ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ចឹ​ង​! ទូ​កុងតឺន័រ​មួយ​ត្រូវ​បាន​ឆេះ​ខ្ទេច​ទាំងស្រុង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទូ​កុងតឺន័រ​១ ក្នុង​ចំណោម​ទូ​កុងតឺន័រ​ចាស់​ៗ​ជា​ច្រើន​ត្រូវ​បាន​អគ្គិភ័យ​ដែល​បាន​ឆេះ​ស្មៅ និង​ព្រៃ​នៅ​ក្បែរ​ទីតាំង​នោះ​ឆាបឆេះ បណ្តាល​ឲ្យ​រាល​ដល់ ហើយ​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង​ទៅ​បាញ់​ពន្លត់​ទើប​រលត់​ទៅ​វិញ​ទាំងស្រុង ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ ទូ​កុងតឺន័រ​១ ក្នុង​ចំណោម​ទូ​កុងតឺន័រ​ចាស់​ៗ​ជា​ច្រើន​ត្រូវ​បាន​អគ្គិភ័យ​ដែល​បាន​ឆេះ​ស្មៅ និង​ព្រៃ​នៅ​ក្បែរ​ទីតាំង​នោះ​ឆាបឆេះ បណ្តាល​ឲ្យ​រាល​ដល់ ហើយ​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង​ទៅ​បាញ់​ពន្លត់​ទើប​រលត់​ទៅ​វិញ​ទាំងស្រុង ។
ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ទីតាំង​ឃ្លាំង​ស្តុក​ទូ​កុងតឺន័រ​ចាស់​ៗ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃធំ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ជន​មិន​ស្គាល់​មុខ​បាន​លួច​ដុត​ស្មៅ និង​ព្រៃ​នៅ​ក្បែរ​ទីតាំង​នោះ​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ។ ខណៈ​អ្នក​ភូមិ​បាន​នាំ​គ្នា​ពន្លត់​ដែរ ប៉ុន្តែ​ពន្លត់​មិន​ឈ្នះ​ឡើយ​ភ្លើង​បាន​ឆេះ​រាល​ដល់ទី​តាំង​ស្តុក​ទូ​កុងតឺន័រ​ចាស់​ៗ​ខាងលើ​យ៉ាង​ឆាប់រហ័ស​បំផុត និង​បាន​ឆេះ​ទូ​កុងតឺន័រ​១​ទាំងស្រុង ។ ខណៈនោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ហើយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌដង្កោ​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង​ចេញ​ទៅ​បាញ់​ពន្លត់​ផង​ទើប​ភ្លើង​រលត់​ទៅ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ថា ទីតាំង​នោះ​មាន​ស្តុក​ទូ​កុងតឺន័រ​ចាស់​ៗ​ជា​ច្រើន ដែល​មិនដឹង​ថា ជាទី​តាំងរបស់​នរណា​នោះ​ឡើយ ហើយ​នៅ​ក្នុង​ទូ​កុងតឺន័រ​ដែល​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​នោះ​មាន​ស្តុក​ធុង​ស្នោ​ក្លា​ស្សេរ​នៅ​ក្នុង​នោះ​ជា​ច្រើន​ផង​ដែរ ។ ចំណែកឯ​នៅ​ក្នុង​ទូ​កុងតឺន័រ​ផ្សេង​ទៀត​មាន​ស្តុក​អ្វីខ្លះ​ដែរ​ទេ ហើយ​ប្រសិនបើ​ពុំ​មានការ​អន្តរាគមន៍​ទាន់​ពេល​ទេ​នោះ​ប្រាកដជា​ត្រូវ​ភ្លើង​ឆេះ​ដល់​ទូ​ផ្សេង​ៗ​ទៀត​មិន​ខាន​ឡើយ ។

ទន្ទឹម​និង​នេះ​អាជ្ញាធរ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​សូមកុំ​រពឹសដៃ​ដុត​ស្មៅ ឬ​ព្រៃ​ធ្វើ​អ្វី ព្រោះ​ពេល​នេះ​ជា​រដូវ​រាំង​ស្ងួត​ងាយ និង​មានការ​ឆាបឆេះ​ខ្លាំង​ណាស់ ដូច្នេះ​សូម​ចូលរួម​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​ចៀសវាង​មាន​គ្រោះ​មហន្តរាយ​កើតឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ