ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាជំរុញ​ការ​នាំ​ចេញ​ស្វាយ ​និង​ចេក​ ទៅ​​​ចិន​-​ជប៉ុន

5 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងកសិកម្ម​បានឱ្យ​​ដឹង​ថា ​កម្ពុជា​បាន​និង​កំពុង​រៀបចំ​ឯកសារ​ សម្រាប់​បើកផ្លូវ​ដល់​ការ​នាំ​ចេញ​ផ្លែ​ចេក​និង​ស្វាយ​ ទៅ​កាន់​ប្រទេស​ចិន ​និង​ជប៉ុន​ ។ ឯកសារ​ផ្លូវការ​មួយ​របស់​ក្រសួងកសិកម្ម​ ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​ឱ្យ​ដឹង​​ថា ក្រសួងកសិកម្ម​បាន​ចរចា​​រៀបចំ​ពិធីសារ​​ស្តី​ពី​លក្ខ​ខណ្ឌ​តម្រូវ​ភូតគាម «​អនាម័យ​ដើម្បី​នាំ​ចេញ​ផលិតផល​ទាំងនេះ​ជាមួយ​ប្រទេស​ចិន…

ក្រសួងកសិកម្ម​បានឱ្យ​​ដឹង​ថា ​កម្ពុជា​បាន​និង​កំពុង​រៀបចំ​ឯកសារ​ សម្រាប់​បើកផ្លូវ​ដល់​ការ​នាំ​ចេញ​ផ្លែ​ចេក​និង​ស្វាយ​ ទៅ​កាន់​ប្រទេស​ចិន ​និង​ជប៉ុន​ ។

ឯកសារ​ផ្លូវការ​មួយ​របស់​ក្រសួងកសិកម្ម​ ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​ឱ្យ​ដឹង​​ថា ក្រសួងកសិកម្ម​បាន​ចរចា​​រៀបចំ​ពិធីសារ​​ស្តី​ពី​លក្ខ​ខណ្ឌ​តម្រូវ​ភូតគាម «​អនាម័យ​ដើម្បី​នាំ​ចេញ​ផលិតផល​ទាំងនេះ​ជាមួយ​ប្រទេស​ចិន និង​ជប៉ុន​។

ជាមួយ​ប្រទេស​ចិន​នោះ ក្រ​សួង​បាន​សម្រេច​រួច​ហើយ ​ពិធីសារ​ស្តី​ពី​លក្ខខ​ណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​​ការ​នាំ​ចេញ​ផ្លែ​ចេក​ ហើយ​កំ​ុ​​តែ​ដំណើរការ​នីតិវិធី​ចរចា​រៀបចំ​ពិធីសារ​ សម្រាប់​ការ​នាំ​ចេញ​ផ្លែស្វាយ​។

ក្រសួងកសិកម្ម​ក៏​បានអោយ​ដឹងផង​ដែរ​ថា​ ខ្លួន​កំពុង​ចរចា​ជាមួយ​ប្រទេស​ជប៉ុន​ សម្រាប់​ការ​នាំ​ចេញ​ស្វាយ​ទៅ​កាន់​ទីផ្សារ​ជប៉ុន​។

ជាមួយ​គ្នា​នោះ កម្ពុជា​ក៏​កំពុងធ្វើការ​ជាមួយ​ប្រទេស​វៀតណាម ​ដើម្បី​សម្រេច​ពិធីសារនាំ​ចេះ​ផ្លែ​ឈើចំនួន​៨​មុខ ​គឺក្រូចថ្លុង មៀន សាវម៉ាវ ខ្នុរ ក្រូច​លឿង ត្របែក និងក្រូច​ខ្វិច​។

អត្ថបទសរសេរ ដោយ