ជនបរទេសដាច់យ៉ៃជាង៣០០នាក់ មកពីជាង៤០សញ្ជាតិចូលស្រុកខ្មែរ
- ភ្នំពេញ
ឯកសារមួយរបស់ក្រសួងមហាផ្ទៃដែលកោះសន្តិភាពទទួលបានឱ្យដឹងថា មានជនបរទេសជាច្រើន បានព្យាយាមជ្រៀតចូលកម្ពុជាដោយមានរហូតដល់៦៩សញ្ជាតិ និង៤២០លើក ដោយពាក់ព័ន្ធនឹងមនុស្ស៥៤០នាក់ កាលពីឆ្នាំ២០១៨កន្លងមក ។
ប៉ុន្តែអ្វីដែលគួរកត់សម្គាល់នោះ ឯកសាររបស់ក្រសួងមហាផ្ទៃបានអោយដឹងថា មានជនបរទេសរហូតដល់ ៣១៦នាក់ មកពីជាង៤០សញ្ជាតិបានចូលមកកម្ពុជា មានគោលបំណងមិនច្បាស់លាស់ និងមិនមានលុយគ្រប់គ្រាន់ ។
ក្នុងចំណោមអ្នកទាំងអស់នោះ ជនជាតិឥណ្ឌាច្រើនជាងគេដោយមានចំនួន៥៥នាក់ ជនជាតិសូម៉ាលី២៤នាក់ កាមេរ៉ូន២០នាក់ យេម៉េន២១នាក់ ស៊ីរី១៨នាក់ ភូមា១៦នាក់ ប៉ាគីស្ថាន១៣នាក់ សូដង់១១នាក់ បង់ក្លាេដស១១នាក់ អាហ្កានីស្ថាន១១នាក់ កាណា៩នាក់ នីហ្សេរីយ៉ា៨នាក់ អ៊ូកង់ដា៧នាក់ និង ៣០សញ្ជាតិផ្សេងទៀតមានចំនួនចាប់ពីម្នាក់ទៅប្រាំនាក់៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ