ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំលាក់​ដំរីងាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​មួយ​ក្រុម​…​រួម​ជាមួយ​នគរបាល​ខណ្ឌ​ខ្លះ​ដែរ​…​ខ្សឹប​ប្រាប់​កោះសន្តិភាព​ថា​…​ថ្នាក់លើ​បាន​លក់​ដី​ប៉ុស្តិ៍​ឱ្យ​គេ​ហើយ​…​នៅ​សល់​តែ​ថ្ងៃ​រើ​តុ​កៅអី​…​រើ​ចានឆ្នាំង​ចេញ​តែប៉ុណ្ណោះ​…​សូ​ម្បី​ខ្មោច​អតីត​ម្ចាស់​ដី​ក៏​បាន​ដេញ​ឱ្យ​ចេញ​ផុត​រួច​ហើយ​ដែរ​…​ទោះបី​ស្លាប់​កប់​នៅ​ទី​នេះ​ចាំ​ដី​ក្តី​…​ក៏​ត្រូវ​តែ​បង្ខំ​កាយ​ចេញ​ដែរ​…​ចុះ​ទម្រាំ​មនុស្ស​រស់នៅ​ធ្វើការ​…​រឿង​អី​មិន​ចេញ ? នៅ​ហាង​កាហ្វេ​មួយ​ឆ្ងាយ​ពី​ប៉ុស្តិ៍​ទឹកថ្លា​បន្តិច​…​ប៉ូលិស​ប៉ុស្តិ៍​២-៣​នាក់​អង្គុយ​ផឹក​កាហ្វេ​និយាយ​គ្នា​លេង​…​និយាយ​តែ​ពី​រឿង​លក់​ដី​ប៉ុស្តិ៍​ទាំង​មុខស្ងួត​ថា ៖ -​ដី​ប៉ុស្តិ៍​យើង​តម្លៃ​ទីផ្សារ​ក្រោម​២​លាន​ដុល្លារ​បន្តិចបន្តួច​…​យើង​នៅ​ទី​នេះ​កវែកកឆ្នាំង​យូរ​ឆ្នាំ​ហើយ​…​រឿង​អី​ដេញ​យើង​ឱ្យ​ចេញ​ទទេ​ៗ…​អញ​ចាំ​មើល​គេ​ដោះស្រាយ​អី​ខ្លះ​ឱ្យ​យើង ។ ប៉ូលិស​ម្នាក់​ទៀត​និយាយ​ថា ៖ -​ដូច​អត់​មាន​ឮ​គេ​និយាយ​អី​ប្រាប់​សោះ​…​ឬ​មួយ​គេ​និយាយ​ខ្សិ​ប​តែ​មេ​ៗ…​អញ​គិត​ថា​ប្រហែលជា​គេ​មិន​ឱ្យ​អត់​ទេ​…​ព្រោះ​ខ្មោច​គេ​ទិញ​ដី​ថ្មី​ឱ្យទៅ​នៅ​…​ចំណែក​យើង​នៅ​រស់​…​គួរតែ​ទិញ​ផ្ទះ​២-៣​ជង់​ចែក​គ្នា​ឱ្យទៅ​នៅ​ទើប​សុខចិត្ត​…​បើ​គ្មាន​សោះ​មិន​យុត្តិធម៌​ទេ​…​ស៊ី​អី​តែឯង​ថ្នាក់លើ​…​គួរ​មើល​ថ្នាក់​ក្រោម​ផង !…

នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​មួយ​ក្រុម​…​រួម​ជាមួយ​នគរបាល​ខណ្ឌ​ខ្លះ​ដែរ​…​ខ្សឹប​ប្រាប់​កោះសន្តិភាព​ថា​…​ថ្នាក់លើ​បាន​លក់​ដី​ប៉ុស្តិ៍​ឱ្យ​គេ​ហើយ​…​នៅ​សល់​តែ​ថ្ងៃ​រើ​តុ​កៅអី​…​រើ​ចានឆ្នាំង​ចេញ​តែប៉ុណ្ណោះ​…​សូ​ម្បី​ខ្មោច​អតីត​ម្ចាស់​ដី​ក៏​បាន​ដេញ​ឱ្យ​ចេញ​ផុត​រួច​ហើយ​ដែរ​…​ទោះបី​ស្លាប់​កប់​នៅ​ទី​នេះ​ចាំ​ដី​ក្តី​…​ក៏​ត្រូវ​តែ​បង្ខំ​កាយ​ចេញ​ដែរ​…​ចុះ​ទម្រាំ​មនុស្ស​រស់នៅ​ធ្វើការ​…​រឿង​អី​មិន​ចេញ ?

នៅ​ហាង​កាហ្វេ​មួយ​ឆ្ងាយ​ពី​ប៉ុស្តិ៍​ទឹកថ្លា​បន្តិច​…​ប៉ូលិស​ប៉ុស្តិ៍​២-៣​នាក់​អង្គុយ​ផឹក​កាហ្វេ​និយាយ​គ្នា​លេង​…​និយាយ​តែ​ពី​រឿង​លក់​ដី​ប៉ុស្តិ៍​ទាំង​មុខស្ងួត​ថា ៖
-​ដី​ប៉ុស្តិ៍​យើង​តម្លៃ​ទីផ្សារ​ក្រោម​២​លាន​ដុល្លារ​បន្តិចបន្តួច​…​យើង​នៅ​ទី​នេះ​កវែកកឆ្នាំង​យូរ​ឆ្នាំ​ហើយ​…​រឿង​អី​ដេញ​យើង​ឱ្យ​ចេញ​ទទេ​ៗ…​អញ​ចាំ​មើល​គេ​ដោះស្រាយ​អី​ខ្លះ​ឱ្យ​យើង ។

ប៉ូលិស​ម្នាក់​ទៀត​និយាយ​ថា ៖
-​ដូច​អត់​មាន​ឮ​គេ​និយាយ​អី​ប្រាប់​សោះ​…​ឬ​មួយ​គេ​និយាយ​ខ្សិ​ប​តែ​មេ​ៗ…​អញ​គិត​ថា​ប្រហែលជា​គេ​មិន​ឱ្យ​អត់​ទេ​…​ព្រោះ​ខ្មោច​គេ​ទិញ​ដី​ថ្មី​ឱ្យទៅ​នៅ​…​ចំណែក​យើង​នៅ​រស់​…​គួរតែ​ទិញ​ផ្ទះ​២-៣​ជង់​ចែក​គ្នា​ឱ្យទៅ​នៅ​ទើប​សុខចិត្ត​…​បើ​គ្មាន​សោះ​មិន​យុត្តិធម៌​ទេ​…​ស៊ី​អី​តែឯង​ថ្នាក់លើ​…​គួរ​មើល​ថ្នាក់​ក្រោម​ផង !

ចំណែក​ប៉ូលិស​ទី​៣​និយាយ​កាត់​ភ្លាម​ថា ៖
-​មិនបាច់​ចាំ​គេ​ទិញ​ផ្ទះ​២-៣​ជង់​ឱ្យ​ចែក​គ្នា​នៅទេ​…​បាន​គេ​ឱ្យ​ម៉ូតូ​ថ្មី​ម្នាក់​មួយ​…​អាហ្នឹង​ពិសេស​ហើយ​…​ស្រួល​មិន​ស្រួល​អត់​ទៀត ។ អ្ហែង​គិត​មើល​…​ទីតាំង​ប៉ុស្តិ៍​ថ្មី​នៅ​ផ្លូវលំ ទាំង​សំណង់​ទាំង​ដី​មាន​តម្លៃ​មិន​ហួស​២​សែន​ដុល្លារ​…​ចំណែក​ទីតាំង​ប៉ុស្តិ៍​យើង​នៅ​លើ​ផ្លូវ​ធំ​…​ហាំ​ង​ឆេ​ង​ពេល​នេះ​ក្រោម​២​លាន​បន្តិច​…​អញ​កោត​គេ​ប្រើ​ពាក្យ «​ដោះ​ដូរ​» ទៅ​កើត ? ដោះ​ដូរ​ខ្មោច​យ៍រ​អី​…​ទីតាំង​ថ្មី​ទៅ​នៅ​ផ្លូវ​តូច​កៀនកោះ​កន្លុកកន្លៀត​…​ធំ​ជាង​ខ្ទម​អ្នកតា​បន្តិច​…​។

ការ​ជជែក​គ្នា​នោះ​អត់​ទាន់​ស្គាល់ឈ្មោះ​ឈ្មួញ​…​អត់​ទាន់​មាន​គេ​និយាយ​ពី​ឈ្មោះ​អ្នក​ដោះ​ដូរ​ទេ​…​គ្រាន់តែ​និយាយ​ថា ថ្នាក់​ក្រសួង​ជា​អ្នក​សម្រេច​រួច​ហើយ​…​មាន​ឯកសារ​ហើយ​…​ប៉ុន្តែ​គេ​នៅ​លាក់​ខ្លាំង​ណាស់​…​មិន​ហ៊ាន​និយាយ​ទេ ខ្លាច​គេ​អន់ចិត្ត ខ្លាច​ប៉ះពាល់​ដល់​បុណ្យស័ក្តិ ។

យ៉ាងណា​ក៏​ដោយ​…​ដំរី​ងាប់​ទៅ​ហើយ​…​ហើម​ស្ពីង​ជិត​ស្អុយ​ហើយ​…​មិន​អាច​លាក់បាំង​ជិត​ទៀត​ឡើយ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ