ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋ​ភាព​ក្រោយ​​អគ្គិភ័យ​លេប​ត្របាត់​ផ្ទះ​ប្រជា​ពល​រដ្ឋ​អស់​៥០​ខ្នង​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​​បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ នេះ អភិ​បាល​រាជ​ធានី​ភ្នំពេញ និង​ជា​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​​បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ នេះ អភិ​បាល​រាជ​ធានី​ភ្នំពេញ និង​ជា​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា រាជធានី​ភ្នំពេញ បាន​នាំ​យក​អំណោយ​កាក​បាទ​ក្រហមកម្ពុជា​​​មក​ចែក​ជូន​ប្រជា​ពល​រដ្ឋ​​ចំនួន​៥០​គ្រួសារ​ដែល​រង​គ្រោះ​ដោយ​សារ​អគ្គិភ័យ​ឆាប​ឆេះ​​ផ្ទះ​កាល​ពី​ម្សិល​ម៉ិញ​ ស្ថិត​នៅភូមិ​ព្រែក​ទាល់​១ ​សង្កាត់​ស្ទឹង​មាន​ជ័យទី​២ ខណ្ឌមានជ័យ ។

គួររំលឹកថា លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​៥០​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​តូច​ៗ និង​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម​មាន​ធំ មាន​តូច ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ កាលពី​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​១៧ ខែ មីនា នៅ​ភូមិ​ព្រែក​ទាល់​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ។ គ្រោះ​អគ្គិភ័យ​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន ដឹកនាំ​ដោយ​លោក ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌ​ដឹកនាំ​កម្លាំង​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។

តាម​លោកតា​អាចារ្យ​ឈ្មោះ កឹ​ម កេ​ន អាយុ​៦៩​ឆ្នាំ ប​រៀបរាប់​ប្រាប់​ទាំង​តក់ស្លុត​ថា ខណៈ​រូប​គាត់​ត្រូវ​គេ​អញ្ជើញ​ឲ្យ​ទៅ​សូត្រ​មន្ត​នៅ​ឯ​វត្ត​ន​ន្ទ​មុនី​នោះ ស្រាប់តែ​ឮ​គេ​បោះដៃ​តាម​វិទ្យុទាក់ទង​អាយ​កូ​ម​ចូល​ទៅ​ព្រះសង្ឃ​ថា «​ភ្លើង​កំពុង​ឆេះ​ផ្ទះ​នៅ​ម្តុំ​ផ្ទះ​របស់​គាត់​» ។ ពេល​នោះ​មិន​ទាន់​សូត្រ​មន្ត​ចប់​ផង រូប​គាត់​ក៏​រត់​ពី​វត្ត​មក​មើល​ផ្ទះ​របស់​គាត់ តែ​ពេល​មក​ដល់​គឺ​ផ្ទះ​គាត់់​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់់​ទៅ​ហើយ ដោយ​មិន​បាន​យក​ទ្រព្យ​អ្វី​ចេញ​បន្តិច​ឡើយ និង​នៅ​សល់​តែ​ខោអាវ​មួយ​ចង្កេះ​ជាប់​នឹង​ខ្លួន​គាត់​ប៉ុណ្ណោះ ។

លោកតា​អាចារ្យ​រៀបរាប់​ទៀត​ថា នៅផ្ទះ​របស់​គាត់​មាននៅ​តែ​ក្មួយ​ប្រុស​ម្នាក់់​នៅ​ចាំផ្ទះ​ប៉ុណ្ណោះ ហើយ​រូបគេ​ក៏​បាន​ទៅ​ដេក​លេង​នៅ​ក្រោមផ្ទះ​អ្នក​ជិតខាង​ម្នាក់​ដែល​នៅ​ជាប់​គ្នា​នោះ គឺ​មិន​បាន​នៅផ្ទះ ។ ពេល​ក្មួយ​ប្រុស​គាត់​កំពុង​ដេក​លេង​នៅ​ក្រោមផ្ទះ​អ្នក​ជិតខាង​នោះ ស្រាប់តែ​ឃើញ​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម និង​អណ្តាតភ្លើង​ក្រហមច្រាល​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពីផ្ទះ​តូច​មួយ​ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី ដែល​មាន​ចម្ងាយ​ជាង​១០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្ទះ​របស់​គាត់ ។ ភ្លាម​នោះ​ក្មួយ​ប្រុស​គាត់​ក៏​រត់​ចូល​ទៅ​ក្នុងផ្ទះ​យក​បាន​តែ​ទូរទស្សន៍​១​គ្រឿង និង​ឆ្នាំងបាយ​អគ្គិសនី​១​ប៉ុណ្ណោះ ក្រៅពី​នេះ​ត្រូវ​ភ្លើង​ឆេះ​អស់រលីង​តែ​ម្តង​។

លោក ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ​មាន​ប្រសាសន៍​ថា ករណី​អគ្គិភ័យ​ដែល​តែង​កើត​មាន​ឡើង គឺ​តែងតែ​ដាក់បន្ទុក​ទៅ​លើ​បញ្ហា​ឆ្លង​ចរន្តអគ្គិសនី ។

ហើយ​អគ្គិភ័យ​ខាងលើ​នេះ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ចំនួន​១៥​រថយន្ត​ផង​ដែរ និង​មិន​បង្ក​ឲ្យ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ។

ខាងក្រោម​​នេះ​គឺ​​ទិដ្ឋ​ភាព​វីដេអូ និង​រូប​ភាព​អគ្គិ​ភ័យ​លេប​ត្របាក់​ប្រជា​ពល​រដ្ឋ​​ចំនួន​៥០​ខ្នង​ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ៖

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ