ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ស្ទើរ​ស្រែក​ទ្រហោយំ ខណៈ​មក​ដល់​តូប​លក់​អីវ៉ាន់​នាង​តក់ស្លុត​ជា​ខ្លាំង

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ស្ទើរ​ស្រែក​ទ្រហោយំ ខណៈ​ដើរទៅ​បើក​តូប​បម្រុង​នឹង​លក់ដូរ​ដូច​សព្វដង ស្រាប់តែ​ពិនិត្យ​ឃើញ​អីវ៉ាន់​នៅ​ក្នុង​តូប​របស់​ខ្លួន​បាត់​អស់​ជា​ច្រើន ដោយ​បន្ទាប់​ពី​ក្រុម​ចោរ​ចូល​ចាក់សោ​លួច​រួច​ក៏​ចាក់សោ​បិទ​វិញ លុះ​ម្ចាស់​តូប​បើក​មើលឃើញ​សភាព​ខុស​ប្រក្រតី​ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ ហេតុការណ៍​ចោរលួច​ចាក់សោ​លួច​អីវ៉ាន់​ក្នុង​តូប​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣​នាទី​ព្រឹក ថ្ងៃ​ទី​១៥…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ស្ទើរ​ស្រែក​ទ្រហោយំ ខណៈ​ដើរទៅ​បើក​តូប​បម្រុង​នឹង​លក់ដូរ​ដូច​សព្វដង ស្រាប់តែ​ពិនិត្យ​ឃើញ​អីវ៉ាន់​នៅ​ក្នុង​តូប​របស់​ខ្លួន​បាត់​អស់​ជា​ច្រើន ដោយ​បន្ទាប់​ពី​ក្រុម​ចោរ​ចូល​ចាក់សោ​លួច​រួច​ក៏​ចាក់សោ​បិទ​វិញ លុះ​ម្ចាស់​តូប​បើក​មើលឃើញ​សភាព​ខុស​ប្រក្រតី​ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ ហេតុការណ៍​ចោរលួច​ចាក់សោ​លួច​អីវ៉ាន់​ក្នុង​តូប​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ មាស ស្រី ហៅ​ពៅ ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ដោយ​បាត់​អស់​កូន​ធុងបាស​ម៉ាក JBL ១​គ្រឿង​តម្លៃ​៣០០​ដុល្លារ ខោអាវ​កូរ៉េ​ជា​ច្រើន អាវ​កូន​ក្មេង និង​ខោខ្លី​(​លី​អូ​)​ជា​ច្រើន​បាត់​សារុង​អស់​១២០ ។ ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ខណៈ​អ្នកលក់​កាហ្វេ​ងើប​ទៅ​ដាំទឹក​សម្រាប់​ឆុង​កាហ្វេ​លក់​ដូច​សព្វមួយដង ស្រាប់តែ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់ មាន​ដាក់​អីវ៉ាន់​នៅ​លើ​រទេះ​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​លុះ​គាត់​សួរនាំ​ចុះឡើង​ៗ ពួក​គេ​ក៏​នាំ​គ្នា​អូស​រទេះ​ដែល​មាន​ឥ​វ៉ា​ន់​នោះ​ដាក់​នឹង​ម៉ូតូ រួច​នាំ​គ្នា​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ប្រភព​បញ្ជាក់​ទៀត​ថា គាត់​ក៏​មិន​ចាប់អារម្មណ៍​ថា​ជា​ចោរ​អ្វី​នោះ​ទេ ដោយ​ស្មាន​តែ​អ្នក​រើស​អេ​ត​ចាយ ឬ​អ្នក​រៀបចំ​ឥ​វ៉ា​ន់​នៅ​ក្នុង​ផ្សា​រលុះ​ព្រឹក​ឡើង​មាន​បាត់​អីវ៉ាន់​ទើប​ដឹង​ថា ជា​ក្រុម​ចោរលួច​គាស់​តូប​លក់​ប្រាកដ​មែន ។ បើ​តាម​សម្តី​ស្ត្រី​រង​គ្រោះ​ឈ្មោះ មាស ស្រី បាន​រៀបរាប់​ឱ្យ​ដឹង​ថា តូប​របស់​គាត់​បាន​ចាក់សោ​រួចរាល់​អស់ហើយ ដោយ​ប្រើ​សោ​ធម្មតា​លុះ​ព្រឹក​ឡើង​មក​ចាក់សោ​លក់​ដូច​សព្វមួយដង ស្រាប់តែ​បាត់​ឥ​វ៉ា​ន់​អស់រលីង​តែ​ម្តង ។

គាត់​បន្ត​ថា រៀង​រាល់​ខែ​គាត់​បង់ប្រាក់​ឱ្យ​សន្តិសុខ​ដែល​យាម​យប់​ដោយ​ទុកចិត្ត​ថា គេ​មើលថែ​តូប​ក្នុង​ផ្សារ​បាន​ល្អ ប៉ុន្តែ​បែរជា​បាត់​ឥ​វ៉ា​ន់​របស់​គាត់​អស់រលីង​ទៅ​វិញ ។ គាត់​មិន​សុខចិត្ត​នោះ ទេ គឺ​នឹង​ដាក់​ពាក្យបណ្តឹង​ឱ្យ​សន្តិសុខ ឬ​អ្នកគ្រប់គ្រង​ផ្សារ​ឱ្យ​រក​ដំណោះស្រាយ​ជូន​គាត់ ព្រោះ​សន្តិសុខ​ហាក់ដូចជា មិន​យកចិត្តទុកដាក់​យាមកាម​ឱ្យ​បាន​ល្អ​នោះ​ទេ ។ បន្ទាប់​ពី​បាត់​ឥ​វ៉ា​ន់​នៅ​ក្នុង​ផ្សារ​បែប​នេះ​អ្នក​លក់ដូរ​ជា​ច្រើន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណ​ផ្សារ​មាន​សន្តិសុខ​តែ​ដូច​អត់​សន្តិសុខ បែរជា​ធ្វែ​ស​ប្រហែស​ឱ្យ​ចោរ​ចូល​លួច​គាស់ និង​ចាក់សោ​លួច​អស់​ជា​ច្រើន​បែប​នេះ ។

ដូច្នេះ​ពួក​គាត់​ក៏​សំណូមពរ​ឱ្យ​ប្រធាន​ផ្សារ និង​អ្នកគ្រប់គ្រង​សន្តិសុខ​ផ្សារ​ទាំងអស់​ត្រូវ​តែ​ពង្រឹង​ការ​ការពារ​ឱ្យ​បាន​ហ្មត់ចត់​ផង​ដែរ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក​គង់ សំណាង អធិការរង​នគរបាល​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា ខាង​លោក​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ខាងលើ​ដោយសារ​ខណៈ​ដែល​ចោរ​ចូល​ទៅ​លួច​នោះ​មិន​បាន​ធ្វើ​ឱ្យ​បាត់​ទ្រង់ទ្រាយ​ដើម ដោយ​គាស់​តូប​នោះ​ទេ គឺ​ពួក​គេ​ចាក់សោ​ចូល​លួច រួច​ចាក់សោ​បិទ​វិញ ដែល​ជា​ហេតុ​នាំ​ឱ្យ​មានការ​ឆ្ល​ល់​សង្ស័យ​យ៉ាង​ខ្លាំង ហើយ​ខាង​លោក​កំពុង​ឱ្យ​ក្រុមការងារ​ធ្វើការ​ស៊ើបសួរ​ឱ្យ​បាន​ច្បាស់លាស​ដល់​ម្ចាស់​តូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ