ក្រុមហ៊ុនរុករក និងធ្វើអាជីវកម្មរ៉ែមាសឥណ្ឌាមួយ នៅក្នុងភូមិសាស្ត្រស្រុក អូរយ៉ាដាវ ខេត្តរតនៈគីរី ត្រូវបានមន្ត្រីកម្ពុជាអះអាងថា បានចម្រាញ់រ៉ែមាសបានហើយនៅពេលនេះ ។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនៈគីរី បានអះអាងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Mesco Gold ពិតជាបានចម្រាញ់រ៉ែមាសពីអណ្តូងរ៉ែមាសនៅក្នុងខេត្តពិតប្រាកដ ។
លោកបានចែករំលែកនៅលើបណ្តាញសង្គមរបស់លោកថា «ចុះពិនិត្យក្រុមហ៊ុនរុករករ៉ែមាស Mesco Gold នៅអូរយ៉ាដាវ រតនគិរី ហើយក្នុងរយៈពេលជិត១ឆ្នាំនេះ អាចផលិតមាសបានជាង៣០ គីឡូក្រាម» ។

នេះ គឺជាសមិទ្ធផល និងបច្ចុប្បន្នភាពនៃសក្តានុពលរ៉ែមាស ដែលកំពុងតែធ្វើអាជីវកម្មនៅខាងភូមិភាគឥសាន្ត ស្របពេលដែលកាលពីឆ្នាំ២០២៥ នៅខាងតំបន់តំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ក្រុមហ៊ុន Renaissance មកពីអូស្ត្រាលី បានអះអាងថា ពួកគេអាចធ្វើអាជីវកម្មរ៉ែមាសបានជាច្រើនតោនរួចមកហើយ ។
គួរំលឹកថា ក្រុមហ៊ុន Mesco Gold គឺជាក្រុមហ៊ុនរ៉ែឥណ្ឌា ដែលត្រូវបានរាជរដ្ឋាភិបាលប្រគល់សិទ្ធិធ្វើអាជីវកម្មរ៉ែមាស នៅលើអណ្តូងដែលមានទំហំប្រមាណជា១គីឡូម៉ែត្រការ៉េ ៕
ចែករំលែកព័តមាននេះ