ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចប់​បុណ្យ​ទន្លេ សិស្ស​ានុសិស្ស​​ចូលរួម​ប្រមូល​សំរាម​ដើម្បី​សំអាត​បរិស្ថាន​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​អះអាង​ថា មាន​ភ្ញៀវ​ទេសចរណ៍​ចូលរួម​បុណ្យ​ទន្លេ​លើក​ទី ៥ នៅ​ខេត្តកំពង់ឆ្នាំង​ក្នុង​រយៈពេល​៣​ថ្ងៃ​មាន​ជាង​១១០​ម៉ឺន​នាក់ ហេតុ​ដូច្នេះ​បញ្ហា​សំរាម​គឺ​ចៀស​មិន​ផុត​នោះ​ទេ ប៉ុន្តែ​បញ្ហា​នេះ​មិន​ធ្ងន់ធ្ងរ​នោះ​ឡើយ គ្រាន់តែ​ចប់​ពិធីបុណ្យ​ភា្ល​ម អាជ្ញាធរ​ខេត្ត​បាន​សហការ​ជាមួយ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា…

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​អះអាង​ថា មាន​ភ្ញៀវ​ទេសចរណ៍​ចូលរួម​បុណ្យ​ទន្លេ​លើក​ទី ៥ នៅ​ខេត្តកំពង់ឆ្នាំង​ក្នុង​រយៈពេល​៣​ថ្ងៃ​មាន​ជាង​១១០​ម៉ឺន​នាក់ ហេតុ​ដូច្នេះ​បញ្ហា​សំរាម​គឺ​ចៀស​មិន​ផុត​នោះ​ទេ ប៉ុន្តែ​បញ្ហា​នេះ​មិន​ធ្ងន់ធ្ងរ​នោះ​ឡើយ គ្រាន់តែ​ចប់​ពិធីបុណ្យ​ភា្ល​ម អាជ្ញាធរ​ខេត្ត​បាន​សហការ​ជាមួយ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា បាន​នាំ​គ្នា​ប្រមូល​សំរាម​ដើម្បី សម្អាត​បរិស្ថាន​ក្នុង​ក្រុង​កំពង់ឆ្នាំង​ជា​បន្ទាន់​ផង​ដែរ​។

កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ សិស្សសាលា​បឋម​សិក្សា​គំរូ​ក្រុង ដែល​បាន​ចូលរួម​ប្រមូល​សំរាម នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង បាន​សម្ដែង​ទឹកចិត្ត​រីករាយ ដោយ​បាន​បញ្ជាក់​ថា ពួក​គាត់​មាន​មោទនភាព ព្រោះ​បាន​ចូលរួម​រើស​សំរាម សំអាត​បរិស្ថាន​ក្នុង​ក្រុង​កំពង់ឆ្នាំង ដើម្បី​ឱ្យ​មាន​សោភ័ណ​ភាព ។ ទោះ​យ៉ាងនេះ​ក្តី ពួក​គាត់​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូមកុំ​ចោល​សំរាម​បែប​នេះ​ទៀត បើ​មានកម្ម​វិធី​លើក​ក្រោយ ។ ត្រូវ​យក​សំរាម​ទៅ​ដាក់​ក្នុង​ធុងសំរាម​អោយ​បាន​ត្រឹមត្រូវ​។

ក្នុង​ឱកាស​នោះ​ដែរ លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ថា ក្នុង​ពិធីបុណ្យ​ទន្លេ រយៈពេល​៣ ថ្ងៃ គិត​ចាប់ ចាប់ពី​ថ្ងៃ​ទី​១៥​ដល់​១៧ ខែ​មិ​នា កន្លង​ទៅ​នេះ មាន​ភ្ញៀវ​ទេស ចរណ៍​បាន​ចូលរួម​កំសាន្ត ក្នុង​ខេត្តកំពង់ឆ្នាំង មាន​ជាង​១១០​ម៉ឺន​នាក់ ហើយ​បញ្ហា​សំរាម​នេះ គឺ​ត្រូវ​ជួប​ប្រទះ​ខ្លះ​ៗ​ហើយ ប៉ុន្តែ​តិចតួច​មិន​ច្រើន​ណាស់ណា​នោះ​ទេ ។

ថ្ងៃនេះ​អាជ្ញាធរ​ខេត្ត​បាន​សហការ​ជាមួយ​មន្ទីរ​អប់រំ យុវជន​និង​កីឡា ហើយ​បាន​ឲ្យ​យុវ​សិស្សសាលា​បឋម​សិក្សា​គំរូ​ក្រុង​ជាង​១​ពាន់​នាក់​មក​ចូលរួម​រើស​សំរាម​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​បាន​កំណត់​៣​គោលដៅ​ត្រូវ​អោយ​រើស ។ ប៉ុន្តែ​យ៉ាងនេះ​ក្តី​ ការ​រើស​សំរាម​មិន​ទាន់​អស់​នៅឡើយ​ទេ ដោយ​កន្លែង​ខ្លះ​មិន​ទាន់​រើ​ស្តង់​អស់​នៅឡើយ ។ ហេតុ​ដូច្នេះ​នៅ​ថ្ងៃ​ទី​១៩​ មីនា​ លោក ហេង ពិ​ទូ និង​ដឹកនាំ​ក្រុម ស​.​ស​.​យ​.​ក ក្រុម​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព និង​ក្រុម​កាក​បាទ​ក្រហម ដើម្បី​បន្ត​ប្រមូល​សំរាម​បន្ត​ទៀត ជាមួយ​គ្នា​នេះ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង នឹង​ត្រៀម​បាញ់​ទឹក​សំអាត​ដើម្បី​បញ្ចប់​ការងារ​អោយ​អស់​តែ​ម្តង ។

លោក​បាន​បញ្ជាក់​ថា​ ជា​ទិស​ដៅ​បន្ត​អាជ្ញាធរ​ខេត្ត​និង​បន្ត​រៀបចំ​សោភ័ណ​ភាព​ក្រុង​កំពង់ឆ្នាំង​បន្ត​ទៀត​ដើម្បី​ចូលរួម​ប្រលងប្រណាំង​ទីក្រុង​ស្អាត​ថ្នាក់​អាស៊ាន ដែល​ខេត្តកំពង់ឆ្នាំង បាន​ចូលរួម​ប្រឡង​ទីក្រុង​ស្អាត​ថ្នាក់​អាស៊ាន​ជាមួយ​បណ្តា​ខេត្ត​៥​ទៀត ហើយ​ការ​ប្រកាស​លទ្ធផល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង នៃ​ប្រទេស​ព្រុយ​ណេ​។

សូម​បញ្ជាក់​ដែរ​ថា​ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មិ​នា​នេះ​ដែរ រដ្ឋបាល​សាលាខេត្ត​បាន​ប្រារ​ព្ឋ​ពិធី​ជូន​ដំណើរ​ដូនតា និង​គង្គា​ បន្ទាប់​ពី​ប្រារ​ព្ឋ​ពិធី​អស់​រយៈពេល​៣​យប់​៣​ថ្ងៃ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ