ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​​សោកសង្រេង​បំផុត លើការ​បា.ញ់​​សម្លា.ប់​​នៅ​ព្រះ​វិហារ​ណូវែលហ្សេឡង់

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ កម្ពុជា​បាន​សំដែង​ការ​សោកសៅ​យ៉ាង​ខ្លាំង​ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​អំពី​ការ​បាញ់សម្លាប់​មនុស្ស​ នៅក្នុងវិហារ​អ៊ុីស្លា​ម ក្នុង​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ ​នៅ​ថ្ងៃ​ទី​១៥ មីនា​ ។​…

រាជធានី​ភ្នំពេញ​ ៖​ កម្ពុជា​បាន​សំដែង​ការ​សោកសៅ​យ៉ាង​ខ្លាំង​ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​អំពី​ការ​បាញ់សម្លាប់​មនុស្ស​ នៅក្នុងវិហារ​អ៊ុីស្លា​ម ក្នុង​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ ​នៅ​ថ្ងៃ​ទី​១៥ មីនា​ ។​ កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត ​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​អំពើ​ភេរវកម្ម​គ្រប់​​ទម្រង់ និង​រូបភាព​ទាំងអស់​ ។

ក្រសួងការបរទេស​បន្ត​ថា ​កម្ពុជា​មានការ​តក់ស្លុត និង​សោ​គ​សង្រេង​ជា​ខ្លាំង ចំពោះ​ហេតុការណ៍​បាញ់​សម្លាប់ ​នៅ​វិហារ​ឥ​ស្លា​ម Al Noor និង​Linwood នៅ​ក្នុង​ទីក្រុង Christchurch ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ កាលពីថ្ងៃទី​១៥ ​មីនា ​។ ក្រសួងការបរទេស​បញ្ជាក់​ថា​ «យើងខ្ញុំ​សូម​សម្តែង​នូវ​សមានចិត្ត​អាណិត​អាសូរ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​ជន​រង​គ្រោះ និង​អ្នកជា​ទីស្រឡាញ់​របស់​ពួក​គេ ​។ យើង​សូម​រួម​សាមគ្គី​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ណូ​វែ​ល​ហ្សេ​ឡង់ ក្នុងអំឡុងពេល​ដ៏​សោកនាដកម្ម​នេះ ដើម្បី​ផ្តល់​នូវ​ការ​ធានា​អះអាង​ខ្ពស់​បំផុត​ចំពោះ​សុវត្ថិភាព​ជូន​ជន​ស្លូតត្រង់ ទាំង​ពលរដ្ឋ​ណូ​វែ​ល​ហ្សេ​ឡង់ និង​សមាជិក​សហគមន៍​កម្ពុជា ​នៅ​ទូ​ទាំង​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​» ។

ក្រ​សួ​ងការ​បរទេស​បាន​បន្ថែម​ទៀត​ថា​ «យើងខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ អំពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​យើង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​គ្រប់​ទម្រង់ និង​រូបភាព​ទាំងអស់​» ។