ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែកមែន…ទារិកាបង្កើតបាន​​ទារកជា​ប្អូន

5 ឆ្នាំ មុន

តាម​ប្រភព​ពី​ Metro បានឱ្យ​ដឹង​ថា ទារិកា​ម្នាក់​បាន​កើត​ចេញ​មក​ ទាំង​មាន​ទារក​ម្នាក់​ទៀត​នៅ​ក្នុង​ផ្ទៃ​ដែល​​ជា​ប្អូន​ភ្លោះ​របស់​ខ្លួន ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ដោយ​វះកាត់​យក​ចេញ ក្រោយ​សម្រាល​បាន​២៤​ម៉ោង​។ ទារិកា​ត្រូវបានដាក់​​ឈ្មោះ Itzamara ​ទទួល​ការ​វះកាត់​យក​ទារក​ម្នាក់​ទៀត​ចេញពី​ក្នុង​ពោះ…

តាម​ប្រភព​ពី​ Metro បានឱ្យ​ដឹង​ថា ទារិកា​ម្នាក់​បាន​កើត​ចេញ​មក​ ទាំង​មាន​ទារក​ម្នាក់​ទៀត​នៅ​ក្នុង​ផ្ទៃ​ដែល​​ជា​ប្អូន​ភ្លោះ​របស់​ខ្លួន ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ដោយ​វះកាត់​យក​ចេញ ក្រោយ​សម្រាល​បាន​២៤​ម៉ោង​។ ទារិកា​ត្រូវបានដាក់​​ឈ្មោះ Itzamara ​ទទួល​ការ​វះកាត់​យក​ទារក​ម្នាក់​ទៀត​ចេញពី​ក្នុង​ពោះ ស្ថិត​ក្នុង​ទីក្រុង Barranquilla ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​ ។

ទារកជា​ប្អូន​ភ្លោះ​របស់ Itzamara តែ​វា​មិន​បាន​រស់នៅ​ក្នុង​ស្បូន​របស់​ម្តាយ​ទេ​ ។ ​​បែរជា​ទៅ​រស់នៅ​ក្នុងផ្ទះ​របស់ទារិកា​​ទៅ​វិញ​។ គ្រូពេទ្យ​បាន​សន្និដ្ឋាន​ថា ទារក​ក្នុង​ផ្ទៃ​របស់ Itzamara មិនមែន​ខួរក្បាល ឬ​ក៏ចង្វាក់បេះដូង​ទេ ​។

ម្តាយ​របស់​នាង ឈ្មោះ Monica Vaga បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា វេជ្ជបណ្ឌិត​នៅ La Mer​ced បាន​រក​ឃើញ​រឿង​ចម្លែក​នៅ​លើ​កូន​របស់​នាង តាំងពី​មាន​ផ្ទៃពោះ​បាន​៧​ខែ​មក​ម្ល៉េះ​ ។ នេះគឺ​ជា​ករណី​ទី​មួយ​ហើយ ដែល​គេ​អាច​ដឹង​មុន​ពេល​សម្រាល​។ លោក​វេជ្ជបណ្ឌិត Migual Parra បាន​ប្រាប់​ថា ករណី​បែប​នេះ​ ធ្លាប់​មាន​កើត​ទៅ​លើ​ទារក​ដទៃ​ដែរ តែ​មិន​ដែល​ធ្លាប់​ដឹង​មុន​ពេល​សម្រាល​ដូច​លើក​នេះ​ឡើយ​ ។

ក្រុម​គ្រូពេទ្យ​បាន​សម្រេច​ធ្វើការ​វះកាត់​សម្រាល Itazamara ចេញពី​ផ្ទៃ​ម្តាយ នៅ​អាទិត្យ​ទី​៣៧ ដើម្បី​កុំឱ្យ​ប្អូន​របស់​នាង​ ដែល​នៅ​ក្នុង​ផ្ទៃ​នាង​អាច​លូតលាស់​កាន់តែ​ធំ ហើយ​អាច​បំផ្លាញ​គ្រឿងក្នុង​របស់​នាង​ ។
ពេល​សម្រាល​បាន​២៤​ម៉ោង នាង​ក៏​ត្រូវ​យក​ធ្វើការ​វះកាត់​យក​ប្អូន​ចេញ​ក្រៅ​។ នៅ​ពេល​នេះ នាង​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាពល្អ​ប្រសើរ​ហើយ​។ គួរ​បញ្ជាក់​ដែរ​ថា ករណី​នេះ​ជា​ទូទៅ កើតឡើង​ទៅ​លើ​ម្នាក់​ក្នុង​ចំណោម​អ្នកមាន​ផ្ទៃពោះ២​សែន​នាក់​ ៕

អត្ថបទសរសេរ ដោយ