបចំ​ឲ្យ​មាន​រយៈពេល​៥​ថ្ងៃ​។ យើង​ត្រៀម​នឹង​រៀបចំ​ជា​កម្មវិធី​កម្សាន្ត​ប្លែក​គ្នា​ជា​ច្រើន​ទៅ​តាម​ថ្ងៃ​នីមួយ​ៗ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ថ្មី​នេះ ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ប្រពៃណី​ជាតិខ្មែរ​ផង និង​ការ​កម្សាន្ត​សប្បាយ​សម្រាប់​មហាជន​ទូទៅ​ផង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ