ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង​តិច​វិធី​ដាំ​គូលែន​យ៉ាងម៉េច​ដែរ?

5 ឆ្នាំ មុន
  • ភ្នំពេញ

គូលែន​គឺជា​ផ្លែ​ឈើ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ដែល​គេ​និយម​បរិភោគ​មិន​ថា​ក្នុង​ប្រទេស​កម្ពុជា ឬ​ក្រៅប្រទេស​នោះ​ទេ ហើយ​មាន​ដឹង​ទេ​ថា តើ​គេ​ដាំ​ផ្លែ​គូលែន​បែប​ណា? ខាងក្រោម​នេះ​គឺជា​វិធី​ដាំ​គូលែន​ដែល​បែក​ចែក​ជា​ច្រើន​ដំណាក់កាល ។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ…

គូលែន​គឺជា​ផ្លែ​ឈើ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ដែល​គេ​និយម​បរិភោគ​មិន​ថា​ក្នុង​ប្រទេស​កម្ពុជា ឬ​ក្រៅប្រទេស​នោះ​ទេ ហើយ​មាន​ដឹង​ទេ​ថា តើ​គេ​ដាំ​ផ្លែ​គូលែន​បែប​ណា? ខាងក្រោម​នេះ​គឺជា​វិធី​ដាំ​គូលែន​ដែល​បែក​ចែក​ជា​ច្រើន​ដំណាក់កាល ។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ៖

១- ការ​រៀបចំ​រណ្តៅ​ដី ៖ ដំបូង​ត្រូវ​ជីករណ្តៅ​៦​តឹក​បួន​ជ្រុង ជំរៅ​៦​តឹក រួច​រោយ​កំបោរ​.​ស​ប្រមាណ​២​ស្លាបព្រា​បាយ​ក្នុង​រណ្តៅ​ដី​នោះ ហើយ​ត្រូវ​ដាក់​ផេះ ឬ​អង្កាម​, កំ​ប្លោង​, ចំ​ប៉ើង​ពុក​. អាច​ម៌​មាន់ ឬ​អាច​ម៌​ជ្រូក និង​អាច​ម៌​គោមួយ​ស្រទាប់​កម្រាស់​១​តឹក និង​ដាក់​ដី​ពីលើ​១​តឹក​ទៀត​ធ្វើ​យ៉ាងនេះ​រហូត​ទាល់តែ​ពេញ​រណ្តៅ​តែ​ម្តង និង​ទុក​រណ្តៅ​រៀបចំ​ហើយ​ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃអាទិត្យ ហើយ​ចម្ងាយ​ពីរ​ណ្តៅ​មួយ​ទៅ​រណ្តៅ​មួយ​ប្រវែង​៨​ម៉ែត្រ​។

២- ការ​ដាំ ៖ កូន​គូលែន​ត្រូវ​រក្សា​ផ្សាំ​ទុក​១​អាទិត្យ​មុន​នឹង​ដាំ ហើយ​ផ្អាក​ស្រោច​ទឹក​២​ថ្ងៃមុន​ដាំ​ដើម្បី​កុំឱ្យ​បែក​ដី និង​ឫស រួច​ត្រូវ​យក​ថង់​គូលែន​ចេញ​កុំឱ្យ​បែក​ដី បន្ទាប់​មក​កប់​កូន​គូលែន​នោះ​ក្នុង​រណ្តៅ​យ៉ាងណា​ឱ្យ​ដី​កន្ទោង​កូន​គូលែន​ស្មើ​មាត់​រណ្តៅ រួច​យកមែន​ឈើ​ដោត​ក្បែរ​នោះ​ចង​ទប់​នឹង​កូន​គូលែន រួច​លប់​ដី​បន្តិច​ម្តង​ៗ សង្កត់​ថ្នម​ៗ ហាម​សង្កត់​លើ​ដី​កន្ទោង​កូន​គូលែន ព្រោះ​វា​ធ្វើ​ឱ្យ​ដាច់​ឫស ។

៣- ការ​ថែ​ទាំង និង​ដាក់​ជី ៖ បើ​ក្នុង​ខែវស្សា​ត្រូវ​ពូន​គល់​ការពារ​ទឹក​ជាំ​នៅ​គល់​ដើម្បី​កុំឱ្យ​រលួយ​ឫស ប៉ុន្តែ​បើ​នៅ​ដើមរដូវ​ប្រាំង​វិញ គួរ​ដាក់​ជី​បំប៉ន​ដោយ​ប្រើ​ជី​អាច​ម៌​មាន់ ឬ​អាច​ម៌​ជ្រូក និង​អាច​ម៌​គោ​លាយ​ជាមួយ​អង្កាម​ពុក ចំ​ប៉ើង ឬ​កំប្លោក​រលួយ​កាយ​កប់​ក្នុង​ដី​ធ្វើ​ជា​កំពែង ។

៤- ការ​ស្រោច​ទឹក ៖ កូន​គូលែន​អាយុ​តិច​ជាង​២​ឆ្នាំ​ត្រូវ​ស្រោច​ទឹក​១​ដង​/​អាទិត្យ​នៅ​រដូវប្រាំង ហើយ​យើង​ត្រូវ​ស្រោច​ទឹកតែ​ម្តង​គត់​នៅ​ពេល​វា​កំពុង​តែ​ផ្កា ។

៥-​ការ​កាត់​តែង​មែ​ង ៖ អ្នក​ត្រូវ​កាត់​ត្រួត​ចុង​ចេញ​នៅ​ឆ្នាំ​ទី​១ ហើយ​ត្រូវ​កាត់​មែក​មិនសូវ​ល្អ​ចេញ​រាល់​ឆ្នាំ ។ ហើយ​នៅ​ពេល​ផ្លែ​គូលែន​មាន​ទំហំ​ប៉ុន​មេដៃ​យើង​ត្រូវ​បាញ់ថ្នាំ​សម្លាប់សត្វ​ល្អិត​ទៅ​លើ​ផ្លែ​ដើម្បី​ការពារ​ដ​ង្កូ​ត​ស៊ី​ផ្លែ​នៅ​ពេល​វា​ទុំ ។ ជា​ចុង​ក្រោយ​ពេល​ប្រមូល​ផល​នោះ យើង​មិន​ត្រូវ​បេះ​ផ្លែ​គូលែន​ទម្លាក់​លើ​ដី​ទេ ត្រូវ​បេះ​ផ្លែ​គូលែន​ឱ្យ​មាន​ជាប់​ទង​ជា​ការ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ