ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើន​មែន​! ខ្មែរ​១​សែន​នាក់​មាន​ជំងឺ​ផ្លូវ​ចិត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល​បានឱ្យ​ដឹង​ថា ​ប្រជាជន​កម្ពុជា​ចំនួន​១​សែន​នាក់ ​បាន​មក​ពិនិត្យ​និង​ពិគ្រោះ​ជំងឺ​ផ្លួ​វ​ចិត្ត​កាលពី​ឆ្នាំ​២០១៨ ​ដោយ​ក្នុង​នោះ​ ស្ត្រី​មាន​ចំនួន​ច្រើន​ជាង​​​បុរស ​។ ឯកសារ​ផ្លូវការ​មួយ​របស់​ក្រសួងសុខាភិបាល​និយាយ​ថា ​អ្នកជំងឺ​ផ្លួ​វ​ចិត្ត​ដែល​បាន​ទទួល​សេវា​ពិ​ិ​ត្យ​ព្យាបាល​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សា​ធារ​ណៈ​​សរុប​មាន​ចំនួន​៩៦ ២៩៩​នាក់ ​ដោយ​ក្នុង​នោះ​…

ក្រសួងសុខាភិបាល​បានឱ្យ​ដឹង​ថា ​ប្រជាជន​កម្ពុជា​ចំនួន​១​សែន​នាក់ ​បាន​មក​ពិនិត្យ​និង​ពិគ្រោះ​ជំងឺ​ផ្លួ​វ​ចិត្ត​កាលពី​ឆ្នាំ​២០១៨ ​ដោយ​ក្នុង​នោះ​ ស្ត្រី​មាន​ចំនួន​ច្រើន​ជាង​​​បុរស ​។

ឯកសារ​ផ្លូវការ​មួយ​របស់​ក្រសួងសុខាភិបាល​និយាយ​ថា ​អ្នកជំងឺ​ផ្លួ​វ​ចិត្ត​ដែល​បាន​ទទួល​សេវា​ពិ​ិ​ត្យ​ព្យាបាល​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សា​ធារ​ណៈ​​សរុប​មាន​ចំនួន​៩៦ ២៩៩​នាក់ ​ដោយ​ក្នុង​នោះ​ ស្ត្រី​មាន​ចំនួនជាង​៦០០០០​នាក់ ​ស្មើនឹង​៦៣​ភាគរយ​ ហើយ​បុរស​មាន​ចំនួន​ប្រហែល​៣៦០០០​នាក់ ​ស្មើនឹង​៣៧​ភាគរយ​។

ក្រសួងសុខាភិបាល​ក៏​បានឱ្យ​​ដឹង​ដែរ​ថា ​អ្នកជំងឺ​ផ្លួ​វ​ចិត្ត​ប្រភេទ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ដែល​បាន​ពិនិត្យ​ជំងឺ​ក្រៅ​ មាន​ចំនួន​ជាង​១២០០​ករណី និងបាន​សម្រាក​ព្យាបាល​មាន​ចំនួន​ជិត​៩០០០​នាក់​ ។

គេ​គិត​ថា ​ចំនួន​នឹង​ច្រើន​ជាង​នេះ បើសិនជា​បួ​ក​ជាមួយនឹង​អ្នកជំងឺដែល​ទៅ​ពិនិត្យ​ និង​ព្យាបាលជំងឺជាមួយ​មន្ទីរពេទ្យ​ ឬ​ក៏គ្លីនិក​​ឯកជន ​៕

អត្ថបទសរសេរ ដោយ