ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមរិះគិតឲ្យហើយ ! គម្រោងដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចបៃតងអាចទទួលការលើកទឹកចិត្ត

46 វិនាទី មុន

សេចក្តីសម្រេច​ស្តី​ពី​ការ​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុ​បៃតង ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាសម្រេច​ហើយ ដូចនេះ​នៅ​ពេល​ខាង​មុខគម្រោង​ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​បៃតង​ អាច​ទទួល​ការ​លើកទឹកចិត្ត ។

តាម​សេចក្តីសម្រេច​ដែល​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ចុះ​ក្រុមការងារ​ហិរញ្ញវត្ថុ​បៃតង​នេះ ​មាន​សមាសធាតុ​ចម្រុះ ដែល​ដឹកនាំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​មាន​សមាជិក​មក​ពី​ស្ថាប័ន​ជា​ច្រើន រាប់​តាំងពី​ទីស្តីការគណរដ្ឋមន្ត្រី ក្រសួងបរិស្ថាន ក្រសួង​ឧស្សាហកម្ម ក្រសួង​រ៉ែ​និង​ថាមពល ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ក្រសួងផែនការ ក្រសួង​ដែនដី ក្រសួង​សេដ្ឋកិច្ច​ជាដើម​។

ក្រុមការងារ​ហិរញ្ញវត្ថុ​បៃតង​នេះ​នឹង​រៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ និង​វិធានការ​កៀរគរ​ហិរញ្ញវត្ថុ យុទ្ធសាស្ត្រ និង​វិធានការ​កៀ​គរ​ហិរញ្ញវត្ថុ​បៃតង សម្រាប់​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​ប្រទេស ។

ហិរញ្ញវត្ថុ​បៃតង គឺជា​ប្រភព ឬ​ជា​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​ពាក់ព័ន្ធ​នឹង​គម្រោង​ដែល​មាន​អត្ថប្រយោជន៍​ផ្នែក​បរិស្ថាន គម្រោង​ដែល​អាច​សន្សំ​សំចៃ និង​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន គម្រោង​គាំទ្រ​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង​ថាមពល​ស្អាត និង​កកើត​ឡើង​វិញ ។​ល​។