ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​សម្តេច​តេ​ជោ​បង្ហាញ​នូវ​ទំនុកចិត្ត និង​ភាព​កក់ក្តៅ​ដល់​កសិករ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​អធិបតី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​អធិបតី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​បាន​ឲ្យ​ដឹង​ថា វត្តមាន​របស់​សម្តេច​តេ​ជោ ក្នុង​ពិធី​បិទ​សន្និបាត​ថ្ងៃនេះ​បង្ហាញ​នូវ​ទំនុកចិត្ត និង​ភាព​កក់ក្តៅ​ដល់​កសិករ ដោយ​មិន​ត្រឹមតែ​សំដៅ​លើកកម្ពស់​វិស័យ​កសិកម្ម​ឱ្យ​ក្លាយទៅជា​ផ្នែក​មួយ​នាំមុខ ដែល​អាច​ផ្តល់​កម្លាំង​ច​លករ​បន្ថែម​ដល់​កំណើនសេដ្ឋកិច្ច និង​អាច​ចូលរួម​វិភាគទាន​យ៉ាង​សំខាន់​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ប៉ុណ្ណោះ​ទេ ។ ប៉ុន្តែ​ថែម​ទាំង​ធានា​ឱ្យ​មាន​ស្បៀង​គ្រប់គ្រាន់ និង​មាន​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប​ជួយ​បង្កើន​ចំណូល​សម្រាប់​គ្រួសារ​កសិករ​ក៏​ដូច​ជា ធានា​ឱ្យ​បាន​នូវ​ការ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ