ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! មួយ​គ្រួសារ​ស្លា.ប់​ទាំង​ប្ដី ប្រពន្ធ និង​កូន​តូច​លើ​ផ្លូវជាតិ​លេខ​៥

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្តី​ប្រពន្ធ​២​នាក់ រួម​ទាំង​កូន​តូច​ទើប​អាយុ​១​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ព្រម​គ្នា​ទាំង​គ្រួសារ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៩ និង​លេខ​៥០…

ខេត្តកំពង់ឆ្នាំង ៖ ប្តី​ប្រពន្ធ​២​នាក់ រួម​ទាំង​កូន​តូច​ទើប​អាយុ​១​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ព្រម​គ្នា​ទាំង​គ្រួសារ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៩ និង​លេខ​៥០ ស្ថិត​ក្នុងភូមិ​តា​កុ​ល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខណៈ​ដែល​ម្ចាស់​រថយន្ដ​ប៉ះទង្គិច​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ។

ជុំវិញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច លោក ន​ន ស៊ី​ណាត បាន​ឲ្យ​ដឹង​ថា គ្រួសារ​រង​គ្រោះ​ខាងលើ​មាន​បុរស​ជា​ប្តី​ឈ្មោះ​ប៉ុក សា​រឿ​ន អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សុ​បិ​ន្ត ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ។ ចំណែក​ស្ត្រី​ជា​ភរិយា​ដែល​ជិះ​ពីក្រោយ​មានឈ្មោះ ច្រិ​ក សម្ផស្ស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពិលទឹក ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ដោយឡែក​កូនប្រុស​អាយុ​ទើបតែ​១​ឆ្នាំ បាន​ស្លាប់​ជាមួយ​ឪពុក​ម្ដាយ​ដែរ​នោះ​មានឈ្មោះ ស៊ឹ​ម សុ​ចាន់ ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​៣​នាក់ ប្តី​ប្រ​ព​ន្ឋ និង​កូន បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​125 ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1 h 0 743 ដោយ​បុរស​ជា​ប្តី​ជា​អ្នក​បើក ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវជាតិ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ពណ៌​ក្រហម​ឆ្នូត​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ក្រចេះ 3 A 0365 បើកបរ​ដោយ​បុរស​ឈ្មោះ យឿ​ន សុភា អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បត់​ទៅ​ទិស​ខាងលិច បណ្ដាល​ឱ្យ​បុក​គ្នា​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​ចូល​កង់​ក្រោយ ស្លាប់​បាត់បង់​ជីវិត​ទាំង​គ្រួសារ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ឈ្មោះ​យឿ​ន សុភា បាន​បើក​រត់គេច​ចូល​ទៅ​លាក់​ទុក​នៅ​ការដ្ឋាន​រណ្តៅ​ដី ហើយ​ក៏​គេចខ្លួន​បាត់ ។ យ៉ាងនេះ​ក្តី​សមត្ថកិច្ច​ក៏​បាន​តាម​រក​រថយន្ត​នោះ​ឃើញ និង​បាន​នាំ​មក​រក្សា​ទុក ដើម្បី​កសាង​សំណុំរឿង​ទៅ​កាន់​តុលាការ​តាម​ផ្លូវច្បាប់ ។ ដោយឡែក​សព​ជន​រង​គ្រោះ​ទាំង​៣​នាក់​ឪពុក​ម្តាយ​និង​កូន​តូច ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត និង​ម៉ូតូ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទាំង​សងខាង ព្រោះ​កន្លែង​កើតហេតុ​ជា​ការដ្ឋាន​កំពុង​ធ្វើ​ផ្លូវ​មាន​ស្លាក​សញ្ញា​ជា​សម្គាល់​អោយ​ប្រុង​ប្រយ័ត្ន និង​បន្ថយល្បឿន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ