ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាការ​ជំងឺ​បាក់ទឹកចិត្ត​មិនសូវ​មាន​នរណា​ដឹង

5 ឆ្នាំ មុន

មាន​មនុស្ស​ជា​ច្រើន​គិត​ថា ការ​បាក់ទឹកចិត្ត​គឺជា​អារម្មណ៍​ពិបាកចិត្ត ។ យ៉ាងណាមិញ​ការ​បាក់ទឹកចិត្ត​គឺ​មានរឿង​ច្រើន​ជាង​នេះ​ទៅ​ទៀត ដោយ​វា​អាច​បង្ក​ជា​រោគ​សញ្ញា​គ្រប់យ៉ាង ហើយ​អាច​មានការ​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន ។ មិន​ខ្វល់​ថា ការ​បាក់ទឹកចិត្ត​គឺជា​អ្វី​ដែល​រំខាន​ដល់​អ្នក ឬ​រំខាន​ដល់​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ក៏​ដោយ…

មាន​មនុស្ស​ជា​ច្រើន​គិត​ថា ការ​បាក់ទឹកចិត្ត​គឺជា​អារម្មណ៍​ពិបាកចិត្ត ។ យ៉ាងណាមិញ​ការ​បាក់ទឹកចិត្ត​គឺ​មានរឿង​ច្រើន​ជាង​នេះ​ទៅ​ទៀត ដោយ​វា​អាច​បង្ក​ជា​រោគ​សញ្ញា​គ្រប់យ៉ាង ហើយ​អាច​មានការ​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន ។ មិន​ខ្វល់​ថា ការ​បាក់ទឹកចិត្ត​គឺជា​អ្វី​ដែល​រំខាន​ដល់​អ្នក ឬ​រំខាន​ដល់​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ក៏​ដោយ យក​ល្អ​គួរតែ​ស្វែងរក​ការ​ព្យាបាល ដោយសារ​តែ​វា​គឺជា​ជំងឺផ្លូវចិត្ត​ដ៏​ធ្ងន់​បំផុត​ដែល​នាំ​ឲ្យ​មាន​ផលវិបាក​ច្រើន​តែ​ម្តង ។

យ៉ាងណាមិញ​ដំណឹង​ល្អ​ដ៏​ល្អ​បំផុត​នោះ​គឺ​ការ​បាក់ទឹកចិត្ត​អាច​ព្យាបាល​ជា ។ ក្រៅពី​ការ​ពិបាកចិត្ត​ដែល​កើត​ឡើងជា​ធម្មតា​លើ​ជំងឺ​បាក់ទឹកចិត្ត តែ​អ្នក​ក៏​អាច​នាំ​ឲ្យ​មាន​រោគ​សញ្ញា​ដូច​ខាងក្រោម​នេះ​ទៀត​ផង​ដែរ​៖
ឆេវឆាវការ​ដែល​ឆេវឆាវ​គ្រប់ពេល​គឺជា​រឿង​ធម្មតា​សុទ្ធ​សាត ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​គេង​មិន​គ្រប់គ្រាន់ ឬ​ស្ត្រេ​ស​តែ​ម្តង ។ អ្នកជំនាញ​និយាយ​ថា វា​គឺជា​រឿង​ដែល​អាច​ហាក់បីដូចជា​កើតឡើង​លើ​មនុស្ស​ដែល​បាក់ទឹកចិត្ត​ដែរ ជា​ពិសេស​មនុស្ស​ប្រុស​តែ​ម្តង ។ ខឹងអ្នកជំនាញ​និយាយ​ថា មនុស្ស​ម្នាក់​ដែល​កើត​បញ្ហា​បាក់ទឹកចិត្ត​ក៏​ប្រហែលជា​មាន​អារម្មណ៍​ខឹង​ខ្លាំង​ចំ​ពៅះ​ខ្លួនឯង ព្រមទាំង​មនុស្ស​ជុំវិញ​ខ្លួន​ផង​ដែរ ។ អ្នក​បាក់ទឹកចិត្ត​មួយ​ចំនួន​ប្រហែលជា​បង្ហាញ​ការ​ខឹង​របស់​ខ្លួន​ម្តងទៀត​ខណៈ​ពេល​ដែល​អ្នក​ដទៃ​បង្ហាញ​នូវ​ទំនាក់ទំនង​ដែល​ប្រេះឆា ឬ​ហិង្សា ។

គេង​មិន​លក់ពិបាក​គេង​ឲ្យ​លក់ ការ​ភ្ញាក់​ច្រើន​ដង​នៅ​ពេល​យប់ និង​ឆាប់​ភ្ញាក់​ពី​គេង​ជាង​ធម្មតា សុទ្ធតែ​ជា​សញ្ញា​បញ្ជាក់​អំពី​ការ​គេង​មិន​លក់ ហើយ​វា​ក៏​ជា​រឿង​ដែល​អាច​ប៉ះពាល់​ដល់​អ្នក​ដែល​កើត​ជំងឺ​បាក់​តឹក​ចិត្ត​ដេរ​។ បញ្ហា​គេង​មិន​លក់​អាច​ធ្ងន់ធ្ងរ​នៅ​ពេល​មាន​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​នៃ​ការ​បាក់ទឹកចិត្ត​។ គេង​ច្រើន​ពេកម្យ៉ាងវិញទៀត វា​ក៏​ជា​រឿង​ដែល​អាច​ទៅ​រួច​ដែរ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត​ហើយ​គេង​ច្រើន​ជ្រុល​ទៀត ។ អ្នក​ប្រហែលជា​កំពុង​តែ​មាន​ជំងឺ​បាក់ទឹកចិត្ត​ដែរ​បើសិនជា​អ្នកមាន​អារម្មណ៍​ថា​ចេះ​តែ​ចង់​គេង ភ្លាម​ៗ​ក្រោយ​ពី​ធ្វើ​អ្វីមួយ​រួច ឬ​ទើប​មក​ផ្ទះ ។

ភ្លេចភ្លាំងនៅ​ពេល​អ្នក​បាក់ទឹកចិត្ត វា​គឺជា​រឿង​មួយ​ដែល​អាច​ទៅ​រួច​បំផុត​ដែល​បញ្ជាក់​ថា ការ​ចង​ចាំ​របស់​អ្នក​មានការ​ចុះ​ខ្សោយ​ខ្លាំង ។ អ្នក​ប្រហែលជា​មិន​អាច​ចង​ចាំ​នូវ​ឈ្មោះ ឬ​លេខ​ដែល សំខាន់​ៗ ។ អ្នក​ប្រហែលជា​មិន​អាច​ចង​ចាំ​ថ្ងៃខែ និង​ពេលវេលា សំខាន់​ៗ ដែល​រឿង​នេះ​នឹង​ផ្តល់​ផល​អវិជ្ជមាន​ចំពោះ​ការងារ ឬ​សាលារៀន​។ ពិបាក​ផ្ចង់អារម្មណ៍មនុស្ស​ម្នាក់​ដែល​នៅ​ចំពោះ​មុខ​អ្នក​កំពុង​តែ​ប្រាប់​រឿង​ដែល​ភ្ញាក់ផ្អើល ប៉ុន្តែ​ចិត្ត​អ្នក​គឺ​មិន​ផ្ចង់អារម្មណ៍​លើ​រឿង​នេះ​ទៅ​វិញ ។ មិនមែន​មាន​ន័យ​ថា​អ្នក​មិន​អាច​ធ្វើ​បាន​ទេ វា​គ្រាន់តែ​ទាក់ទង​នឹង​ចិត្ត​អ្នក​មិន​អាច​ធ្វើ​បាន ។ វា​មិនសូវ​ខុស​គ្នា​នឹង​ការ​ភ្លេចភ្លាំង​ទេ ហើយ​វា​ក៏​អាច​ជា​សញ្ញា​មិនសូវ​ដឹង​មួយទៀត​របស់​ការ​បាក់​តឹក​ចិត្ត​ដែល​រំខាន​ដល់​ជីវិត​រស់នៅ​រាល់ថ្ងៃ​បាន​។ ញ៉ាំ​គ្រឿង​ស្រវឹង អ្នកខ្លះ​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត​ជ្រើសរើស​ការ​ដោះស្រាយ​ជាមួយនឹង​ជំងឺផ្លូវចិត្ត​តាម​រយៈ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ។ អ្វី​ដែល​គួរ​ឲ្យ​ពិបាកចិត្ត​នោះ​គឺថា រឿង​នេះ​អាច​ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សា​បាន​។ គ្រឿង​ស្រវឹង​ពិតជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​បាក់ទឹកចិត្ត​ញ៉ាំ​ច្រើន ហើយ​ក៏​ចូល​ចិត្ត​វា​ដែរ ។

ឈឺចាប់​រ៉ាំរ៉ៃគ្រូពេទ្យ​និយាយ​ថា វា​មាន​ទំនាក់ទំនង​ដ៏​ខ្លាំងក្លា​មួយ​រវាង​ការ​បាក់ទឹកចិត្ត និង​ឈឺចាប់​។ ក្នុង​ករណី​ខ្លះ ការ​បាក់ទឹកចិត្ត​អាច​បង្ក​ជា​ការ​ឈឺចាប់​រួច​ទៅ​ហើយ​ទៅ​ជា​ឈឺចាប់​ខ្លាំង ។ ហើយ​ករណី​ខ្លះ​ទៀត ការ​ឈឺចាប់​ដែល​មាន​រួច​ហើយ​អាច​ធ្វើ​ឲ្យ​បាក់ទឹកចិត្ត កាន់តែ​ខ្លាំង​បន្ថែម​ទៀត​។ អ្នកខ្លះ​ទៀត ការ​ឈឺចាប់​កាន់តែ​ធ្ងន់ធ្ងរ​ក៏​មាន (​ស្រង់​ពី​គេហទំព័រ​សុខភាព​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ