ប្រកាន់​ពាក្យពិត​រមែង​ញុំាង​ប្រយោជន៍​ឱ្យ​សម្រេច


សច្ចៈ​ជា​ពាក្យ​ទៀងទាត់ ពាក្យពិត​ត្រង់ ពាក្យ​មិន​ប្រែប្រួល បាន​ដល់​ការ​និយាយ​ពាក្យពិត ធ្វើ​តាម​ការងារ​ពិត​។ ពាក្យពិត​នេះ ជា​រស់​ញុំា​ង​ប្រយោជន៍​ឱ្យ​ស​ម្រ​ច​ជាង​រស់​ទាំងឡាយ​មាន​រស់ជូរ ប្រៃ ផ្អែម​ជាដើម​ ។
នៅ​ក្នុង​អាឡ​វក​សូត្រ​មាន​បទ​សុភាសិត​មួយ​ត្រាស់​ថា សច្ចំ វេ អម​តា វាចា ឯ​ស ធ​ម្មោ ស​នន្ត​នោ ស​ច្ចេ អត្ថ ច ធ​ម្មេ ច អា​ហុ ស​ន្តោ ប​តិ​ដ្ឋិ​តា​ ។

ប្រែ​ថា វចី​សច្ចៈ​ជា​វាចា​មិន​ស្លាប់​ពិត វចី​សច្ចៈ​នេះ​ជា​ធម៌​គឺ​អ្នកប្រាជ្ញ​ទាំងឡាយ តែង​សន្សំ​ហើយពី​មុន​ៗ​មក អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម តែង​ស្ថិត​នៅ​ក្នុង​សច្ចធម៌​គឺ​ធម៌​ជា​ប្រយោជន៍​ខ្លួន​ផង និង​ប្រយោជន៍​អ្នក​ដទៃ​ផង តាម​ធម្មតា​មិន​ឃ្លៀងឃ្លាត​ឡើយ ។

ក៏​ពាក្យ​ថា វាចា​មិន​ស្លាប់​នេះឯង ជា​គ្រឿង​សម្តែង​សេចក្តី​ល្អរ​បស់ពាក្យ​សច្ចៈ​ឱ្យ​ច្បាស់លាស់ ជា​វាចា​ធ្វើ​ឱ្យ​សម្រេចប្រយោជន៍​គ្រប់​ប្រការ បើ​ទុក​ណា​ជា​បុគ្គល​អ្នក​ពោល​នោះ​ស្លាប់​ហើយ​ក្តី វាចា​របស់​គេ​នោះ​ក៏​មិន​ចេះ​ស្លាប់ រមែង​មាន​អ្នក​លើកតម្កើង​ឱ្យ​សព្ទសាធុការពរ អស់​កាល​ជា​និច្ច​និរន្តរ៍​តរៀង​ទៅ ដូច​យ៉ាង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​នេះ​ស្រាប់​ជា​វាចា​មិន​ស្លាប់​ពិត ។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ