ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​បាន​រង​ការ​ខូចខាត​ធ្ងន់ និង​ស្រាល ដោយសារ​មេឃ​ខ្មៅ​អួរ​អាប់​បង្ក​ទៅ​ជា​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​ប៉ះ​ចំ​ផ្ទះ​របស់​ពួក​គាត់ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​តែ​ម្តង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨…

ខេត្ត​ប៉ៃលិន ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​បាន​រង​ការ​ខូចខាត​ធ្ងន់ និង​ស្រាល ដោយសារ​មេឃ​ខ្មៅ​អួរ​អាប់​បង្ក​ទៅ​ជា​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​ប៉ះ​ចំ​ផ្ទះ​របស់​ពួក​គាត់ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​តែ​ម្តង ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ បណ្ដាល​ឲ្យ​ប៉ើង​ដំបូលផ្ទះ និង​រលំ ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​គ្រួសារ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល បានឱ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​ប៉ះ​ចំ​គឺ នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ទទួល​រង​ផល​ប៉ះពាល់​ចំនួន​២​គ្រួសារ ក្នុង​នោះ​គ្រួសារ​ទី​១-​ឈ្មោះ ណូ​យ រ៉ុ​ង ស្ថិត​នៅ​ភូមិ​ទំនប់ រង​ការ​ខូចខាត​ប៉ើង​ដំបូលផ្ទះ និង​គ្រួសារ​ទី​២-​ឈ្មោះ ហិន ដា​នី ស្ថិត​នៅ​ក្នុងភូមិ​ទំនប់ រង​ការ​ខូចខាត​ប៉ើង​ដំបូលផ្ទះ ។

ចំណែក​នៅ​ក្នុង​ឃុំ​សាលា​ក្រៅ ផ្ទះ​ដែល​រង​ផល​ប៉ះពាល់ មាន​ចំនួន​៥​គ្រួសារ ក្នុង​នោះ​គ្រួសារ​ទី​១-​ឈ្មោះ ឆុំ ឆាត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្ថិត​នៅ​ភូមិ​ភ្នំ​ស្ពុង រង​ការ​ខូចខាត​រលំ​ផ្ទះ​ទាំងស្រុង​, គ្រួសារ​ទី​២- ឈ្មោះ ណុ​ប ឡា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ នៅ​ភូមិ​ភ្នំ​ស្ពុង រង​ការ​ខូ​ខាត​រលំ​ផ្ទះ​ទាំងស្រុង​, គ្រួសារ​ទី​៣-​ឈ្មោះ កង កាន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ស្ពុង រង​ការ​ខូចខាត​ប៉ើង​ដំបូលផ្ទះ​, គ្រួសារ​ទី​៤-​ឈ្មោះ អ៊ូ​ន សុខ
​ភ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ភ្នំ​ស្ពុង រង​ការ​ខូចខាត​របើក​ដំបូលផ្ទះ និង​គ្រួសារ​ទី​៥-​ឈ្មោះ ខន ទូច ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ភ្នំ​ស្ពង់ រង​ការ​ខូចខាត​របើក​ដំបូលផ្ទះ ។

សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ទៀត​ថា ករណី​ខាងលើ គឺ​មិន​បណ្តាល​អោយ ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​របួស​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ